HLH Group បើកសម្ពោធមជ្ឈមណ្ឌលកសិកម្មទំហំ១ម៉ឺន ហិកតា នៅកំពង់ស្ពឺជាផ្លូវការ

ក្រុមហ៊ុន HLH Group បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ខ្នាតយក្ស លើផ្ទៃដីប្រមាណ ១០ ០០០ ហិកតា នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាផ្លូវការ ព្រមទាំងចុះ MOU ជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី  ដើម្បីនាំយកវិនិយោគិនបន្ថែមមកកាន់ប្រទេសកម្ពុជា។

កម្មវិធីបើកសម្ពោធនេះត្រូវបានចូលរួមពីដោយ ឯកឧត្តម Koh Zhongwei អនុប្រធានបេសកកម្ម និងទីប្រឹក្សារបស់សិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន HLH Group លោក Johnny Ong ។

ការចុះ MOU រវាង HLH Group និងសហព័ន្ធផលិតកម្មសិង្ហបុរី  នឹងអនុញ្ញាតឱ្យ HLH ចូលទៅក្នុងបណ្តាញរបស់សមាជិកសាជីវកម្មប្រមាណ ៥០០០ ក្រុមហ៊ុន ហើយទាក់ទាញ់ពួកគេឱ្យមកវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី ជាទីតាំងសក្ដានុពលសម្រាប់ការវិនិយោគបង្កើតរោងចក្រ ឬឃ្លាំងគ្រប់ប្រភេទ ព្រោះទីតាំងស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និង ផ្លូវជាតិលេខ 3, 4, 41, 44 និង 51។

សម្រាប់អ្នកចំណាប់អារម្មណ៍ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 099 829 545 ដើម្បីពិភាក្សា និង ការណែនាំពីព័ត៌មានលម្អិតទាក់ទងនឹងការចុះឈ្មោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]