សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩

សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬ​ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩​-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើ​យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។

ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយ​រថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ បើមិនចឹងគឺអន្តរាយស្រុកទេស។»

យ៉ាង​ណាមិញ នៅក្នុងសេចក្តីប្រកាសបទបញ្ជារបស់រដ្ឋាភិបាល ការបិទការធ្វើដំណើរក្នុងប្រទេស មិនមានការប៉ះពាល់ដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញនោះទេ។

លោក មាស ព្រឹក្សា នាយករដ្ឋបាល​នៃ​ក្រុមហ៊ុន​សំណង់ លី ឈួង សំណង់ ​មានការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ក្នុងន័យព្រួយបារម្ភពីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ និងសំណង់ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19 ដែលកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា ៖ «ក្រោយពេលរដ្ឋាភិបាល តម្រូវឲ្យមន្រ្តីរាជការ និយោជិត កម្មករ ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ក្នុងពិធីបុណ្យចូលឆ្នាំនេះ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងនិយោជិតកម្មករសំណង់ម្នាក់នៅតាមបណ្តាការដ្ឋាននានាជាច្រើនទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្ត ក្នុងក្រុមហ៊ុនសំណង់នេះ ខ្ញុំសង្កេតឃើញថា បងប្អូនកម្មករទាំងនោះមិនមានការឯកភាពទាំងស្រុងនោះទេ ដោយពួកគាត់នៅតែចចេសចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួនទោះបីមានវិធានការកាត់ប្រាក់ខែ ឬបញ្ឈប់យ៉ាងណាក៏ដោយ ដែលបញ្ហានេះធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ចំពោះការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ កម្លាំងពលកម្ម ដែលបម្រើការងារនៅក្នុងកម្ពុជាមានប្រមាណ​៣,៦៩ លាននាក់ក្នុងឆ្នាំ ២០២០។ ចំណែកឯ  កម្មករបម្រើការងារក្នុងវិស័យសំណង់នៅកម្ពុជាមានប្រមាណចន្លោះពី ១៧៥.០០០ ទៅ ២០០.០០០ នាក់ (ទិន្នន័យពីអង្គការ Care)។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យថ្មីមួយ ដែលផ្តោតលើនីតិវិធីនៃការប្រមូលកម្រៃសេវាគ្រប់គ្រងទឹកកខ្វក់ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារអ្នកច្បាប់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំចង្អៀតមួយក្រោមអធិបតីភាពរបស់ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ រួមជាមួយឯកឧត្តម អេង រត្នមុនី អគ្គលេខាធិការរង និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ កិច្ចពិភាក្សានេះមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធជាង ៦០រូប ដើម្បីពិនិត្យឱ្យបានស៊ីជម្រៅលើទិដ្ឋភាពច្បាប់ បែបបទ និងនីតិវិធីនៃសេចក្តីព្រាងអនុក្រឹត្យនេះ។ គោលបំណងចម្បងនៃការរៀបចំក្របខ័ណ្ឌការងារនេះ គឺដើម្បីបង្កើតប្រព័ន្ធប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ឱ្យមានភាពសុក្រឹត ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការធានានិរន្តរភាពនៃធនធានទឹក និងការថែទាំហេដ្ឋារចនាសម្ព័ន្ធលូកខ្វក់ក្នុងរយៈពេលវែង។ តាមរយៈយន្តការនេះ រដ្ឋាភិបាលរំពឹងថានឹងអាចពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន និងបង្កើនគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ តាមរយៈមតិចូលរួមរបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ជូនបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអនាម័យ ស្របពេលដែលធានាថាប្រជាពលរដ្ឋទទួលបានសេវាកម្មដ៏សមស្របមួយ។ លោកបានបន្ថែមថា ការអភិវឌ្ឍនីតិវិធីឱ្យបានច្បាស់លាស់ នឹងជួយលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ទាំងមូល។ ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យក្នុងកម្រិតបច្ចេកទេស ហើយជំហានបន្ទាប់នឹងឈានទៅដល់ការបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសុំការអនុម័តជាផ្លូវការលើអនុក្រឹត្យនេះ។ នៅក្នុងបរិបទដែលទីក្រុងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ដែលមានប្រសិទ្ធភាពបានក្លាយជាកត្តាចាំបាច់បំផុតសម្រាប់កិច្ចការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ អនុក្រឹត្យនេះនឹងក្លាយជាឧបករណ៍គតិយុត្តិដ៏សំខាន់ដែលជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដើរទាន់សន្ទុះនៃការអភិវឌ្ឍនគរូបនីយកម្ម និងការការពារធនធានសហគមន៍។ រាជរដ្ឋាភិបាលនឹងបន្តផ្សព្វផ្សាយព័ត៌មានលម្អិតអំពីការអនុវត្តនីតិវិធីថ្មីនេះ ដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន នៅពេលដែលសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនេះ ត្រូវបានសម្រេចជាស្ថាពរ […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យសំណង់ ក្រុមប្រឹក្សាបទបញ្ជាបច្ចេកទេសសំណង់ជាតិ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយ និងពិភាក្សាលើទិដ្ឋភាពសំខាន់ៗនៃបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ដើម្បីធានាបាននូវបទដ្ឋានត្រឹមត្រូវ និងសុវត្ថិភាពសាធារណៈ។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់ (ក.ជ.ប.ស.)។ ក្របខ័ណ្ឌការងារថ្មីនេះគ្របដណ្តប់លើចំណុចសំខាន់ៗជាច្រើន រួមមាន បទដ្ឋានសុវត្ថិភាពនៃការរចនាប្លង់គ្រឿងផ្គុំសំណង់ រចនាប្លង់ស្ថាបត្យកម្ម សុវត្ថិភាពអគ្គិសនីក្នុងអគារ និងគោលការណ៍ណែនាំសម្រាប់ការដោះស្រាយវិវាទក្នុងវិស័យសំណង់ប្រកបដោយប្រសិទ្ធភាព។ ការរៀបចំបទដ្ឋានទាំងនេះត្រូវបានធ្វើឡើងឱ្យមានសង្គតិភាពជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត ការគិតគូរពីបរិស្ថាន និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យារបស់កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួងសំខាន់ៗមួយចំនួនទៀតដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល។ លើសពីនេះ វត្តមានរបស់ភាគីពាក់ព័ន្ធពីវិស័យឯកជន និងស្ថាប័នអប់រំ ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហការរួមគ្នាក្នុងការលើកកម្ពស់ការអនុវត្តការងារសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺការបង្កើតមូលដ្ឋានបច្ចេកទេស និងស្តង់ដារសម្រាប់ឧស្សាហកម្មសំណង់ ដោយផ្ដោតសំខាន់លើបទប្បបញ្ញត្តិគ្រឿងផ្គុំសំណង់ ការគណនាគ្រឹះសម្រាប់គ្រឿងផ្គុំ និងគោលការណ៍គ្រប់គ្រងសុវត្ថិភាពសំណង់។ ក្រុមប្រឹក្សាក៏បានយកចិត្តទុកដាក់លើការរៀបចំផែនការសកម្មភាពដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យសំណង់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រឆ្នាំ២០២៦-២០២៨។ ក្នុងបរិបទនៃការរីកចម្រើននៃនគរូបនីយកម្ម […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានបន្ថែមថា ខ្សែរត់ទាំង ០២ខ្សែនេះ នឹងប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង ២៣:៣០នាទីយប់។ បន្ថែមពីនេះ តម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។ តម្រាយខ្សែរត់ទាំង ០២ខ្សែនេះ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាម​កិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ស្ដង់ដារដែលបានអនុម័តថ្មីនេះរួមមានផ្នែកជាច្រើន រួមទាំងសារធាតុ និងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង គ្រឿងសង្ហារឹមឫស្សី និងវាយនភណ្ឌ។ ស្តង់ដារទាំងនេះ ស្ថិតក្នុងចំណាត់ថ្នាក់ ISO, IEC, និង ISO/IEC ដោយត្រូវបានគេរំពឹងថានឹងដាក់គ្រឹះដ៏រឹងមាំសម្រាប់សមត្ថភាពផលិតរបស់កម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី​ បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។” បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។ ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងវិធានការរបស់ពិភពលោកលើគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជា បានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ជាហេតុការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា។ បើតាមសម័យប្រជុំខាងលើ រដ្ឋសភា បានប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ១. ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២. ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ (អានបន្ថែម)​ ថ្មីនេះៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧ ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។(អានបន្ថែម) គួរបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចព្រមព្រៀង CLV-DTA […]