តើហេតុអ្វីគម្រោងទីក្រុងឆ្លាតវៃតម្លៃ ១៣,៦ លានដុល្លារនៅអារ៉ាប៊ីសាអូឌីតឈ្នះពាន YII?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah Region Development Authority – MDA នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើបថាគម្រោងទីក្រុងឆ្លាតវៃរបស់ខ្លួន បានឈ្នះជាជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ដោយសារតែមូលហេតុ ២ ធំៗ ពោលគឺការរៀបចំផែនការច្បាស់លាស់ និងពិសេសការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley។

គម្រោងនេះបានប្រើបច្ចេកវិទ្យាទំនើបបែបឌីជីថល ដើម្បីរួមបញ្ចូលគ្នានូវបេតិកភណ្ឌដែលមានអាយុកាល ១ ៤០០ ឆ្នាំ ជាមួយនឹងអនាគតដែលផ្អែកលើទិន្នន័យ ស្របតាមចក្ខុវិស័យឆ្នាំ ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ទំហំនៃគម្រោងនេះមានលក្ខណៈធំធេងណាស់ ដោយគ្របដណ្តប់លើលំហទីក្រុងចំនួន ៥៥ គីឡូម៉ែត្រការ៉េ និងផ្លូវថ្នល់ជាង ៧ ០០០ គីឡូម៉ែត្រ។ ជាធម្មតា ការប្រមូលទិន្នន័យលម្អិតបែបនេះនឹងត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ។

យ៉ាងណាមិញ តាមរយៈការប្រើប្រាស់ Bentley iTwin Capture ស្ថាប័ន MDA បានធ្វើផែនទីលើផ្ទៃដី ៦,៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ ដែលវាគឺជាការបង្កើនល្បឿនបាន ៤៣% បើធៀបនឹងវិធីសាស្ត្រអង្កេតធម្មតា។

ដំណើរការទិន្នន័យដ៏រហ័សនេះ បានជួយឱ្យ MDA កត់ត្រានូវរូបរាងអគារបានជាង ៣០០ ០០០ ខ្នង ផ្ទៀងផ្ទាត់អាជីវកម្មក្នុងស្រុកចំនួន ១៨ ៥០០ និងបញ្ជ្រាបទិន្នន័យភូមិសាស្ត្រចំនួន ៤៧៥ ស្រទាប់ ទៅក្នុងបរិយាកាសរួមតែមួយ។

ក្រៅពីនេះ ប្រព័ន្ធអេកូឡូស៊ីរបស់ Bentley ក៏ជួយឱ្យមានខ្សែសង្វាក់ការងារគ្រប់ផ្នែកដូចជា ការគ្រប់គ្រង និងការបង្ហាញជារូបភាពជាដើម ធ្វើទៅដោយរលូន  ជាឧទាហរណ៍ iTwin Capture Modeler បានបង្កើតគំរូ 3D កម្រិតច្បាស់ខ្ពស់ដោយស្វ័យប្រវត្តិ ពីការស្កេនដោយដ្រូន (Drone) និងឡាស៊ែរ។

ក្នុងពេលជាមួយគ្នានេះដែរ Orbit 3DM & Cesium គឺជាគន្លឹះសំខាន់ក្នុងការចែកចាយទិន្នន័យនេះ ដែលមន្រ្ដីរដ្ឋាភិបាលជាង ២០ ក្រុម អាចចូលមើលរូបភាព 3D ក្នុងពេលជាក់ស្តែង (real-time) ជាមួយគ្នាបាន។

លើសពីនេះ កម្មវិធីនេះក៏ជួយ​​​​ឱ្យម្ចាស់គម្រោងធ្វើការធ្វើតេស្ដសេណារីយូឧទាហរណ៍នៃឱកាសហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត។ កត្ដានេះជួយឱ្យម្ចាស់គម្រោងអាចរៀបចំផែនការបង្ការ និងដោះស្រាយបានល្អបំផុត។

ការយល់ដឹងដែលផ្អែកលើទិន្នន័យ ក៏ជួយដល់បរិស្ថានផងដែរ ដោយមានការដាំដើមឈើចំនួន ១៥០ ០០០ ដើម និងការការពារដីចំនួន ២៦ គីឡូម៉ែត្រការ៉េ ពីការរីករាលដាលនៃទីក្រុងដែលគ្មានសណ្តាប់ធ្នាប់។

លើសពីនេះទៅទៀត កម្មវិធីនេះបានជួយជំរុញដល់គំនិតផ្តួចផ្តើមអភិរក្សបេតិកភណ្ឌតម្លៃ ២៥០ លានដុល្លារ ដើម្បីធានាថា នៅពេលដែលទីក្រុងពង្រីកខ្លួន តំបន់ប្រវត្តិសាស្ត្ររបស់ទីក្រុងនៅតែរក្សាបានដដែល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Bentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។​ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះ​ក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្ប​ធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។ - Video Advertisement -

អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ

ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ YII Envision Award សម្រាប់ការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិខ្នាតយក្សទំហំ ១២ ០០០ ម៉ែត្រការ៉េ ពីការដួលរលំលិចចូលក្នុងដី តាមរយៈបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២។ ឃ្លាំងនេះគឺជាប្រភពសន្តិសុខស្បៀងសម្រាប់ប្រជាជន ១.៥ លាននាក់ ប៉ុន្តែវាបានប្រឈមនឹងការស្រុតចុះដោយសារស្ថានភាពដី salt dome  ដែលមិនមានស្ថិរភាព។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់កម្មវិធី ២ របស់ក្រុមហ៊ុន Bentley។ តើកម្មវិធីទាំង ២ នោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច? កម្មវិធី PLAXIS 3D ជាទូទៅ គំរូប្លង់វិស្វកម្មធម្មតាមិនអាចពន្យល់ពីមូលហេតុនៃការស្រុតដីយ៉ាងធ្ងន់ធ្ងររហូតដល់ ១៧០ មីលីម៉ែត្របានឡើយ។​ ដូច្នេះ GeoStruxer បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូ Digital Twin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ AI និងទិន្នន័យផ្កាយរណប InSAR។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករកំណត់ប៉ារ៉ាម៉ែត្រដីក្នុងប្រព័ន្ធឌីជីថល ឱ្យស្របទៅនឹងចលនាដីជាក់ស្តែងបានយ៉ាងល្អឥតខ្ចោះ។ នៅក្នុងប្រព័ន្ធនេះ ពួកគេបានប្រើប្រាស់គំរូ Norton Double Power Creep […]

Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។ ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។ សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis […]

រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ

បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំពុងងាកប្រើប្រាស់ទិន្នន័យពីកាម៉េរារថយន្តរបស់អ្នកបើកបរ និង AI ដើម្បីវិភាគរកកំហូចផ្លូវថ្នល់ និងផ្លូវហាយវ៉េរបស់ខ្លួន​ ខណៈដែលរដ្ឋជាច្រើនកំពុងចូលរួមក្នុងគំនិតថ្មីនេះ។ ថ្មីៗនេះ រដ្ឋ Alabama ក៏បានក្លាយជារដ្ឋចុងក្រោយគេដែលបានសម្រេចចិត្តបោះទុនថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅលើបច្ចេកវិទ្យា AI នេះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) បានពឹងផ្អែកលើ “ការរៀបចំថវិកាផ្អែកលើលទ្ធផលការងារ”។ ប្រព័ន្ធនេះជាប្រព័ន្ធរៀបចំឡើងដើម្បីផ្តល់ថវិកាដល់ក្រុមការងារដើម្បីដោះស្រាយបញ្ហាផ្លូវដែលកើតឡើងជាក់ស្តែង។ ប៉ុន្តែ ទិន្នន័យដែលប្រើដើម្បីសម្រេចចិត្តថាត្រូវទំលាក់ថវិកាទៅត្រង់ចំណុច គឺមិនសូវមានតម្លាភាព និងសុក្រិតទេ ដោយសារវាត្រូវបានប្រមូលដោយក្រុមការងារដែលចុះត្រួតពិនិត្យដោយផ្ទាល់លើចម្ងាយផ្លូវ ១១ ០០០ ម៉ាយល៍។ ដើម្បីបំពេញចន្លោះប្រហោងនេះ រដ្ឋ Alabama បានចាប់ដៃគូជាមួយ Blyncsy ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន Bentley Systems។ បច្ចេកវិទ្យានេះប្រើប្រាស់រូបភាពវីដេអូពីកាមេរ៉ាជាប់រថយន្តដឹកទំនិញ និងរថយន្តក្រុមហ៊ុននានា ដើម្បីបង្កើតជាផែនទីបច្ចេកវិទ្យាឌីជីថលនៃបណ្តាញផ្លូវថ្នល់ក្នុងរដ្ឋ។ ប៉ុន្តែ វីដេអូទាំងនោះគឺមិនត្រូវបានបង្ហាញពីអត្តសញ្ញាណនៃប្រភពឡើយ។ បន្ទាប់ពីទទួលបានវីដេអូ វាត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយប្រើ AI វិភាគ បន្ទាប់មកចេញជារបាយការណ៍ដែលអាចឱ្យកំណត់អត្តសញ្ញាណបញ្ហានានាបាន ដូចជា ផ្លូវដែលប្រេះស្រាំ  ស្លាកសញ្ញាដែលមើលមិនច្បាស់ ឬគំនូសផ្លូវរលុបជាដើម។ […]