រដ្ឋសម្រេចឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពងស្ពឺ

មជ្ឈមណ្ឌលឧស្សាហកម្មតាមបណ្តោយផ្លូវជាតិលេខ ៥១ គ្រោងនឹងធ្វើវិមជ្ឈការផលិតកម្ម និងបង្កើតការងាររាប់ពាន់កន្លែងក្នុងស្រុក បន្ទាប់ពីការអនុម័តជាផ្លូវការពីនាយករដ្ឋមន្ត្រី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ជាផ្លូវការហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលផ្សាយចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងអនុក្រឹត្យនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និង ភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្ធរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ មានទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា ដូចមានប្លង់បង្ហាញទីតាំងក្បាលដី និងតារាងនិយាមកាចំណុចព្រំដីភ្ជាប់ជាឧបសម្ព័ន្ធ ដែលមានការ ឯកភាពពីក្រសួងមានសមត្ថកិច្ចជាចំណែកភ្ជាប់អនុក្រឹត្យនេះ។

ផ្ទៃដីទាំងអស់ដែលស្ថិតក្នុងបរិវេណ តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដូចមាន កំណត់ក្នុងមាត្រា២ ជាកម្មសិទ្ធិឯកជនស្របច្បាប់របស់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ ការរៀបចំ និងការប្រព្រឹត្តទៅនៃតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះនឹង ស្ថិតក្រោមវិសាលភាពនៃច្បាប់ និងបទប្បញ្ញត្តិនានានៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមរំឭកដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០លានដុល្លារអាម៉េរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស

នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ […]

រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ

  ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ […]

ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ

គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រ […]

ត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានសួនឧស្សាហកម្មសរុបចំនួន ២០ទីតាំង កើនជាង ១៧%

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោងចក្រក […]