រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនីកម្ពុជាជាទឹកប្រាក់ចំនួន ៤០៦ ៥០០ ០០០ ០០០​ រៀល ស្មើនឹងជាង ៩៩លានដុល្លារអាមេរិក ដើម្បីធានាស្ថិរភាពតម្លៃអគ្គិសនីកុំឱ្យលើសកម្រិតតម្លៃដែលកំពុងអនុវត្តបច្ចុប្បន្ន ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។ នេះបើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ថ្មីៗនេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា អគ្គសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ត្រូវរក្សាតម្លៃអគ្គិសនីដោយមិនឱ្យតម្លើងថ្លៃឡើយ ខណៈដែលតម្លៃប្រេងក៏មិនអនុញ្ញាតឱ្យឯកជនតម្លើងថ្លៃតាមអំពើចិត្តនោះដែរ។ (អានបន្ថែម)

ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ពីដៃគូផ្សេងៗចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាពចំនួន ៧។ (អានបន្ថែម)

រដ្ឋាភិបាលក៏នឹងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងកម្រិត ៨១៣ ០០០ ០០០ ០០០រៀល សើ្មនឹងជាង ១៩៨លានដុល្លារអាមេរិក ដើម្បីសងប្រាក់ដើមនៃការបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២២។

មួយវិញទៀត ការលក់នេះ គឺដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្ដល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័សដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ។

ដោយឡែក គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ ដែលអាចឱ្យរាជរដ្ឋាភិបាល​មាន​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការ​ប្រមូល​មូលនិធិ​ ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ថវិកា $៤០៣លាន ដើម្បីអនុវត្តគម្រោងសំខាន់៦ នៅកម្ពុជា

ក្នុងឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកម្ពុជាតាមរយៈផ្តល់កម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោងសំខាន់ៗចំនួន៦ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអភិវឌ្ឍន៍កម្មវិធីចំនួន៦ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ជាមួយនឹងការអនុម័តកញ្ចប់ថវិកាកម្ចី និងជំនួយចំនួន ៤០៣លានដុល្លារអាមេរិក ស្ថិតក្រោមយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ ២០២៨។ កញ្ចប់ថវិកា ៤០៣លានដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តលើគម្រោងសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖ ១. ការអប់រំ៖ ៨០លានដុល្លារអាមេរិក សម្រាប់បង្កើនការអប់រំកម្រិតមធ្យមសិក្សា និងបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍសម្ភារៈក្នុងសាលារៀនដែលធន់នឹងអាកាសធាតុ។ ២. អំពើហឹង្សាផ្អែកលើយេនឌ័រ៖ ១០ លានដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធឆ្លើយតបរបស់ប្រទេស ដើម្បីសម្រេចឱ្យបាននូវសង្គមដែលគ្មានអំពើហិង្សាផ្អែកលើយេនឌ័រនៅឆ្នាំ ២០៣០។ ៣. បរិយាកាសធុរកិច្ច៖ […]

វិនិយោគិន​ចិនបង្ហាញមហិច្ឆតាចង់​បោះទុន ២​ពាន់​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគចិនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ២ពាន់លានដុល្លារ ដោយបានត្រៀមលក្ខណៈជាស្រេចដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការវិនិយោគនេះត្រូវបានកំណត់ឡើងដើម្បីជំរុញវិស័យផ្សេងៗ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងធ្វើដំណើរ គ្រឿងសង្ហារឹម និងការតុបតែងគេហដ្ឋាន ដែលអាចបង្កើតឱកាសការងារប្រមាណ ៣ម៉ឺនកន្លែងសម្រាប់ពលរដ្ឋ។ លំហូរ​នៃ​ការ​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​នេះបាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​របស់​វិនិយោគិន​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ថា​ជា​ទិសដៅ​ដ៏សំខាន់​សម្រាប់​ការ​ផលិត ​និង​ផលិតកម្ម។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបង្ហើបឱ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន ២៥បន្ថែមទៀតកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាសញ្ញាបង្ហាញពីបរិយាកាសអាជីវកម្មដ៏រឹងមាំរបស់ខេត្តមួយនេះ។ គួរបញ្ជាក់ថា ខេត្តនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានរោងចក្រថ្មីចំនួន ៣០ បានបើកដំណើរការក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ ៤២៣ រួមជាមួយសហគ្រាសធុនតូច និងមធ្យមជិត ១០០០កន្លែង ដែលមានបុគ្គលិកជាង ២០ម៉ឺននាក់ ជាមួយនឹងការវិនិយោគប្រមាណ ៩០% មកពីប្រទេសចិន។ ការកើនឡើងនៃការវិនិយោគនេះគឺជាផ្នែកមួយនៃនិន្នាការកាន់តែទូលំទូលាយ ដូចដែលបានគូសបញ្ជាក់ដោយទិន្នន័យថ្មីៗពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឆ្នាំ២០២៤តែមួយ មានគម្រោងវិនិយោគចំនួន ៤១៤ […]

ចរាចរណ៍​កុងតឺន័រនៅកំពង់​ផែ​ព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs

នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍​កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ - Video Advertisement -

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

បារាំងជួយកម្ពុជា ១៩២លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក និងសង់រោងចក្រទឹកស្អាតបាក់ខែង

រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប ១៩២.២លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការស្តារអាងស្តុកទឹកស្ទឹងស្វាយចេក និងដំណាក់កាលទី៣ នៃរោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ គម្រោងសំខាន់ៗដែលទទួលបានមូលនិធិនេះរួមមាន: ១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ (ប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងអ ទី១.ស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ទី២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប, […]

តើ​ការ​លក់​មូលបត្រ​បំណុល​របស់​កម្ពុជា​អាច​ជំរុញ​មូលនិធិ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​បរទេស​បាន​មែន?

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់ខ្លួនដោយលក់មូលបត្របំណុលរដ្ឋបានប្រមាណ ៧០លានដុល្លារ ទៅឱ្យអ្នកវិនិយោគក្នុងស្រុក។ ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការបង្កើនមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។ មូលបត្របំណុលរដ្ឋនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុ និងជាយុទ្ធសាស្ត្រមួយដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ មូលបត្របំណុលរបស់រដ្ឋាភិបាលនេះ បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កម្ពុជាបង្កើនមូលនិធិក្នុងស្រុក។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ រដ្ឋាភិបាលបានលក់មូលបត្របំណុលបានចំនួន ២៩៥,៣០ពាន់លានរៀល (ប្រមាណ ៧០លានដុល្លារ) ដែលតំណាងឱ្យប្រហែល ៦៥% នៃដែនកំណត់នៃការចេញសរុបដែលច្បាប់អនុញ្ញាត (៤៤០ពាន់លានរៀល)។ មូលនិធិទាំងនេះត្រូវបានបម្រុងទុកសម្រាប់គម្រោងវិនិយោគសាធារណៈសំខាន់ៗក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងផលិតភាព។ អត្ថប្រយោជន៍នៃមូលនិធិក្នុងស្រុក គឺជាការប្រមូលប្រាក់ក្នុងស្រុកតាមរយៈការលក់មូលបត្របំណុលដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. ស្ថិរភាពសេដ្ឋកិច្ច៖ ដែលនឹងពឹងផ្អែកតិចលើប្រាក់កម្ចីពីបរទេស កម្ពុជាអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងបំណុលខាងក្រៅ ដូចជាការប្រែប្រួលអត្រាការប្រាក់ និងបញ្ហាប្តូររូបិយប័ណ្ណ។ ២. ការបង្កើតប្រាក់ចំណូលដោយផ្ទាល់៖ មូលនិធិពីគម្រោងហិរញ្ញប្បទានមូលបត្របំណុលទាំងនេះ នឹងផ្តល់ចំណូលផ្ទាល់ដល់រដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងរួមចំណែកដល់និរន្តរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។ ៣. ការគាំទ្រសម្រាប់វិស័យសំខាន់ៗ៖ មូលបត្របំណុលនឹងជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យអាទិភាព ពិសេសជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង។ ៤. យន្តការដេញថ្លៃ និងការចូលរួមពីស្ថាប័នមូលបត្របំណុលរដ្ឋទាំងនេះ ត្រូវបានដេញថ្លៃតាមរយៈវេទិកាធនាគារជាតិនៃកម្ពុជា (NBC) ដោយទាក់ទាញអ្នកវិនិយោគតាមស្ថាប័នមួយចំនួនដូចជាធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។ យន្តការនេះមិនត្រឹមតែធានានូវដំណើរការដែលមានរចនាសម្ព័ន្ធ និងតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកមូលដ្ឋានវិនិយោគិនក្នុងប្រទេស ដោយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែច្រើន និងស្ថិរភាពទីផ្សារ។ […]