រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣0 ហិកតា ជាមួយនឹងទីតាំងដី៣កន្លែងផ្សេងទៀត

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញទៅឲ្យលោកស្រី គីម ហ៊ាង និងផ្ទៃដីដែលនៅទីតាំងដី៣កន្លែងផ្សេងៗគ្នាទៀត។

នេះបើយោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីដែល ដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ។

លិខិតនេះបានសម្រេចដោះដូរដី ក្នុងទំហំ៣០ហិកតា នៃផ្ទៃដីបឹងតាមោក ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងបីកន្លែងទៀតរួមមាន ផ្ទៃដីទំហំ ៣ហិកតា ដែលស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ក្នុងនោះដីទំហំ ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធី ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតីតទីលានចាក់សំរាម ស្ទឹង

មានជ័យទំហំ៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ទៅឲ្យលោកស្រី គីម ហ៊ាង។ សេចក្តីសម្រេចនេះ ភ្ជាប់ជាមួយ ខចែងពីរ៖

១) ត្រូវដោះស្រាយគោលនយោបាយ ដល់អ្នកកាន់កាប់ផ្ទៃដីបឹងទំហំ៣០ហិកតា ដែលមានឯកសារកាន់កាប់ក្នុងតម្លៃ ៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

២) អនុញ្ញាតពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួងនានា ក្នុងការផ្ទេរកម្មសិទ្ធិទាំងអស់ខាងលើ។

សូមបញ្ជាក់ថា បឹងតាមោក ឬបឹងទំនប់កប់ស្រូវ មានផ្ទៃបឹងសរុប ទំហំ ៣២៣៩,៧ ហិកត។ បឹងនេះ ត្រូវបានរដ្ឋាភិបាល សម្រេចចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោឃទាំងមូល និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។

កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោឃ សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ តបតាមសំណើរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៨ ។

ថ្មីៗនេះ ផ្ទៃដីមួយចំណែកទៀត ទំហំ ៨៣ ហិកតា នៃតំបន់បឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២០កន្លងទៅ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ ដែលរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍​ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។ […]

ចិនសន្យាថា នឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មផលិតវត្ថុធាតុដើមនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឧស្សាហកម្មរបស់កម្ពុជា ក្រសួងការបរទេសនៃខេត្ត Jiangsu នៃសាធារណៈរដ្ឋប្រជាមានិតចិនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការស្វែងយល់ពីការបង្កើតតំបន់កសិឧស្សាហកម្មដែលមានគោលបំណងផលិតវត្ថុធាតុដើម។ គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមសំណើរបស់កម្ពុជា ដើម្បីជួយសម្រួលដល់ការផលិតផលិតផលពាក់កណ្តាលសម្រេចសម្រាប់ទាំងឧស្សាហកម្មក្នុងស្រុក និងទីផ្សារនាំចេញ។ សំណើនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំការងារដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ រវាងលោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូដឹកនាំដោយលោក Jin Sangjin អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃខេត្ត Jiangsu។ ក្នុងជំនួបនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត Jiangsu ចំពោះការលើកទឹកចិត្តជាបន្តបន្ទាប់សម្រាប់ការវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងពីអត្ថប្រយោជន៍សក្តានុពលនៃការបង្កើតតំបន់កសិឧស្សាហកម្មដែលផ្តោតលើការផលិតវត្ថុធាតុដើម និងពាក់កណ្តាលសម្រេច ជាពិសេសសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារឹម និងសំបកកង់។ ឯកឧត្តម បាន​កត់​សម្គាល់​ថា ខណៈ​ដែល​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ មាន​តម្រូវ​ការ​ជា​ខ្លាំង​សម្រាប់​ការ​លើក​កម្ពស់​បច្ចេកវិទ្យា​ផលិត និង​កែច្នៃ។ លោក Jin Sangjin បានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ដោយយល់ស្របថា ការបង្កើតតំបន់កសិឧស្សាហកម្មអាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមដែលបាននាំចូល និងជំរុញការបង្កើតតម្លៃបន្ថែមក្នុងស្រុកសម្រាប់ឧស្សាហកម្មធំៗ។ ជាក់ស្តែង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារ ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។ (អានបន្ថែម) ជាពិសេស ថ្មីៗនេះ […]

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ១២គម្រោង មានទុនជាង១០៤លានដុល្លារ

