រដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។»
សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។»

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ និងចំណាយមូលធនថវិការដ្ឋ ប្រមាណ៣.៣៣១ លានដុល្លារ។ ប៉ុន្តែពេលនេះសម្រេចដកហូតថវិកា ៩១៨លានដុល្លារមកវិញ ដើម្បីទប់ទល់វិបត្តិបង្កដោយជំងឺកូវីដ១៩។ នេះបើយោងតាមថវិកាសង្ខេបឆ្នាំសារពើពន្ធ ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ទោះបីកម្ពុជាជួបនូវញ្ហាកូវីដ១៩ ដែលប៉ះពាល់សេដ្ឋកិច្ចយ៉ាងណាក្តី ការអភិវឌ្ឍផ្លូវថ្នល់របស់កម្ពុជាមិនមានជាឧបសគ្គនោះទេ។ នេះបើតាមការប្រសាសន៍ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមីនា កន្លងទៅ៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៥% ក្នុងឆ្នាំ២០២៥-២០២៦

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងផងដែរ។ ជាការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងទេសចរណ៍។ ខណៈពេលដែលកំណើន GDP ក្នុងរយៈពេលខ្លីត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើង បញ្ហាប្រឈមដូចជាកំណើនឥណទានក្នុងស្រុកធ្លាក់ចុះ ការធ្លាក់ចុះតម្លៃផ្ទះ និងបំណុលគ្រួសារខ្ពស់អាចកាត់បន្ថយការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មកសិកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿន និងគម្រោងដឹកជញ្ជូនថ្មី ត្រូវបានកំណត់ដើម្បីគាំទ្រដល់ភាពធន់នឹងសេដ្ឋកិច្ច។ ធនាគារពិភពលោកក៏បានព្រមានអំពីហានិភ័យដែលអាចកើតមានពីតម្រូវការសកលដែលកាន់តែខ្សោយ និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធានការរដ្ឋាភិបាលដ៏រឹងមាំ ដើម្បីរក្សានិរន្តរភាពកំណើន និងធានាស្ថិរភាពសេដ្ឋកិច្ច។ - Video Advertisement -

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]

អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។ […]