កម្ពុជាស្នើចិនផ្តល់កម្ចីអភិវឌ្ឍគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ៧ ក្នុងឆ្នាំ២០២២-២០២៤

កម្ពុជាបានស្នើទៅភាគីចិនជួយផ្តល់ឥណទានសម្បទាន (កម្ចី) ដើម្បីអភិវឌ្ឍគម្រោងសាងសង់នូវ​ហេដ្ឋា​រចនា​​​សម្ព័ន្ធ​​អាទិភាពធំៗចំនួន៧ សម្រាប់ឆ្នាំ២០២២-២០២៤។

នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហ​ប្រតិបត្តិ​ការ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរួមមាន៖

  • គម្រោងសាងសង់ស្ពានទន្លេមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ
  • គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ7
  • គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ
  • គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ
  • គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា
  • គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ 3 (PK181+100-វាលរេញ)
  • គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ 6 នៅក្រុងសៀមរាប

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជា​ ក៏បានស្នើចិនផងដែរ ឱ្យផ្តល់ជំនួយ (ហិរញ្ញប្បទានឥតសំណង) សម្រាប់អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២២-២០២៤ ដូចជា៖

  • គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ 7
  • ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ប្រព័ន្ធចមោះ​ទឹកកខ្វក់​នៅក្រុងព្រះសីហនុ
  • គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជំហានទី 3
  • ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ថ្មីៗនេះ ភាគីកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀង​ឥណទាន​ លើគម្រោងបណ្តាញ​ខ្សែ​កាប​អុបទិក​ក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង ដែលមានទឹកប្រាក់​ប្រមាណ​ ៣៤៤លានដុល្លារអាមេរិក សម្រាប់​៤ គម្រោងធំៗ ក្នុងវិស័យផ្លូវថ្នល់ និងខ្សែកាប្លិ៍អុបទិក។ (អានបន្ថែម)

សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) ២០២០-២០២២ វិញ ចិនបានផ្តល់​កម្ចី​ (ឥណទានសម្បទាន) ប្រមាណជាង៤៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍវិស័យអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។

យ៉ាងណាមិញ ក្រៅពីកម្ចី ចិនក៏បានផ្តល់ជំនួយឥតសំណងផងដែរ ដែលមានទឹកប្រាក់ប្រមាណ២៧០០ លានយ័ន ស្មើនឹងប្រមាណជាង៣៩៩ លានដុល្លារអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការ (China ODA)ដល់ភាគីកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]

រដ្ឋបាលខេត្តហ៊ឺណាន, ប្រទេសចិន ប្រកាសចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

តាមរយៈគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6), រដ្ឋបាលខេត្តហ៊ឺណាន បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ CDC បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មដែលគ្រោងបង្កើតនេះ ត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួររំលឹកថា ក្រុមហ៊ុន […]

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]

ថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ

ក្នុង​វិធានការ​ពង្រឹង​សន្តិសុខ​ព្រំដែន អាជ្ញាធរ​ថៃ​បាន​ប្រកាសពី​គម្រោង​សាងសង់​របង​ប្រវែង ៥៥ គីឡូម៉ែត្រ​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ស្រះកែវ ដោយ​ចំណាយ​ថវិកាប្រមាណ ៣៩៥លាន​បាត (ឬស្មើនឹងប្រមាណ ១១លាន​ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របងព្រំដែននេះ អភិបាល​ខេត្ត​ស្រះកែវ លោក Parinya Phothisat ក៏បាន​ស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ​​បន្ថែម​ទៀត ដោយត្រូវ​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​តាម​របងព្រំដែន ​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​ខុសច្បាប់ទាំងនេះឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ - Video Advertisement -

អាជ្ញាធរខេត្តតាកែវ គ្រោងចំណាយជាង $២លាន សង់ប្រាសាទកណ្ដាលបឹងតាកែវ ទុកជាទីសកា្ករៈ

ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាសពី​គម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ។ គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បានលើកឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។។ ​ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលនិធិសម្រាប់សាងសង់ប្រាសាទនេះ នឹងមិនប្រើថវិកាជាតិទេ។ ផ្ទុយទៅវិញ វាជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនក្នុង និងក្រៅប្រទេស។ ប្រាសាទ​នេះ​មិន​ត្រឹម​តែ​ជា​ទី​សក្ការៈគោរពបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ពង្រឹង​សហគមន៍​មូលដ្ឋាន​ផង​ដែរ។ បន្ថែមពីលើគម្រោងសង់ប្រាសាទ អាជ្ញាធរខេត្តគ្រោងនឹងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងថ្មីមួយជុំវិញបឹងតាកែវ ដោយមានសួនច្បារបៃតងស្រស់ត្រកាលនៅអមសងខាងផ្លូវ។ ផ្លូវនេះដែរ នឹងលាតសន្ធឹងជាង១០គីឡូម៉ែត្រ ដែលផ្តល់ឱ្យពលរដ្ឋជាកន្លែងសម្រាប់ហាត់ប្រាណ ជិះកង់ និងលំហែកាយ អមដោយទេសភាពដ៏ស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត មានសុទិដ្ឋិនិយមថា គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែ ឱ្យរិតតែមានភាពទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តមួយនេះឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមទាំងនេះ ខេត្តតាកែវមានគោលបំណងបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើប បង្កើតបរិយាកាសរស់រវើកសម្រាប់ទាំងអស់គ្នា។ - Video Advertisement -

រោងចក្រដំឡើងរថយន្តអគ្គិសនីដ៏ល្បីរបស់ចិនតម្លៃ $៣២លាន គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតរបស់ប្រទេសចិន យីហោ BYD កំពុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ត ក្រោមទុនវិនិយោគ ៣២លានដុល្លារ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតអនុញ្ញាតចំពោះគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត BYD ជាមួយនឹងទុនវិនិយោគសរុប ៣២លានដុល្លារ និងអាចបង្កើតការងារធ្វើប្រមាណ​ជាង ២០០កន្លែង។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនផលិតរថយន្ត BYD នឹងដំឡើងររថយន្តពីរប្រភេទ គឺរថយន្តអគ្គីសនី និងរថយន្តប្រើប្រេងឥន្ទនៈ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៦ ​ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ “ក្រុមហ៊ុន BYD កំពុងរៀបចំបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ហើយ​ប្រហែលជាខែ១១ឆ្នាំនេះ យើងនឹងឃើញរថយន្តEV ចេញពីរោងចក្រនៅកម្ពុជាយើងហើយ”។​ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្នុងដំណាលកាលដំបូង ក្រុមហ៊ុនផលិតរថយន្ត BYD នឹងនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស មកផ្គុំដំឡើងក្នុងស្រុក ហើយជំហានបន្ទាប់ ក្រុមហ៊ុន នឹងប្រើប្រាស់គ្រឿងបង្គុំរថយន្តមានក្នុងស្រុកដើម្បីផ្គុំដំឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា វត្តមាននៃគម្រោងវិនិយោគផ្គុំដំឡើងរថយន្ត […]