រដ្ឋសម្ពោធបើកដំណើរការស្ថានីយបូមទឹក និងរោងចក្រទឹកស្អាត នៅរាជធានីភ្នំពេញ  ជាផ្លូវការហើយ

រដ្ឋសម្ពោធបើកដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី តម្លៃជាង ៥០លានដុល្លារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី គឺជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យបានដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២៣,២៥ លានដុល្លារ) ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកឯ សមិទ្ធផលមួយទៀតគឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី គឺជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ ២៨លានដុល្លារនេះ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងតំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ

វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងវស្សាប្រមាណ ៤០០០០ហិកតា បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ១៥% ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច គឺមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបន្តថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ឯកឧត្តមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង រួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ […]

គម្រោងប្រព័ន្ធស្រោចស្រពសហគមន៍តាសីសាមគ្គី សម្រេចបាន ៣៥% ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពពេញមួយឆ្នាំ

រធ្វើកសិកម្មតាមរយៈប្រព័ន្ធស្រោចស្រពទំនើបថ្មី ជួយបង្កើនចំណូលកសិករឱ្យដល់ ១,០០០ ដុល្លារក្នុងមួយខែ វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបងកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូររូបរាងថ្មី ខណៈដែលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពសម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី បានបោះជំហានសម្រេចលទ្ធផលបានប្រមាណ ៣៥% ហើយ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារផ្ទាល់នៅទីតាំងគម្រោង ក្នុងស្រុកថ្មគោល ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះនឹងត្រូវបញ្ចប់តាមស្តង់ដារបច្ចេកទេស និងទាន់ពេលវេលា។ គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិក្នុងការធ្វើទំនើបកម្មកសិកម្មតាមជនបទ ដោយបង្វែរការធ្វើកសិកម្មបែបប្រពៃណីដែលពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង មកជាការដាំដុះបែបវិទ្យាសាស្ត្រដែលអាចគ្រប់គ្រងប្រភពទឹកបាន។ សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានសមាជិកជាង ១៦០ គ្រួសារ ត្រូវបានចាត់ទុកជាសហគមន៍គំរូដែលទទួលបានជោគជ័យលើការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ (Net-house)។ ការមានប្រព័ន្ធស្រោចស្រពដែលមានស្ថិរភាព នឹងជួយឱ្យកសិករអាចដាំដុះដំណាំបានពេញមួយឆ្នាំ ទោះបីជាស្ថិតក្នុងរដូវប្រាំងក៏ដោយ ដែលនេះជាគន្លឹះក្នុងការផ្គត់ផ្គង់បន្លែដូចជា ស្ពៃក្តោប ស្ពៃខៀវ និងសាឡាត់ ទៅកាន់ផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាពសំណង់ និងបានជំរុញឱ្យក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបានតាមផែនការ។ វត្តមាននៃប្រព័ន្ធស្រោចស្រពថ្មីនេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យពីគ្រោះរាំងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កសិករក្នុងសហគមន៍នេះបានបង្ហាញថា ចាប់តាំងពីពួកគេបានងាកមកអនុវត្តវិធីសាស្រ្តកសិកម្មទំនើប ចំណូលប្រចាំខែរបស់ពួកគេបានកើនឡើងចន្លោះពី ៥០០ ទៅ ១,០០០ […]

គម្រោងប្រព័ន្ធប្រឡាយមេជើងឯក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ អំណឹះតទៅនឹងមិនមានជំនន់ជនលិចភាគខាងត្បូងទៀតទេ

ស្ថានីយបូមទឹកទំនើប និងប្រព័ន្ធប្រឡាយពង្រីកបន្ថែម ជិតបញ្ចប់ការសាងសង់ហើយ ខណៈដែលប្រទេសកម្ពុជាកំពុងពន្លឿនផែនការមេបង្វែរទឹកជំនន់ជាយុទ្ធសាស្ត្ររបស់ខ្លួន ស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបានជិត ១០០% ក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ សាងសង់សម្រេចបានជិត ១០០%ហើយ។នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា វឌ្ឍនភាពម្រោងស្ថានីយបូមទឹកចំនួនបីកន្លែងនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហាន១និងជំហាន២ សម្រេចបានជិត១០០% ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយមេ ៣ខ្សែ និងប្រឡាយតភ្ជាប់ ១ខ្សែ សរុបប្រវែង ២៦,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួន ៣កន្លែង គឺស្ថានីយបូមទឹកសាក់សំពៅ ស្ថានីយអន្លង់គង និងស្ថានីយព្រែកជ្រៃ។ សូមរំឭកដែរថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងជំហាន២ មានអនុគម្រោងចំនួន១០ ក្នុងនោះ […]

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថលេខាដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ក្នុងវិស័យធនធានទឹកសំខាន់ៗចំនួនបី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៧២លានអឺរ៉ូ ដើម្បីដំណើរការគម្រោងចំនួន ៣ ពាក់ព័ន្ធវិស័យធនធានទឹក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Jean-Pierre MARCELL នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំនៅអាស៊ី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមជម្រាបថា កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំថវិកា ៧២លានអឺរ៉ូ នេះ នឹងត្រូវដំណើរការអនុវត្តនជាបីដំណាក់កាលសំខាន់ៗ រួមមាន៖ ១.កិច្ចព្រមព្រៀងក្របខណ្ឌ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើកទី១ ចំនួន ៦០លានអឺរ៉ូ សម្រាប់កម្មវិធីវិនិយោគដើម្បីទីក្រុងមានភាពធន់នឹងអាកាសធាតុនិងសុវត្ថិភាពទឹក ២.កិច្ចព្រមព្រៀងប្រាក់កម្ចីបន្ថែមចំនួន ១០ លានអឺរ៉ូ សម្រាប់ដំណាក់កាលទី១ នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា និង ៣.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ ក្នុងក្របខណ្ឌនៃគម្រោងស្តារ និងគ្រប់គ្រងអាងទឹកស្ទឹងស្វាយចេក។ ពាក់ព័ន្ធគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក៏បានផ្តល់កម្ចីប្រមាណ ២៧៥លានអឺរ៉ូ ដល់កម្ពុជា […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬយ៉ាងយូរដើមខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខផងដែរ។នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានបន្តថា បច្ចុប្បន្ន: គម្រោងកំពុងស្ថិតក្នុងដំណាក់កាល វាស់វែង និងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ដោយក្រុមការងារកំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ខេត្តកណ្តាល) ស្រុកកោះធំ។ ឯកឧត្តមបន្តថា សារៈសំខាន់: គម្រោងប្រវត្តិសាស្រ្តនេះ ជាជំហានសំខាន់ក្នុងការកែប្រែមុខមាត់កម្ពុជា លើវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូន។ បន្ថែមពីនេះ ឯកឧត្តមថា គម្រោងនេះ ក៏នឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ជំរុញវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ គួររម្លឹកថា ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាតដោយជោគជ័យទៅកាន់ប្រជាពលរដ្ឋជាង ១,៥៤លានគ្រួសារ នៅទូទាំងប្រទេស ដែលនេះជាសមិទ្ធិផលដ៏សំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ សេចក្តីប្រកាសដ៏មានសារៈសំខាន់នេះ ធ្វើឡើងដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសបើកសន្និសីទ និងពិព័រណ៍ទឹកស្អាតអន្តរជាតិ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥។ រដ្ឋមន្ត្រី ហែម វណ្ឌី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ទឹកស្អាត ដោយលើកឡើងថា “ទឹកស្អាតគឺជាមូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ សកម្មភាពសេដ្ឋកិច្ច និងកំណើនឧស្សាហកម្ម ត្រូវតែមានគុណភាពល្អ សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ”។ ឯកឧត្តមបានគូសបញ្ជាក់ថា ៣៦% នៃទឹកស្អាតដែលចែកចាយគឺផលិតដោយប្រតិបត្តិករឯកជន ដែលបង្ហាញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យនេះក្នុងការលើកកម្ពស់សេវាទឹកនៅទូទាំងប្រទេស។ ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រតិបត្តិករទឹកទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ខណៈដែលរាជរដ្ឋាភិបាលរៀបចំបង្កើតអង្គភាពគ្រប់គ្រងទឹកស្អាតដែលយកចិត្តទុកដាក់។ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមផ្គត់ផ្គង់ទឹកកម្ពុជា ក៏បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយកត់សម្គាល់ថា សន្និសីទនេះបានទាក់ទាញតំណាងមកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទឹកក្នុងវិស័យឯកជន និងអ្នកជំនាញអន្តរជាតិមកពី ១០ប្រទេស។ លោកបានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរចំណេះដឹង និងការច្នៃប្រឌិតបច្ចេកវិទ្យាក្នុងការជួយប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ៦.១ […]