រដ្ឋចេញវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី​​ មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦ មក ក្នុងខេត្តព្រះសីហនុ។

ក្នុងនោះ រដ្ឋបានកំណត់នូវនិយមន័យពាក្យ “គម្រោងវិនិយោគជាប់គាំង” សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។

ទន្ទឹមនឹង រដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ គាំទ្រ ពិនិត្យលទ្ធភាពថវិកា និងជំរុញយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង។

បន្ថែមពីនេះ ចំពោះវិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងវិញ រដ្ឋបានផ្តល់ការលើកទឹកចិត្តសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនតាមប្រភេទក្រុមគម្រោងដែលបានបែងចែកជា ០៤ក្រុម ដូចខាងក្រោម៖

  • ក្រុមគម្រោង ១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ តម្រោងហាងទំនិញរួចពន្ធ, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាល
  • ក្រុមតម្រោង ២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន
  • ក្រុមគម្រោង ៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្រុមគម្រោង ៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ ឬ បរធនបាលកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។

លក្ខខណ្ឌនៃការលើទឹកចិត្តចំពោះគម្រោងទាំង ៤ប្រភេទ ត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារះបរិក្ខារផលិតកម្ម ដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និងការវាយ- តម្លៃលើតម្រូវការជាក់ស្តែង
  • ត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ឆ្នាំ
  • ទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ ឬ កែលម្អ។

វិធានការជាកញ្ចប់នេះ មានរៀបចំលម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]