រដ្ឋគ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេ ចំនួន៧

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបចំនួន ៧ នៅតាមដងទន្លេមេគង្គ និងទន្លេសាប ដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា។

គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម។

ឯកឧត្តម ស៊ុន ចាន់ ថ្លែងថា៖ «យើងមានផែនការសាងសង់កំពង់ផែរណប ចំនួន៧ ដើម្បីឱ្យងាយស្រួលក្នុងការប្រមែប្រមូលទំនិញ ទូទាំងប្រទេសយើង ដើម្បីចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស»។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សាងសង់សម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឳ្យដំណើការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។​ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)​   - Video Advertisement -

កម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី

គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។ ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។ ដោយឡែក ឯកសារទី 2 គឺការយល់ព្រមលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន Guideline on Transboundary Environmental Impact Assessment (TbEIA) ផងដែរ។ កិច្ចព្រមព្រៀង TbEIA នឹងត្រូវបានសាកល្បង និងអនុវត្តដោយប្រទេស និងអ្នកអភិវឌ្ឍន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់ MRC ។ TbEIA វាស់វែង ពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកធំៗផ្សេងទៀត ដូចជាការបង្វែរប្រព័ន្ធធារាសាស្ត្រ ការធ្វើនាវាចរលំហូរទឹក ការដឹកជញ្ជូនដីល្បាប់ និងគម្រោងជលផល ដែលសុទ្ធចឹងតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍។ ប្រធាន MRC បណ្ឌិត Anoulak Kittikhoun […]

ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ

ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]

រដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រ​​​ប្រព្រឹត្តិ​កម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨  ខែ កក្កដា  ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។ ថវិកាគម្រោង​ PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]

គម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

គម្រោងជួសជុល និង​ ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគាំទ្រដល់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងបានលើកបង្ហាញវឌ្ឍនភាពការងារសំខាន់ៗចំនួន ៣ កន្លែង លើការងារស្តារ និងជួសជុលឡើងវិញនូវទំនប់ទឹក ដើម្បីធានាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖ -ទី១: ទំនប់អូរតេ ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប និងសាងសង់បានប្រមាណ ៥៩% -ទី២: ទំនប់លើ ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ២០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០% -ទី៣: ទំនប់ក្រោម ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ៣០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០%៕ ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង […]

កម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល

រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។​ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម​ ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។ ឯកឧត្តម បញ្ជាក់ថា គម្រោងទឹកស្អាតនេះ ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងត្រូវដាក់ក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ដោយមានការចូលរួមពីភាគីកូរ៉េខាងត្បូង និងរដ្ឋាករទឹកស្វយ័តភ្នំពេញ។ ឯកឧត្តម​ ឡុង ណារ៉ូ ថ្លែងថា៖ “រដ្ឋាករទឹកត្រូវចូលរួម ដើម្បីផ្តល់នូវគម្រោងជូនដល់កូរ៉េ គឺមានគម្រោងទឹកស្អាតនៅតំបន់ព្រលានយន្តហោះថ្មី ដែលត្រូវការបរិមាណផលិតទឹកប្រមាណជា ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តំបន់តំបន់យន្តហោះថ្មីនៅខេត្តកណ្តាល”។ បន្ថែមពីលើនេះ រដ្ឋាករទឹក បានផ្តល់គម្រោងរោងចក្រទឹកស្អាតថ្មីមួយ នៅតំបន់អរិយក្សត្រដល់ភាគីកូរ៉េរួចហើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅក្រុងតាខ្មៅ រដ្ឋាករទឹក បាននិងកំពុងរៀបចំការ ដ្ឋានពង្រីករោងចក្រផលិតទឹកស្អាត មានបរិមាណផលិត ៣ម៉ឺនម៉ែត្រគូប ក្នុងថ្ងៃ នៅលើទីតាំងចាស់នៃរដ្ឋាករទឹកក្រុងតាខ្មៅ ក្រោមជំនួយរបស់ប្រទេសជប៉ុន។ - Video Advertisement -