ជប៉ុនប្តេជ្ញាគាំទ្រគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយសន្យាជួយកៀរគរការវិនិយោគមកទីនេះបន្ថែមទៀត
នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការវិនិយោគនៅកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកបណ្ឌិត Shoichi KOBAYASHI ប្រធាន JDI រួមជាមួយតំណាងមកពី BELT ROAD CAPITAL MANAGEMENT។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើការវិវត្តន៍នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ដែលជាចំណុចសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពវិនិយោគក្នុងប្រទេស។ ឯកឧត្តម បានបង្ហាញពីភាពជោគជ័យនៃគម្រោងជាច្រើននៅក្នុងតំបន់ទាំងនេះ ដែលនាំទៅដល់ការបង្កើតឧស្សាហកម្មដូចជា ការដំឡើងរថយន្ត ការផលិតសំបកកង់ ការដំឡើងកង់ ការផលិតគ្រឿងសង្ហារឹម និងការផលិតឧបករណ៍អេឡិចត្រូនិក។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការវិនិយោគថ្មីៗរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចេ្នះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) ជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញ លោកបណ្ឌិត Shoichi KOBAYASHI បានស្វាគមន៍ចំពោះការលើកឡើងនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ JDI […]
ប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា
គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង និងលោក Ghazi Masmoudi នាយកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៅកំពង់ផែ Abu Dhabi ដែលបានកត់សម្គាល់ថា ជំនួបលើកនេះ គឺជាជំហានដ៏សំខាន់មួយនេះឆ្ពោះទៅរកភាពជាដៃគូដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភ័ស្តុភាររបស់កម្ពុជា។ គណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងផ្លូវដែក ផ្លូវទឹក និងឃ្លាំងស្តុកទំនិញ។ ការចូលរួមនេះស្របតាមផែនការមេដឹកជញ្ជូនដ៏ទូលំទូលាយប្រកបដោយមហិច្ឆិតារបស់កម្ពុជា ដែលរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនច្រើនប្រភេទ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាស ទៅក្នុងយុទ្ធសាស្ត្រដ៏ស្អិតរមួតមួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ប្រទេសជាតិឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៧៤ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន […]
កម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន
កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១,៦២៦ពាន់លានដុល្លារ។ (អានបន្ថែម) ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។ - Video […]
ក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាជាង ១០ឆ្នាំរួចមកហើយ។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ អគ្គលេខាធិការ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោក Yoshimoto Ito តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ព័ត៌មាន និងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ខណៈលោកក៏បានសម្តែងក្តីរីករាយដែលបានគាំទ្រលើគម្រោងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក ខេត្តកោះកុង ប្រមាណជាង ១០ឆ្នាំ និងបានបោះទីតាំងនៅខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិតប្រមាណជា […]
កម្ពុជា-ម៉ាឡាស៊ី សម្រេចចុះMOUដ៏សំខាន់មួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡាស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។ នាឱកាសនោះ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើនខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ លោកឧកញ៉ា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង មានបរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលដែលជាយុទ្ធសាស្ត្រ ដើម្បីសម្រចចក្ខុវិស័យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០។ ជាមួយគ្នានេះ លោក ដាទុក អឹង យី ភីង ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានបញ្ជាក់ថាគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និងជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ២០២៥។ ភាគីទាំងពីរ រំពឹងថា តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ […]
ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ កំពុងស្វែងរកឱកាសវិនិយោគលើវិស័យកំពង់ផែ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោចំនួនពីរគឺ Malakoff Corporation Berhad (MCB) និង GAEA PLC (ក្រុមហ៊ុន Global Action for Environment Awareness Public Limited Company) បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកំពង់ផែ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹងរបស់កម្ពុជា។ ក្រុមហ៊ុនបានជួបជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហការដ៏មានសក្តានុពលនេះ ដែលអាចលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានប្រាប់ពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគួរតែសិក្សាស្វែងយល់ពិចារណា និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ តំណាងមកពីក្រុមហ៊ុន MCB និង GAEA […]