ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%
ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]
ក្រុមហ៊ុនច្នៃសំរាមដ៏ល្បីឈ្មោះរបស់ចិន ចង់មកបើករោងចក្រច្នៃសំរាមនៅកម្ពុជា ទៅជាថាមពល
ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ បង្ហាញបំណងចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាទៅជាថាមពលអគ្គិសនី ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសវៀតណាម។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន គ្រាដែលដឹកនាំប្រតិភូក្រសួងបរិស្ថានទៅបំពញទស្សនកិច្ចនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក Pan Yaoda អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនី នៅប្រទេសចិន និងវៀតណាម និងមានបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។ ជាការឆ្លើយតប ឯកឧត្ដម សាបូ អូហ្សាណូ បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និង ជួយលើកកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងជួយបង្កើនសដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិតបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា […]
សន្និសីទ COP29៖ បង្ហាញពីរបៀបដែលឌីជីថលភ្លោះជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទប់ទល់នឹងគ្រោះធម្មជាតិ
ដោយ Chris Noon អង្គការសហប្រជាជាតិបានកំណត់ការប្រែប្រួលអាកាសធាតុជាចម្បងគឺ វិបត្តិទឹក ដែលជាបុព្វហេតុនៃជំនន់ ឬភាពរីកស្ងួតនៅកន្លែងខុសគ្នា និងនៅពេលខុសៗគ្នា។ នៅរដ្ឋធានី Valencia ប្រទេសអេស្ប៉ាញ គឺជាឧទាហរណ៍ចុងក្រោយបង្អស់។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបោកបក់បំផ្លាញស្ពាន និងអគារ អ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់បានជីកបោសសម្អាតទីក្រុង និងយកភក់ល្បាប់រាប់តោនចេញពីផ្លូវ។ ការប្រឈមទាក់ទងបញ្ហាទឹកនេះ បានវាយប្រហារតាមរបៀបផ្សេងៗគ្នា៖ ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅសមុទ្រមេឌីទែរ៉ាណេ ឬគ្រោះរាំងស្ងួតយូរដូចជានៅអាមេរិកខាងជើង និងអាស៊ីកណ្តាល។ ការសិក្សាជាច្រើនបានព្រមានថា នៅពេលដែលអាកាសធាតុរបស់ផែនដីប្រែប្រួល ឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរនឹងក្លាយទៅជាមេរៀនសម្រាប់ជីវិត សូមអានបន្ថែម អំពីការជួបប្រទះភាពផុយស្រួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឧប្បត្តិហេតុទឹកជំនន់បំផ្លិចបំផ្លាញនៅ Asheville រដ្ឋ North Carolina ។) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាដ៏របស់លោកទៅកាន់មេដឹកនាំពិភពលោកនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) លើកទី 29 នៅរដ្ឋធានី Baku នៃប្រទេស Azerbaijani កាលពីថ្ងៃទី 12 ខែវិច្ឆិកា ថា “សេដ្ឋកិច្ចសាកលនឹងប្រឈមភាពវឹកវរ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ចុះ និងការសម្របខ្លួនខ្លាំង”។ លោក Rodrigo Fernandes បានយល់ពីចំណុចនេះយ៉ាងច្បាស់ ក្នុងនាមជានាយកនៃ […]
ក្រុមហ៊ុនហិរញ្ញវត្តុលំដាប់ពិភពលោក Evercore ចាប់អារម្មណ៍ចង់វិនិយោគវិស័យថាមពលស្អាតនៅកម្ពុជា
Evercore Asia ជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើង វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ Evercore និងបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២% ហើយមានបំណងបង្កើនតួលេខនេះឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ នាយករដ្ឋមន្ត្រីក៏បានលើកឡើងពីគោលនយោបាយសំដៅដល់ការពង្រឹង និងពង្រីកសេវាសុខាភិបាលទូទាំងប្រទេស។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងធនាគារ ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុន Evercore ស្វែងយល់ពីវិស័យទាំងនេះបន្ថែមទៀតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា។ - […]
ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍
មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។ លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។ គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។ លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា […]
រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង
ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន […]