នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសមិនអនុញ្ញាតឱ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗ នៅតាមតំបន់ទេសចរណ៍ធម្មជាតិទេ!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នៅតាមតំបន់ទេសចរណ៍ធម្មជាតិ មិនគួរមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ឬអគារខ្ពស់ៗទេ ដោយសម្តេចបានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យឱ្យបានល្អិតល្អន់ចំពោះគម្រោងអភិវឌ្ឍន៍ដែលស្នើដោយវិស័យឯកជន។ ថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៩ នាថ្ងៃទី២២ មីនា ឆ្នាំ២០២៥ នៅក្នុងខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនណាមកអភិវឌ្ឍគម្រោងក្នុងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កុំ Copy។ ឃើញកន្លែងហ្នឹងតំបន់ភ្នំល្អ ទៅ Copy យកមកម៉ូឌែលពី កំពង់សោម ឬរាជធានីភ្នំពេញ ទៅធ្វើអគារ ២០ជាន់ នៅលើហ្នឹង បាត់អស់ហើយ។ គេអត់ចង់ទៅភ្នំមួយហ្នឹង ដែលមានសុទ្ធតែបុរី ពេញលើហ្នឹងទេ។ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញៗ»។ សម្តេចបវរធិបតី បានថ្លែងទៀតថា ប្រសិនបើធ្វើជារីសត សុំឱ្យធ្វើជាទម្រង់នៃស្ថាបត្យកម្ម ស្របតាមស្ថានភាពភូមិសាស្ត្រ ចំណុចនេះជាចំណុចសំខាន់បញ្ជាក់ពីភាពទាក់ទាញនៃមូលដ្ឋានទេសចរណ៍ធម្មជាតិទេសចរណ៍តាមគោលដៅទេសចរណ៍នីមួយៗ។ ប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការឱ្យបានល្អ ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋមូលដ្ឋាន និងជួយឱ្យសហគមន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន ឬវិស័យឯកជន […]
កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថលរបស់ប្រទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវផែនការបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល(Digital Professionals Association) ។ គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍន៍ជំនាញលើផ្នែកសំខាន់ៗចំនួនប្រាំបួនដែលចាំបាច់សម្រាប់អនាគតនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ សមាគមដែលគ្រោងនឹងបង្កើតនេះ នឹងត្រូវរៀបចំជា ៩សហគមន៍ ដោយមានឯកទេសជំនាញផ្សេងៗគ្នារួមមាន៖ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ដែលបច្ចុប្បន្ន វេទិកានេះបានទាក់ទាញសមាជិកដែលបានចុះឈ្មោះដោយជោគជ័យប្រមាណ ៥០០០ នាក់ […]
រដ្ឋាភិបាលកម្ពុជានឹងចេញគោលនយោបាយលើកទឹកចិត្តការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេស ដល់វិស័យឯកជនសម្រាប់អ្នកវិនិយោគលើខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំ ឬផលិតផលសម្រេចក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស ១០០%។ នេះបើតាមការថ្លែងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបានថ្លែងឱ្យដឹងបន្តថា គោលនយោបាយពិសេសនេះ ក៏ជាការកែសម្រួលនូវខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជា ធានានូវការប្រែប្រួលនូវស្ថានភាពពាណិជ្ជកម្មលើពិភពលោក ខណៈដែលកម្ពុជាក៏ដូចជាប្រទេសក្នុងសកលលោកផ្សេងទៀត កំពុងជួបប្រទះការប្រែប្រួលភ្លាមៗ នៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសហរដ្ឋអាមេរិក។ សម្តេចបានបន្ថែមថា កម្ពុជាពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ហើយគោលនយោបាយលើកទឹកចិត្តពិសេសនេះ ជាការបត់បែនថ្មីរបស់កម្ពុជា ដែលទាមទារឱ្យរាជរដ្ឋាភិបាល ពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្ម ដើម្បីទាក់ទាញការផលិតនៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនទាក់ទាញដៃគូមកវិនិយោគ ក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ឱ្យឧស្សាហកម្មនាំចេញ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមានរោងចក្រកាត់ដេរដែលនាំចូលក្រណាត់ពីខាងក្រៅមកផលិតផលិតសម្រេច ហើយដើម្បីចៀសវាងការនាំចូល ១០០% បែបនេះ កម្ពុជានឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគផលិតក្រណាត់តែម្តងនៅកម្ពុជា ដែលអាចកាត់បន្ថយពីការនាំចូលពីក្រៅ តាមរយៈការផលិតក្នុងស្រុកបានប្រមាណ ២០-៣០-៤០% ផងដែរ។ ជាមួយនឹងវិធានការទាំងនេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល […]
រដ្ឋាភិបាលកម្ពុជាចេញវិធានការសំខាន់ៗចំនួន ៧ ដើម្បីប្រយុទ្ធប្រឆាំងការបំពុលទឹកសាធារណៈ
រដ្ឋាភិបាលកម្ពុជាបានប្រកាសពីយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងគោលបំណងកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយបញ្ជាក់ពីផលប៉ះពាល់សំខាន់នៃគុណភាពទឹកមកលើសុខភាពប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ បានរៀបរាប់លម្អិតនៅក្នុងសារាចរដែលទើបចេញថ្មី និងបង្ហាញពីវិធានការសំខាន់ៗចំនួន៧ ដែលមានបំណងការពារធនធានទឹកនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ សារាចរនេះ បានជំរុញដល់ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវលើអាជីវកម្ម លំនៅឋាន បុរី រោងចក្រ សហគ្រាសជាដើម ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនេះ សារាចរនេះបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១. ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។ ២. ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌល កម្សាន្តជាដើម […]
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់សិទ្ធិឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តអាចចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធ cdcIPM
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុញ្ញាតឱ្យអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) នៅត្រីមាសទី៣ ឆ្នាំ២០២៥។ ក្រុមការងារជំនាញរបស់ CDC និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ ដើម្បីពិនិត្យលើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។ ក្រុមការងារ CDC ក៏កំពុងធ្វើសន្ធានកម្មតភ្ជាប់ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ឈានទៅចាប់ផ្តើមបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥។ គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ (អានបន្ថែម) បច្ចុប្បន្ន គម្រោងវិនិយោគថ្នាក់ក្រោមជាតិ មានទំហំវិនិយោគមិនលើសពី ៥លានដុល្លារ តម្រូវឱ្យចុះបញញ្ជីនៅថ្នាក់ក្រោមជាតិ តាតាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ CDC បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម […]
រដ្ឋចេញវិធានការ ៣ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានទឹកទាំងក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា។ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមដែលពាក់ព័ន្ធរួមមាន៖ ភាពមានកម្រិតនៃប្រសិទ្ធភាពនៃការបែងចែកធនធានទឹក កង្វះលិខិតបទដ្ឋានគតិយុត្ត ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័យប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។ ជាលទ្ធផល កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ ២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម ៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ […]