រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ គិចចាប់ពីដើមឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ទន្ទឹមនឹងសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំសម្រាប់សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ។ កាតព្វកិច្ចសំខាន់ៗទាំងនោះរួមមាន៖ ១. ការបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឯកសារអេឡិចត្រូនិក នៃអគ្គនាយកដ្ឋានពន្ធដារ។ ២. ការរក្សាកំណត់ត្រា និងឯកសារគណនេយ្យដ៏ទូលំទូលាយដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មដោយច្បាប់ពន្ធដារបច្ចុប្បន្ន។ ៣. ប្តេជ្ញាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស។ ៤. បំពេញកាតព្វកិច្ចរដ្ឋផ្សេងៗទៀត រួមទាំងការបង់ពន្ធផ្សេងៗ សួយសារអាករ និងការរួមចំណែកដល់មូលនិធិបរិស្ថាន និងសង្គម។ ៥. រៀបចំរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលម្អិតអំពីការចំណាយ សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម […]
ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបោះមូលបត្រ ៥០០ពាន់លានរៀលទៀត ដើម្បីពង្រឹងតុល្យភាពថវិកាជាតិ
សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុជា ដោយប័ណ្ណនីមួយៗមានតម្លៃ ១លានរៀល។ វិនិយោគិននឹងត្រូវទទួលបានការទូទាត់នៅរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃចេញលក់។ ផែនការរបស់រដ្ឋាភិបាលកម្ពុជាលើកនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដើម្បីទាក់ទាញការវិនិយោគក្នុងស្រុក។ គួររំលឹកថា ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាបានចេញប័ណ្ណបំណុលរដ្ឋប្រមាណ ៧០ លានដុល្លារ ដោយជោគជ័យដល់វិនិយោគិនក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយក្នុងការពង្រឹងប្រភពមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។(អានបន្ថែម) ជាងនេះទៅទៀត ដើម្បីគាំទ្រការវិនិយោគបន្ថែមទៀត និងរក្សាលំនឹងថវិកានៅឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានទទួលការអនុញ្ញាតស្របច្បាប់ក្នុងការខ្ចីប្រាក់រហូតដល់ ២ពាន់លាន Special Drawing Rights (SDR)។ ថវិកាទាំងនេះត្រូវបានផ្តល់ជូនសម្រាប់វិស័យសំខាន់ៗ រួមមានការផ្គត់ផ្គង់ទឹក អគ្គិសនី និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ វិធានការដ៏សកម្មរបស់រដ្ឋាភិបាលនេះ កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់កម្ពុជា។ វិនិយោគិន និងអ្នកពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យរក្សាការជូនដំណឹងនៅពេលមានការអភិវឌ្ឍន៍។ (អានបន្ថែម) - Video Advertisement -
រដ្ឋសម្រេចលុបគម្រោងផលិតស៊ីម៉ង់ជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីអភិរក្សជាតំបន់អេកូទេចរណ៍
រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបគម្រោងផលិតស៊ីម៉ង់ នៅតំបន់ភ្នំថ្មកំបោរដែលមានផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED ក្រោមអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដើម្បីអភិរក្សជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។ នេះបើយោងតាមលិខិតលេខ ១៨៧៨ សជណ.ឧរ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសម្រេចឯកភាពរក្សាទុកអតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានផ្ទៃដីជាង ៤៦០ហិកស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ គួរបញ្ជាក់ថា អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍ដែលមានផ្ទៃដីទំហំ ៤៦៣.៦០ហិកតានេះ ត្រូវបានផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖ ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ភ្នំសស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង […]
កម្ពុជាសម្រេចអនុម័តស្តង់ដារជាតិថ្មីចំនួន ៣៦ ដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ក្រុមប្រឹក្សាស្តង់ដារជាតិរបស់កម្ពុជាបានអនុម័តស្តង់ដារជាតិថ្មីចំនួន៣៦ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើសំណើចំនួន៤១ ។ នេះបើតាមកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃការយកស្តង់ដារអន្តរជាតិជាស្តង់ដារជាតិ។ ឯកឧត្តមបានកត់សម្គាល់ថា វិធានការបែបនេះមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ការកែលម្អសមត្ថភាពឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ លើសពីនេះ ស្តង់ដារទាំងនេះមានគោលបំណងធានាគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ គួរបញ្ជាក់ថា ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ […]
រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង
ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន […]
រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។ ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ […]