រដ្ឋកំពុងស្វែងរកថវិកាសម្រាប់គម្រោងសាងសង់ផ្លូវថ្មីឆ្លងទន្លេ ភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១

ប្រមុខរាជរដ្ឋាភិបាលកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវតភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ។

នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ។ (អានបន្ថែម)

សម្តចមានប្រសាសន៍ថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ មានប្រវែងសរុបជិត៣០គីឡូម៉ែត្រ។ ហើយបើតាមការប៉ាន់ស្មាន គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកា ប្រមាណ៧០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើយើងតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី ៣ នៅស្រុកល្វាឯមមកកាន់ព្រៃវែង វាមានចម្ងាញមិនដល់ ៣០គីឡូម៉ែត្រទេ ដែលវាកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវរកថវិកាដើម្បីធ្វើ»។

សម្ដេចបញ្ជាក់ទៀតថា ជាក់ស្ដែង រដ្ឋគ្រោងនឹងសង់ផ្លូវនេះដោយប្រើថវិកាជាតិផ្ទាល់ តែដោយសារកូវីដបានស្រូបថវិកាជាតិអស់ជាង ២៣០០ លានដុល្លារ ទើបមិនអាចសាងសង់បាន។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]