រដ្ឋអនុម័តគម្រោងមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Kampot Logistics And Port Company Limited វិនិយោគ ១៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលដឹកជញ្ជូននៅខេត្តកំពត។

យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា គម្រោងនេះមានទីតាំងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយនឹងបង្កើតការងារយ៉ាងតិច ៥៩០កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងថ្ងៃដដែលនេះ CDC ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន ៩ ផ្សេងទៀតដែលមានតម្លៃវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កំពតជាខេត្តដែលមានសក្តានុពលខ្ពស់ ដែលបាននិងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា រោងចក្រស៊ីម៉ងត៍ ផ្ទះលំហែ កំពង់ផែទេសចរណ៍ គម្រោងអេកូទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ថ្មីៗនេះ ក្រុមហ៊ុនចិនក៏បានបង្ហាញពីផែនការបង្កើតរោងចក្រផលិតឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]