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងពិនិត្យ និងពិភាក្សលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង រួមជាមួយនឹងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារ។ កិច្ចប្រជុំដ៏សំខាន់នេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ គម្រោងថ្មីទាំងនេះ គ្រោងនឹងបង្កើតការងារប្រមាណ ៤.៤០០ នៅទូទាំងវិស័យឧស្សាហកម្មចម្រុះ ដែលនេះជាការបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។ គោលដៅ​នៃ​ការ​វិនិយោគ​ទាំងនេះមាន​ចាប់ពី​ការ​កែច្នៃ​ឈើ​ដែល​ដាំដុះ​ក្នុង​ស្រុក​រហូត​ដល់​ការ​ផលិត​ឧបករណ៍​បំភ្លឺ​អគ្គិសនី និង​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ។ ការបណ្តាក់ទុនបន្ថែមរួមមានការផលិតចង្កៀងតុបតែង អំពូលភ្លើង ឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែក និងផលិតផលក្រដាស។ ជាការកត់សម្គាល់ ទេសភាពនៃការវិនិយោគត្រូវបានពង្រឹងបន្ថែមជាមួយនឹងផែនការសម្រាប់សេវាកម្មបោកអ៊ុត គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគោលបំណងបង្កើតមន្ទីរពេទ្យទំនើប និងពហុព្យាបាលដែលមានគ្រែចំនួន ៨០ និងគម្រោងទេសចរណ៍ដែលមានរមណីយដ្ឋានចម្រុះ។ គួរបញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គ្រោងនឹងបោះទីតាំងនៅទូទាំងខេត្តសំខាន់ៗមួយចំនួន រួមមានរាជធានីភ្នំពេញ តាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ឱកាសសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន លំហូរការងារ និងសេវាកម្មដែលរំពឹងទុកនឹងពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ - Video Advertisement -

ក្រុមហ៊ុនជប៉ុន Panasonic ចង់មកបើករោងចក្រនៅកម្ពុជា ខណៈកំពុងដំណើរការរោងចក្រចំនួន១៩ នៅថៃ និងវៀតណាម

ក្រុមហ៊ុន Panasonic Cambodia បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ល្បីរបស់ជប៉ុនមួយនេះកំពុងដំណើរការរោងចក្រចំនួន១៩ នៅទូទាំងប្រទេសថៃ និងវៀតណាម ដោយក្នុងនោះ រោងចក្រចំនួន១៥ មានទីតាំងនៅក្នុងប្រទេសថៃ និង ៤ទៀតនៅក្នុងប្រទេសវៀតណាម។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រកបដោយ​ផលិតភាព​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ រវាង​ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​គណៈប្រតិភូ​មកពី​ក្រុមហ៊ុន Panasonic Cambodia ។ នាឱកាសនោះ លោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានបង្ហើបថា ក្រុមហ៊ុនកំពុងដំណើរការចុះបញ្ជីផលិតផលរបស់ខ្លួនជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរោងចក្រថ្មី។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុមហ៊ុន Panasonic កំពុងរួមចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់នឹងជញ្ជាំង ដែលបង្ហាញពីឥទ្ធិពលដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ក្រុមហ៊ុន Panasonic ដោយជំរុញឱ្យក្រុមហ៊ុនស្វែងរកតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ […]

នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗ នៅតាមតំបន់ទេសចរណ៍ធម្មជាតិទេ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នៅតាមតំបន់ទេសចរណ៍ធម្មជាតិ មិនគួរមានការអភិវឌ្ឍ​គម្រោងលំនៅដ្ឋាន ឬអគារខ្ពស់ៗទេ ដោយសម្តេចបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យឱ្យបានល្អិតល្អន់ចំពោះគម្រោងអភិវឌ្ឍន៍ដែលស្នើដោយវិស័យឯកជន។​ ថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៩ នាថ្ងៃទី២២ មីនា ឆ្នាំ២០២៥ នៅក្នុងខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនណាមកអភិវឌ្ឍគម្រោងក្នុងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កុំ Copy។ ឃើញកន្លែងហ្នឹងតំបន់ភ្នំល្អ ទៅ Copy យកមកម៉ូឌែលពី កំពង់សោម ឬរាជធានីភ្នំពេញ ទៅធ្វើអគារ ២០ជាន់ នៅលើហ្នឹង បាត់អស់ហើយ។ គេអត់ចង់ទៅភ្នំមួយហ្នឹង ដែលមានសុទ្ធតែបុរី ពេញលើហ្នឹងទេ។ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញៗ»។ សម្តេចបវរធិបតី បានថ្លែងទៀតថា ប្រសិនបើធ្វើជារីសត សុំឱ្យធ្វើជាទម្រង់នៃស្ថាបត្យកម្ម ស្របតាមស្ថានភាពភូមិសាស្ត្រ ចំណុចនេះជាចំណុចសំខាន់បញ្ជាក់ពីភាពទាក់ទាញនៃមូលដ្ឋានទេសចរណ៍ធម្មជាតិទេសចរណ៍តាមគោលដៅទេសចរណ៍នីមួយៗ។ ប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការឱ្យបានល្អ ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋមូលដ្ឋាន និងជួយឱ្យសហគមន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន ឬវិស័យឯកជន […]

ស្ថានីយទឹកស្អាត ២៩កន្លែង ក្នុងខេត្តបន្ទាយមានជ័យ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែងនេះ ស្ថិតនៅក្នុងស្រុកទាំងចំនួន៥ នៃខេត្តបន្ទាយមានជ័យ ដែលមានគ្រួសារទទួលផលចំនួន ១៤.៩៥១ គ្រួសារ។ ឯកឧត្តម ក៏បានបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨.២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ។ រីឯស្ថានីយផលិតទឹកផឹកវិញ ឯកឧត្តមថា មានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦ ខណៈបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថានីយផលិតទឹកផឹក […]