អាជ្ញាធរខេត្តបាត់ដំបងបើកការដ្ឋានជួសជុលផ្លូវចំនួន ៦ខ្សែ ក្នុងក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅ បានបើកការដ្ឋានលើកកម្ពស់គុណភាពផ្លូវសំខាន់ៗចំនួន ៦ខ្សែ និងជួសជុលផ្លូវសំបុកមាន់មួយចំនួនទៀតនៅក្នុងក្រុងបាត់ដំបង។

ផ្លូវទាំង ៦ ខ្សែ ដែលនឹងត្រូវជួសជុលដោយក្រាលកៅស៊ូប្រភេទ DBST រួមមាន ផ្លូវលេខ ៥២៦ ផ្លូវលេខ ៦១៤ ផ្លូវលេខ ៥៣០ ផ្លូវលេខ ៧១៦ ផ្លូវលេខ ១៣៩ ផ្លូវលេខ ១១១ ដែលប្រវែងសរុបប្រមាណ ៥,៦ គីឡូម៉ែត្រ។

ក្រៅពីការងារជួសជុល អាជ្ញាធរខេត្តបាត់ដំបង ក៏បានបញ្ជាឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ តាមដីចំណីផ្លូវសាធារណៈ សំណង់អាណាធិបតេយ្យ និងការលក់ដូរឱ្យមានរបៀបរៀបរយជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គិតមកទល់ពេលនេះ បារាំងមានទុនវិនិយោគនៅកម្ពុជាប្រមាណ $៦០០លាន ក្នុងវិស័យធំៗ៣

បច្ចុប្បន្ន ការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជា​មានទំហំវិនិយោគសរុប ប្រមាណ៥៦០លានអឺរូ (សមមូលនឹង ៦០០លានដុល្លារ) ក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។​ តួលេខនេះ ត្រូវបានស្ថានទូតបង្ហាញឡើងនៅពេលដែលស្ថានទូតបារាំងប្រកាសពីការ​រៀប​ចំ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នៅនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១០ ខែកក្កដាខាងមុខ។​ ស្ថាតទូតលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រៅ​ពីបុត្រ​សម្ព័ន្ធ​នៃក្រុម​ហ៊ុនបា​រាំង​ធំៗ វត្ត​មានដ៏ច្រើននៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់ជន​ជាតិ​បារាំង​នៅកម្ពុជាមានជាង ​៤០​០​ក្រុមហ៊ុន​ បង្ហាញ​ឱ្យឃើញ​អំពី​ការ​វិនិយោគ ក៏ដូ​ចជា​វត្តមាន​ដ៏រឹងមាំរ​បស់​បារំាង​នៅក​​ម្ពុជា។ ស្ថាតទូតបារាំងលើកឡើងថា៖ “តួ​លេខ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីភាព​រស់រវើក​នៃទំនាក់ទំ​នង​សេដ្ឋកិច្ច​បារាំង-​កម្ពុជា ដែលផ្តល់​អត្ថប្រយោជន៍​ដល់ក្រុមហ៊ុន​នៃប្រទេស​ទាំង​ពីរ និ​ង​ចូលរួមចំ​ណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា”។ ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នឹង​មាន​ការ​ចូលរួ​ម​ពីសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។ តំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​នឹង​មាន​វត្ត​មាន ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិ​អាហា​រ ក៏ដូច​ជាការ​អភិវឌ្ឍប្រក​ប​ដោយ​ចីរ​ភាព និង​បរិ​ស្ថាន​។   - Video Advertisement -

គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ

ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ​ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៤​ ខែកក្កដា​​ ឆ្នាំ​២០២៤​នេះ។ ​នាឱកាសនោះ ឯកឧត្តម​អភិបាល បានជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ឱ្យ​ជួយផ្សព្វផ្សាយដល់​បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ​បាន​យល់ដឹងពីបញ្ហាសំរាម ពិសេស​ត្រូវ​វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បី​បង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់​ធ្វើ​ការដឹកជញ្ជូន។ គួរបញ្ជាក់ថា​ គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ថ្មី​នេះ​ មាន​ផ្ទៃដី​ទំហំសរុប​ ៨.១៥​ហិកតា​ ដែល​ក្នុងនោះទីលាន​សម្រាប់ទុកដាក់​សំរាម​មានទំហំត្រឹមតែ​ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន​ ៤អាង,​ ផ្លូវចូលទៅទីលាន​ ចំនួន​ ១ខ្សែ​ ​មាន​ប្រវែង​ ២.២១៨ម៉ែត្រ,​ ​ផ្លូវ​បេតុង​នៅ​ក្នុង​ទីលាន​​ ប្រវែង​ ១.២៤៤ម៉ែត្រ,​ និង ច្រក​ទ្វារ​ចូល​ និង​របង​ មានប្រវែង ៣.០១០,២៦ម៉ែត្រ។ ជាងនេះទៅទៀត […]

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]

បច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិ​ខិ​តផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០​២ ​និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។ ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។ ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។ ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ […]

បច្ចុប្បន្នគម្រោងសង់ផ្លូវជាតិលេខ៣១(ពីបែកគុស ដល់កំពង់ត្រាច)  សម្រេចបានជាង ៩៥%ហើយ

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៥,៣៨ភាគរយហើយ បើគ្មានអ្វីសំខាន់ប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនកិច្ចសន្យារហូតដល់ទៅមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៩៥,៣៨ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់ ១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) - Video Advertisement -

រដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ

និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការណែនាំពីសម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បើទោះបីជាមានការលើកលែងបែបនេះក៏ដោយ គម្រោងអភិវឌ្ឍទាំងនោះ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចឱ្យស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ - Video Advertisement -