H&M ប្រកាសបើកសាខាថ្មីកាន់តែធំក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល

ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀតនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំដោយគ្រោងនឹងបើកដំណើរការនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

តាមរយៈពិធីចុះអនុស្សារណៈនៃការយោគយល់ដែលធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន H&M និងក្រុមហ៊ុន ជីប ម៉ុង រីថែល បានសហការរួមគ្នាដើម្បីនាំយកបទពិសោធន៍នៃការទិញសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យសម័យថ្មីដែលចូលចិត្តម៉ូដសម្លៀកបំពាក់ថ្មីៗ និងមានច្រើនបែបច្រើនយ៉ាង។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ «អនុស្សារណៈនៃការយោគយល់នាពេលនេះ គឺឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន H&M ក្នុងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ កិច្ចសហការនេះក៏បង្ហាញពីគោលដៅរួមរបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុកកាន់តែច្រើនព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ»។

លោកជំទាវ លី សុខឆេង បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ពិតមានមោទកភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន H&M ។

លោក Philippe Lassaux នាយកក្រុមហ៊ុន H&M បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ដែលបានចុះអនុស្សារណៈនៃការយោគយល់នាពេលនេះដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនទាំងពីរ និងអតិថិជនរបស់យើង។ យើងបានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយសារទំនុកចិត្តខ្ពស់ទៅលើភាពជាដៃគូមួយនេះ»។

បើតាមលោក Philippe Lassaux សាខាថ្មីរបស់ក្រុមហ៊ុន H&M មានទំហំធំរហូតដល់ទៅ ២១០០ ម៉ែត្រការ៉េ និងមានរហូត២ជាន់ជាមួយនឹងការរចនាយ៉ាងទាក់ទាញដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលជាមួយគ្នាទៅនឹងការបើកសម្ពោធសាកល្បងនៃមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ហេតុដូច្នេះ អតិថិជនទាំងអស់សូមកុំភ្លេចរង់ចាំចូលទស្សនាមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃសម្ពោធខាងមុខនេះ។

ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិកដើម្បីពង្រីកអាជីវកម្មក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជាដែលបានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យនេះ។ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងវិនិយោគធំជាងគេបំផុតរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលនឹងផ្លាស់ប្តូរបទពិសោធន៍នៃការទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា។ មានទីតាំងនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មណ្ឌលផ្សារទំនើបខ្នាតយក្សមួយនេះគឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីៗផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

ក្រុមហ៊ុន H&M គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីល្បាញមួយមានទីស្នាក់ការនៅប្រទេសស៊ុយអែត ដែលបច្ចុប្បន្នមានហាងជាង ៤៨០០ នៅទូទាំងពិភពលោក។ ក្រុមហ៊ុន H&M មានរោងចក្រផលិតសម្លៀកបំពាក់នៅប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក៏ប៉ុន្តែទើបតែឆ្នាំ២០២២ប៉ុណ្ណោះ ដែលក្រុមហ៊ុនបើកហាងនៅប្រទេសកម្ពុជាដែលនឹងមានផលិតផលសម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យ។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ!

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕ - Video Advertisement -

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥

អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ (រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ) នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង […]

តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត

ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។ អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។ សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ  ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។ ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។ សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL […]

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិម​បូព៌ា​ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru​ Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា […]

បុរី ប៉េង ហួត បើកសម្ពោធគម្រោងថ្មីមួយទៀត មុនដំណាច់ឆ្នាំ ២០២៤

គម្រោងថ្មីដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី២ (The Star Platinum Eco Poli 2)  ទើបតែបានធ្វើកម្មវិធីបើកលក់សាកល្បងកាលពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ពេលនេះបុរី ប៉េង ហួត បានធ្វើកម្មវិធីបើកសម្ពោធលក់ជាផ្លូវការទៅហើយ នៅនាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។ នេះជាគម្រោងទី៣៩ បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក ហើយគម្រោងដ៏មានប្រជាប្រិយភាពថ្មីទាំងពីរនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីទំហំជិត ៤០ហិកតា ដែលមានលំនៅដ្ឋានជិត ៥០០ខ្នង ហើយទីតាំងនៅចន្លោះគម្រោងមេធំៗពីរ គឺគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម និងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីបើកលក់ជាផ្លូវការនេះ មានការចូលរួមពីអតិថិជនដែលបានទិញផ្ទះក្នុងអំឡុងពេលលក់សាកល្បង ធនាគាដៃគូ អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំនៃក្រុមហ៊ុន បុរី ប៉េង ហួត និងបុគ្កលិក យ៉ាងច្រើនកុះករផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ផេង […]

អេកូ ប៉ូលី ២ គម្រោង​ថ្មី របស់បុរី ប៉េង ហួត ​ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!

តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។ កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាននាពេលចុងឆ្នាំនេះគឺដឹងតែត្រូវម៉ាច់ម៉ង។ ក្នុងកម្មវិធីនេះដែរ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន បន្ថែមពីនេះលោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ​ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើ​បន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ​ ស្ដាប់ការធ្វើបទបង្ហាញអំពី​ប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី២ និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ […]