ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។

ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។

មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។

តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា ៖ «ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង»។

ជាមួយគ្នានេះដែរ អ្នកនាង អាន ធីតា នាយិកានៃភ្នាក់ងារអលចនទ្រព្យ CBRE Cambodia ក៏បានសម្ដែងសុទិដ្ឋិនិយមថា៖ «នៅភាគខាងត្បូងនៃរាជធានីភ្នំពេញមិនទាន់មានផ្សារទំនើប ឬផ្សារលក់រាយណាមួយបើកនៅឡើយ ដូច្នេះវាបង្ហាញពីសក្តានុពល»។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប AEONទី១ ស្ថិតនៅខណ្ឌចំការមន បានបើកដំណើរការនៅឆ្នាំ២០១៤ ជាមួយនឹងទុនវិនិយោគ ២០៥លានដុល្លារ។ ផ្សារទំនើប AEON ទី២ ស្ថិតនៅខណ្ឌសែនសុខ បានបើកសម្ពោធនៅឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ ១២០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិការផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍរបស់Lagarde’re Travel Retail SAS បានសង្ឃឹមជឿជាក់ថា ក្រុមការងារ បេ្តជ្ញាលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេ​ជោ ទាំងភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ាគ្រុប បានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការផ្ដល់សេវាលក់ទំនិញ និងអាហារដល់អ្នកធ្វើដំណើរផងដែរ។ ជាមួយនឹងកិច្ចសន្យានេះដែរ […]

៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងនេះ។ គម្រោងនេះ អាចផ្តល់លទ្ធភាពឱ្យប្រទេសទាំងពីរប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន ដើម្បីបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ នៅក្នុងដំណាក់កាលដំបូង ថ្នាល FTC ត្រូវបានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន សម្រាប់​ចែករំលែក និងផ្តល់ហិរញ្ញប្បទាន។ ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ ថ្នាល់ FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុ​ញ​​ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមានដូចខាងក្រោម៖ ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកា​​ត់ […]

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែ​​ងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែ​​ង​ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះប​ញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]