CEO សណ្ឋាគារអន្ដរជាតិកំពូលៗ បង្ហាញពីយុទ្ធសាស្រ្តសំខាន់ៗ ៣ ចំណុច ដើម្បីឆ្លងផុតពីវិបត្តិកូវីដ

ឧស្សាហកម្មបដិសណ្ឋារកិច្ចគឺ ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងបំផុតពីការរាតត្បាតនៃមេរោគកូវីដ១៩។ គិតត្រឹម៤ខែ ដំបូងនៃ ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វា ដែលបង្កឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ នេះបើយោងតាមសារព័ត៌មានកោះសន្តិភាពចុះផ្សាយកាលពី ខែមិថុនានេះ។ ជាលទ្ធផល វិបត្តិនេះអាចនឹងធ្វើវិស័យនេះខាតបងចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ផលប៉ះពាល់នេះរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះ បានតម្រូវឱ្យជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវតម្កល់ប្រាក់ ៣០០០ ដុល្លារ សម្រាប់ចំណាយទាក់ទងនឹងការធ្វើតេស្ត ការព្យាបាល និងកន្លែងស្នាក់នៅ ដើម្បីបង្កាក្នុងករណីរកឃើញថាវិជ្ជមាន។ ទោះបីជាធ្វើឡើងដើម្បីទប់ស្កាត់រលកទី២ ក៏ដោយ ប៉ុន្តែវិធានការនេះក៏នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រោះថាជាក់ស្ដែងមិនមែនគ្រប់ភ្ញៀវទេសចរនឹងមាន ៣០០០ ដុល្លារសម្រាប់តម្កល់នោះទេ។

ទោះជាយ៉ាងណាក្តី ប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ច គឺត្រូវតែបន្តតស៊ូ យកឈ្នះលើបញ្ហានេះ។ តើប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ចគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លូនអាចឆ្លងផុតពីវិបត្តិនេះបាន? នាយកប្រតិបត្តិ ឬ CEO នៃបណ្តាញសណ្ឋាគារអន្តរជាតិធំ ៗ ជាច្រើនរួមមាន Hilton, Best Western, Minor International ជាដើម បានចែករំលែកយុទ្ធសាស្ត្រមូលដ្ឋានចាំបាច់ចំនួន ៣ ចំណុច ដែលប្រតិបត្តិករសណ្ឋាគារ អាចយកមកអនុវត្តដើម្បីឆ្លងផុតពីវិបត្តិនេះ។

១ ស្ដារទំនុកចិត្តភ្ញៀវឡើងវិញ

ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗ ការស្ដារទំនុកចិត្តរបស់ភ្ញៀវ តាមរយៈការចំណាយថវិកាបន្ថែមទៅលើអនាម័យ គឺជាដំណោះស្រាយដ៏សំខាន់បំផុតដែលឧស្សាហកម្មបដិសណ្ឋារកិច្ចត្រូវតែអនុវត្តក្នុងកាលៈទេសៈនេះ។

លោក David Kong នាយកប្រតិបត្តិបណ្ដាញសណ្ឋាគារ Best Western បានឲ្យដឹងក្នុងបទសម្ភាសន៍ជាមួយ Yahoo Finance ថា កត្តាដែលពិបាកបំផុតនៃធ្វើឲ្យវិស័យសណ្ឋាគារងើបឡើងវិញ គឺការកសាងទំនុកចិត្តអតិថិជន។

លោកបាន មានប្រសាសន៏ថា ៖ «វីរុសនេះនឹងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់យើងជារៀងរហូត ដូចច្នេះយើងត្រូវតែចេះបទបែនតាមកាលៈទេសៈ (ឬហៅ New Normal) យើងត្រូវធ្វើគឺធ្វើយ៉ាងណាឲ្យអតិថិជនមានផាសុខភាព និងទំនុកចិត្តក្នុងការមកស្នាក់នៅសណ្ឋាគាររបស់យើង” ។

លោក Christopher J. Nassetta នាយកប្រតិបត្តិ បណ្ដាញសណ្ឋាគារ Hilton ក៏បានបន្ទរយុទ្ធសាស្ត្រស្ដារទំនុកចិត្តភ្ញៀវនេះ ដោយបន្ថែមចំណុចគួរឱ្យចាប់អារម្មណ៍មួយថា ក្រៅពីការលើកកម្ពស់អនាម័យជាទូទៅ ការប្រើប្រាស់សេវាកម្មអ្នកជំនាញផ្នែកអនាម័យ និងសុខភាពដែលមានឈ្មោះល្បីល្បាញក្នុងការបំពេញភារកិច្ចនេះ គឺនឹងជួយបង្កើនទំនុកចិត្តសម្រាប់សាធារណជនកាន់តែខ្លាំងថែមទៀត។

លោក Nassetta បានបន្តថា ក្រុមហ៊ុនរបស់លោក បានសហការជាមួយនឹង ក្រុមហ៊ុន Lysol និង Mayo Clinic (អ្នកជំនាញផ្នែកអនាម័យនិងសុខភាពល្បីល្បាញនៅសហរដ្ឋអាមេវិក) មកជួយបំពេញការងារផ្នែកអនាម័យ ក៏ដូចជាបណ្តុះបណ្តាលបុគ្គលិកទាក់ទងនឹងអនាម័យ។ ទាំងនេះគឺដើម្បីធ្វើឱ្យប្រាកដចិត្តថា អ្នកមកស្នាក់នៅ Hilton នឹងមានអារម្មណ៍ថាមានសុវត្ថិភាព។
លោកបានបន្ថែមថា ៖ « នៅពេលដែលអ្នកចូលមកស្នាក់នៅក្នុង បន្ទប់របស់ Hilton នាពេលអនាគត អ្នកនឹងត្រូវបកផ្លាកនៅទ្វារលើបន្ទប់ ដែលបង្ហាញថាបន្ទប់នេះត្រូវបានសម្អាតតាមស្តង់ដារខ្ពស់បំផុត [ដូចជារបស់ថ្មីបកកេស អច្ចឹង]»។
ការសហប្រតិបត្តិការជាមួយក្រុមហ៊ុនអ្នកជំនាញផ្នែកអនាម័យនិងសុខភាពល្បីល្បាញ ចាត់ទុកថាវិធានការឆ្លាតវៃមួយ ព្រោះថាវានឹងធ្វើ ធ្វើឲ្យភ្ញៀវប៉ុន្តែជឿទុកចិត្តច្រើនជាងការជូតសម្អាតដោយបុគ្គលិកសណ្ឋាគារធម្មតាៗ។ នេះគឺជាយុទ្ធសាស្ត្រជាក់ស្តែងមួយដែលប្រតិបត្តិករសណ្ឋាគារនៅកម្ពុជា ជាពិសេសសណ្ឋាគារលំដាប់ខ្ពស់គួរពិចារណាយកមកអនុវត្ត។

២ ផ្តោតលើទីផ្សារក្នុងស្រុកនៅដំណាក់កាលដំបូង

ទោះបីជាប្រតិបត្តិករវិស័យបដិសណ្ឋារកិច្ចខិតខំពង្រឹកអនាម័យក្នុងសណ្ឋាគារបស់ខ្លួនក្ដី ជាក់ស្ដែង គឺត្រូវការពេលយូរ មុននឹងមានភ្ញៀវទេសចរធ្វើដំណើរទៅមកដូចមុន ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។ ដូចច្នេះ ក្នុងខណៈពេលនេះ ប្រតិបត្តិករគួរតែផ្តោតលើទីផ្សារក្នុងស្រុក ពោលគឺធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ឲ្យមកស្នាក់នៅ ឬ ប្រើប្រាស់សេវាកម្មរបស់ខ្លួនឲ្យច្រើនបំផុត ដើម្បីរក្សាចំណូល។

យោងតាមនាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Minor International លោក Bill Heinecke ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃទី ១៥ ខែឧសភា ទេសចរណ៍ក្នុងស្រុកគឺ ជាគន្លឹះសំខាន់សម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ចនៅដំណាក់កាលដំបូង ក្នុងការស្ដារស្ថានភាពក្រុមហ៊ុនឡើងវិញ។

លោក Heinecke បានមានប្រសាសន៍ថា ៖ «ទេសចរណ៍ក្នុងស្រុកនឹងចាប់ផ្តើមមុន ខណៈដែលទេសចរណ៍អន្តរជាតិនឹងងើបឡើងវិញនៅពេលក្រោយ។ អាស៊ីនឹងងើបឡើងវិញលឿនជាងបណ្តាប្រទេសអ៊ឺរ៉ុប»។

លោក បន្តទៀតថា ៖ «ជាក់ស្ដែង គឺមានភ្ញៀវទេសចរជាច្រើន ដែលមានថវិកា ហើយចង់ចេញដើរកំសាន្ដ ប៉ុន្ដែពួកគេនៅខ្លាច ប៉ុន្តែការធ្វើដំណើរកំសាន្ដក្នុងស្រុកគឺអាចមានហានិភ័យទាបជាងឆ្លងប្រទេស។ ដូចច្នេះ ម្ចាស់សណ្ឋាគារត្រូវផ្តោតលើទីផ្សារនេះ ហើយធ្វើភ្ញៀវមានអារម្មណ៍ថាមានសុវត្ថិភាព»។

លើសពីនេះទៀតដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក ប្រតិបត្តិករវិស័យបដិសណ្ឋារកិច្ចត្រូវតែស្វែករកសកម្មភាពណាដែលសុវត្ថិភាព និងច្នៃប្រឌិត ឲ្យភ្ញៀវធ្វើក្នុងអំឡុងពេលស្នាក់នៅ ឧទាហរណ៍ដូចជា Staycation។ ប្រតិបត្តិករគួរធ្វើឱ្យការស្នាក់នៅ ប្រកបដោយភាពសប្បាយរីករាយ ព្រមជាមួយនឹងជម្រើសសកម្មភាព និងការផ្តល់ជូនពិសេសជាច្រើនដូចជា ការបញ្ចុះតម្លៃសម្រាបស់ការស្នាក់នៅរយៈពេលវែង កញ្ចប់អាហារឥតគិតថ្លៃ គម្រោងធ្វើដំណើរក្រៅផ្ទះដូចជាការបោះតង់ជាដើម។

៣ ទទួលស្គាល់ការពិតនៃភាពធម្មតាថ្មី និងធ្វើពិពិធកម្មគំរូអាជីវកម្ម

វិស័យបដិសណ្ឋារកិច្ចគួរតែទទួលស្គាល់ការពិតដែលថាឥរិយាបថរបស់អតិថិជនបានផ្លាស់ប្តូររឺហៅថា ភាពធម្មតាថ្មី ឬ New Normal ហើយត្រូវពិចារណាឡើងវិញនូវគំរូប្រតិបត្តិការអាជីវកម្ម។ អាកប្បកិរិយារបស់អ្នកទេសចរនឹងមិនវិលមករកភាពធម្មតាទេ ដរាបណានៅរកឃើញវ៉ាក់សាំងមិនទាន់ឃើញ។ ដូច្នេះការកែសម្រួលប្រព័ន្ធគ្រប់គ្រង គឺមានសារៈសំខាន់ណាស់។

យោងតាមការវិភាគរបស់ Harvard Business Review ការផ្លាស់ប្តូរដែលមានការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ គឺជាគន្លឹះក្នុងស្ដារអាជីវកម្មឡើងវិញពីវិបត្តិ។

HLB Global បានបង្លាញថាការផ្លាស់ប្តូរឲ្យសមស្របទៅភាពធម្មតាថ្មី រួមមាន ការស្រាវជ្រាវក្នុងស្រុកជាប្រចាំសម្រាប់គោលការណ៍ណែនាំអំពីសុខភាពនិងសុវត្ថិភាព បង្វឹកបណ្តុះបណ្តាលបុគ្គលិកអំពីរបៀបធ្វើការប្រកបដោយសុវត្ថិភាព ស្វែងរកវិធីថ្មីៗដើម្បីធ្វើឱ្យគំរូអាជីវកម្មមានភាពទាក់ទាញ និងរៀបចំគម្រោងនាពេលអនាគតឡើងវិញ ជាដើម។

លើសពីនេះ ការធ្វើពិពិធកម្មគំរូអាជីវកម្ម ឬ ការធ្វើឲ្យអាជីវកម្មមានភាពចំរុះជាងមុន ក៏ជាផ្នែកមួយនៃដំណោះស្រាយសំខាន់ផងដែរ។ ក្រៅពីផ្តល់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានប្រតិបត្តិករក៏អាចពិចារណាបូកបញ្ចូលនូវអាជីវកម្មផ្សេងៗទៀតដូចជា ការទទួលយកការបញ្ជាទិញអាហារសម្រាប់មជ្ឈមណ្ឌលចត្តាឡីស័ក ការបង្រៀនធ្វើម្លូប ការបណ្ដុះបណ្ដាលធនធានផ្នែកបដិសណ្ឋារកិច្ចក្នុងតម្លៃទាប ការលក់ឧបករណ៍ឬគ្រឿងផ្សំអាហារ ឬការផ្តល់សេវាកម្មដឹកជញ្ជូន ជាដើម។

ជាសរុប ទាំងនេះគ្រាន់តែជាយុទ្ធសាស្រ្តមូលដ្ឋានក្នុងចំណោមដំណោះស្រាយជាច្រើនទៀត ដើម្បីអាចជួយឲ្យប្រតិបត្តិករអាចស្ដារអាជីវកម្មរបស់ខ្លួនពីវិបត្តិកូវីដ ១៩ នេះបាន ។ ដូច្នេះប្រតិបត្តិករគ្រប់រូប គួរតែស្ថិតក្នុងបច្ចុប្បន្នភាព និងទទួលយកបើកឱកាសថ្មីៗ ជានិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]

អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។ […]

គុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់​ត្រា​សម្រាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ ៧ម៉ឺនដុល្លារ

ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែលចោទជាសំណួរអំពីប្រសិទ្ធភាពរួមរបស់វិធានការពន្ធដារថ្មីនេះ។ គុណសម្បត្តិ ១_ ជាការលើកទឹកចិត្តដល់ប្រតិបត្តិការទិញលក់លំនៅឋានដែលមានតម្លៃសមរម្យ៖ ដោយការលើកលែងពន្ធលើអចលនទ្រព្យដែលមានតម្លៃ ៧0000ដុល្លារ ឬតិចជាងនេះ វិធានការនេះ នឹងជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាប ក្នុងការទិញអចលនទ្រព្យ។ ការលើកលែងនេះ អាចជំរុញឱ្យមានតម្រូវការលំនៅឋានតម្លៃសមរម្យ បង្កើតឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងលើកកម្ពស់បរិយាបន្នភាពនៅក្នុងទីផ្សារអចលនទ្រព្យ។ ២_ ការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់៖ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ៧0000ដុល្លារ ចំពោះការកំណត់ដែលអនុញ្ញាតឱ្យមានការកាត់តម្លៃ ៧0000ដុល្លារ ចេញ មុនពេលគណនាពន្ធប្រថាប់ត្រា អាចជួយកាត់បន្ថយបំណុលពន្ធបានច្រើនខ្លះដែរ។ យន្តការនេះ ផ្តល់នូវដំណោះស្រាយធូរស្រាលមួយផ្នែកសម្រាប់អ្នកទិញអចលនទ្រព្យតម្លៃមធ្យម និងតម្លៃខ្ពស់ ធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។ ៣_ ជំរុញទីផ្សារអចលនទ្រព្យ៖ ក្រៅពីជួយសម្រួលបន្ទុកដល់អ្នកទិញអចលនទ្រព្យ គោលនយោបាយនេះ ក៏អាចជួយស្តារទីផ្សារអចលនទ្រព្យដែលកំពុងប្រឹងងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ តាមរយៈការជួយជំរុញការលើកទឹកចិត្តទាំងប្រតិបត្តិការ និងសកម្មភាពសំណង់នៅក្នុងវិស័យអចលនទ្រព្យកម្រិតទាប និងមធ្យម។ ៤_ ការគណនាពន្ធដែលមានលក្ខណៈសាមញ្ញជាងមុន៖ ភាពច្បាស់លាស់នៃការកំណត់កម្រិតតម្លៃត្រឹម ៧0000ដុល្លារ ជួយសម្រួលដំណើរការពន្ធសម្រាប់អ្នកទិញជាច្រើន ដោយកាត់បន្ថយការភ័ន្តច្រឡំ ឬជម្លោះដែលអាចកើតមានលើការវាយតម្លៃតម្លៃអចលនទ្រព្យ។ គុណវិបត្តិ ១_ […]