រដ្ឋអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការហើយ។

ផែនការកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តគោលក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។

សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅដំណាក់កាលកំណើននៃវដ្តជីវិតក្នុងការអភិវឌ្ឍទេសចរណ៍ ដែលពោរពេញទៅដោយសក្កានុពលសម្រាប់អភិវឌ្ឍនាពេលអនាគត។

ការអភិវឌ្ឍទេសចរណ៍ នឹងបង្កើតកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាដែលជួយដល់ការអភិវឌ្ឍសដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិ។

តាមផែនការ នឹងមានការបង្កើតតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី តំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែនដូចជាកាស៊ីណូ និងល្បែងកម្សាន្តជាដើម។

លើសពីនេះ ផែនការក៏បានកំណត់យកតំបន់គោលដៅ ចំនួន ៦ ក្នុងការអភិវឌ្ឍការងារទាំងនេះផងដែរ។ (អានបន្ថែម)

បើអនុវត្តតាមផែនការមេនេះ ខេត្តមណ្ឌលគិរីអាចនឹងទទួលបានចំណូល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

រដ្ឋប្រកាស៖ អគារជាប់គាំងចំនួន ៤០ នៅព្រះសីហនុ កំពុងដំណើរការសាងសង់ឡើងវិញ

អគារជាប់គាំងចំនួន ៤០ ក្នុងចំណោមអគារទាំងអស់ ១០១អគារ បាននឹងកំពុងសាងសង់ឡើងវិញ ក្រោយទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជា។​ នេះបើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា បញ្ហាជាប់គាំងសំណង់អគារនៅខេត្តព្រះសីនុ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤ នេះជាការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួ​ល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ។ លោកបានបន្តថា ជាមួយនឹងគោលនយោបាយនេះ អគារចំនួន៤០បាននិងកំពុងដំណើរការសាងសង់ឡើងវិញ ខណៈអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត។​ ឯកឧត្តមបានបន្ថែមថា ចំពោះរោងចក្រផលិតសូឡាដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប គឺក្រុមការងារពិសេស និងរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្របសម្រួលការងារជាច្រើន ពាក់ព័ន្ធនឹងទំនិញចេញ-ចូល ដែលកកស្ទះ ធ្វើយ៉ាងណាឱ្យ​ទំ​និ​ញអាចនាំចេញបានលឿន ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេ​ញ​ សំ​ដៅចាប់ផ្តើមការសាងសង់អគារជាប់គាំង និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ។ បើតាមរបាយការណ៍ រយៈពេល ១១ខែ ចាប់ពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករាមក ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទសរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។ - […]

តើ​ការ​លក់​មូលបត្រ​បំណុល​របស់​កម្ពុជា​អាច​ជំរុញ​មូលនិធិ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​បរទេស​បាន​មែន?

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់ខ្លួនដោយលក់មូលបត្របំណុលរដ្ឋបានប្រមាណ ៧០លានដុល្លារ ទៅឱ្យអ្នកវិនិយោគក្នុងស្រុក។ ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការបង្កើនមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។ មូលបត្របំណុលរដ្ឋនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុ និងជាយុទ្ធសាស្ត្រមួយដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ មូលបត្របំណុលរបស់រដ្ឋាភិបាលនេះ បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កម្ពុជាបង្កើនមូលនិធិក្នុងស្រុក។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ រដ្ឋាភិបាលបានលក់មូលបត្របំណុលបានចំនួន ២៩៥,៣០ពាន់លានរៀល (ប្រមាណ ៧០លានដុល្លារ) ដែលតំណាងឱ្យប្រហែល ៦៥% នៃដែនកំណត់នៃការចេញសរុបដែលច្បាប់អនុញ្ញាត (៤៤០ពាន់លានរៀល)។ មូលនិធិទាំងនេះត្រូវបានបម្រុងទុកសម្រាប់គម្រោងវិនិយោគសាធារណៈសំខាន់ៗក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងផលិតភាព។ អត្ថប្រយោជន៍នៃមូលនិធិក្នុងស្រុក គឺជាការប្រមូលប្រាក់ក្នុងស្រុកតាមរយៈការលក់មូលបត្របំណុលដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. ស្ថិរភាពសេដ្ឋកិច្ច៖ ដែលនឹងពឹងផ្អែកតិចលើប្រាក់កម្ចីពីបរទេស កម្ពុជាអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងបំណុលខាងក្រៅ ដូចជាការប្រែប្រួលអត្រាការប្រាក់ និងបញ្ហាប្តូររូបិយប័ណ្ណ។ ២. ការបង្កើតប្រាក់ចំណូលដោយផ្ទាល់៖ មូលនិធិពីគម្រោងហិរញ្ញប្បទានមូលបត្របំណុលទាំងនេះ នឹងផ្តល់ចំណូលផ្ទាល់ដល់រដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងរួមចំណែកដល់និរន្តរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។ ៣. ការគាំទ្រសម្រាប់វិស័យសំខាន់ៗ៖ មូលបត្របំណុលនឹងជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យអាទិភាព ពិសេសជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង។ ៤. យន្តការដេញថ្លៃ និងការចូលរួមពីស្ថាប័នមូលបត្របំណុលរដ្ឋទាំងនេះ ត្រូវបានដេញថ្លៃតាមរយៈវេទិកាធនាគារជាតិនៃកម្ពុជា (NBC) ដោយទាក់ទាញអ្នកវិនិយោគតាមស្ថាប័នមួយចំនួនដូចជាធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។ យន្តការនេះមិនត្រឹមតែធានានូវដំណើរការដែលមានរចនាសម្ព័ន្ធ និងតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកមូលដ្ឋានវិនិយោគិនក្នុងប្រទេស ដោយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែច្រើន និងស្ថិរភាពទីផ្សារ។ […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងវិនិយោគចំនួន ៤៨ តម្លៃ ៤៨៧លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ជូនការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោ​គ និងធុរកិច្ចចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ គម្រោងចំនួន ៤៨ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។ គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣១ ខែមករា […]

ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាអភិវឌ្ឍភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមឆ្នាំ២០២៨

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, […]

រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់

រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។ បើតាមច្បាប់នេះ​ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖ ១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក ២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ ៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី ៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម ៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។ ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖ តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់ ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ […]