តើ BIM ជួយការងារសាងសង់ដោយរបៀបណា?

បច្ចុប្បន្ននេះ គំរូ​ព័ត៌មាន​សំណង់ (BIM) គឺជា​ប្រព័ន្ធ​នាំមុខ​គេ​ក្នុង​ការបម្រើ​ឧស្សាហកម្ម​សំណង់​អគារ​សកល ក្នុងអំឡុងពេល​នៃ​ការសាងសង់​។ ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​បាន​ធ្វើ​ការសម្ភាសន៍​ជាមួយ​លោក Kaushik Chakraborty អនុប្រធាន​ផ្នែក​ប្រព័ន្ធ Bentley ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នាំមុខគេ​ក្នុង​ផ្នែក​ដំណោះស្រាយ Software សម្រាប់​កិច្ចការ​ស្ថាបត្យកម្ម និង​វិស្វកម្ម​នៅក្នុង​ពិភពលោក អំពី​ថា​តើ BIM អាច​ជួយ​ដល់​ការងារ​សាងសង់​ដោយ​របៀប​ណា​។​

តើ​សេវាកម្ម​របស់ Bentley ដែល​ទាក់ទង​នឹង​ការសាងសង់​សំណង់​អគារ​មាន​អ្វីខ្លះ​?

នៅ​ជុំវិញ​ពិភពលោក វិស្វករ ស្ថាបត្យក​រ និង​អ្នក​សាងសង់ កំពុង​ប្រើប្រាស់​កម្មវិធី Software របស់ Bentley ដើម្បី​ពន្លឿន​ការចែកចាយ​គម្រោង និង​បង្កើត​ផលចំណេញ​ពី​ការវិនិយោគ (ROI) របស់​ពួកគេ ។ កម្មវិធី software របស់ Bentley’s CONNECT Edition បាន​ផ្តល់ជូន​នូវ​បរិស្ថាន​ដូចគ្នា​មួយ​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការចែកចាយ និង​ការបង្ហាញ​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ការ​រចនា ចាប់ពី​ការសាងសង់​រហូតដល់​ការ​ដំណើរការ​។ យើង​កំពុង​បន្ត​បញ្ចេញ​នូវ​កម្មវិធី CONNECT Edition របស់​យើង ហើយ​ក្នុង​ចំណោម​កម្មវិធី​ទាំងនោះ កម្មវិធី​ដែល​អាច​រក​បាន​បច្ចុប្បន្ន​គឺ ProjectWise CONNECT Edition ដែល​ជា​ដំណោះស្រាយ​ចែករំលែក​ការងារ​ជា​យុទ្ធសាស្ត្រ​របស់ Bentley សម្រាប់​គាំទ្រ​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​គម្រោង​ទាំងមូល​; Bentley EADOC ដែល​ជា​ដំណោះស្រាយ​សម្រាប់​ការគ្រប់គ្រង​គម្រោង​សាងសង់ និង​ការគ្រប់គ្រង​កិច្ចសន្យា​នៅ​ក្នុង​ប្រព័ន្ធ​លំហ (Cloud-based); កម្មវិធី​រុករក ដែល​អាច​ជួយ​ដល់​ការពិនិត្យ​ឡើងវិញ​នូវ BIM និង​ការដាក់ចេញ​នូវ​ដោះស្រាយ​បញ្ហា និង​កញ្ចប់​ការងារ​កម្រិត​ខ្ពស់ ដែល​ធ្វើឲ្យ​ប្រតិបត្តិ​ការសាងសង់​កាន់​តែសាម​ញ្ញ និង​មាន​ប្រសិទ្ធភាព ។ Bentley នឹង​ធ្វើឱ្យ​មាន​ភាពប្រសើ​រ​ឡើង​បន្តទៀត​ក្នុង​ការ​ផ្តល់​ជូន​របស់​ខ្លួន​ដើម្បី​ផ្គង់​ផ្គង់​យ៉ាង​ពេញលេញ​នូវ​តម្រូវ​ការវិវត្ត​នៃ​ឧស្សាហកម្ម​របស់​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​។​

តើ​អ្វី​ជា​គំរូ​ព័ត៌មាន​សំណង់ (BIM)? តើ​វា​អាច​ជួយ​យ៉ាងដូចម្តេច​ក្នុងអំឡុងពេល​សាងសង់​? តើ​អ្វី​ដែល​ធ្វើឱ្យ BIM ល្អប្រសើរ​ជាង​ដំណោះស្រាយ​កម្មវិធី​សំណង់​ស្រដៀង​គ្នា​ផ្សេងទៀត​?

​វិធីសាស្ត្រ BIM របស់ Bentley អាច​ត្រូវ​បាន​ចាត់​ទុក​ដូចជា​សំណុំ​នៃ​ដំណើរការ​សម្របសម្រួល ដែល​ត្រូវបាន​គាំទ្រ​ដោយ​បច្ចេកវិទ្យា​ដែល​ផ្តល់​តម្លៃ​បន្ថែម​ដល់ BIM តាមរយៈ​ការបង្កើត គ្រប់គ្រង និង​ការចែករំលែក​គុណភាព​នៃ​ទ្រព្យសកម្ម​ពេញ​មួយ​វត្ត​ជីវិត​របស់​វា​។ អត្ថប្រយោជន៍​នៃ​ការទទួលយក​ដំណើរការ BIM នេះ​កំពុង​ក្លាយជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន ប្រសិន​បើ​អង្គភាព​នៅតែ​ចង់​មាន​លក្ខណៈ​ប្រកួតប្រជែង​។ តាមរយៈ​ការរួមបញ្ចូល​គ្នា​នូវ​មនុស្ស ដំណើរការ និង​បច្ចេកវិទ្យា ការរីកចំរើន​របស់ BIM បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រចនា​ការកាត់បន្ថយ​ការ​ធ្វើការ​ឡើង​វិញ និង​ការបង្កើន​ផលិតភាព ដែល​ធ្វើ​ឲ្យ​ការសាងសង់​នូវ​អចលនទ្រព្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សំណើ​របស់​អ្នកប្រើប្រាស់​ក្នុង​ការទទួល​បាន​វិធី​ដែល​មាន​ភាពងាយស្រួល​ដើម្បី​អនុវត្ត BIM និង​ការពិនិត្យ​ឡើងវិញ​នូវ​សំណង់ Bentley បាន​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ដែល​រួមបញ្ចូល​នូវ​ម៉ូ​ដែល​ទិន្នន័យ​សម្បូរ​បែប​ជាមួយនិង​ព័ត៌មាន​គម្រោង ដើម្បី​កសាង​ភាព​តំណាង​ជាក់ស្តែង​នៃ​អចលនទ្រព្យ​។ បន្ទាប់មក​វិស្វករ​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​តេស្ត​ពី​ភាព​ដែល​អាច​សាងសង់​បាន ការបង្ហាញ​ចេញ និង​គំរូ​ដែល​មាន​ស្ថេរភាព មុន​ពេល​ការងារ​ជាក់ស្តែង​ចាប់ផ្តើម កាត់បន្ថយ​កំហុស​ក្នុងការ​រចនា និង​ចំណាយ​លើ​ការងារ​សាងសង់​ឡើង​វិញ និង​អាច​ធ្វើឱ្យ​អ្នក​សាងសង់​អាច​សាងសង់​នូវ​អគារ​ដែល​ប្រើប្រាស់​បាន​យូរ​បំផុត និង​អចលន​កម្ម​បៃតង​។​

​គម្រោង​សាងសង់​បែប​ណា​ដែល​អាច​យក BIM ទៅ​អនុវត្តបាន​? តើ​លក្ខណៈពិសេស​ត្រង់​ណា​នៃ​គម្រោង​សាងសង់​អគារ ដែល BIM តែងតែ​ផ្តោត​លើ?

​គួរតែ​និយាយថា​វិធីសាស្ត្រ BIM មិនមាន​កំណត់​នោះ​ទេ​សម្រាប់​សំណង់​អគារ វា​ត្រូវ​បាន​យកទៅអនុវត្ត​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ និង​គ្រប់​ទំហំ​។ គម្រោង​ដែល​បង្ហាញ​ជា​ឧទាហរណ៍​នៃ​ការអនុវត្ត​ទទួលបាន​ជោគជ័យ​នៃ​ដំណើរការ BIM គឺជា​អគារ​ស្ថានីយ​ចេញ​ដំណើរ​របស់​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ថ្មី​របស់​ទីក្រុង Abu Dhabi ។ គម្រោង​ដែល​មាន​តម្លៃ ៣.២ ពាន់​លាន​ដុល្លារ ទាមទារ​ឲ្យមាន​ការប្រើប្រាស់​វិធីសាស្ត្រ BIM ដើម្បី​សាងសង់​អគារ​ទំហំ 750,000 square-foot​។ Project Wise បើក​ឲ្យ​ក្រុមហ៊ុន Consolidated Contractors Company (CCC) ជា​អ្នកគ្រប់គ្រង​ការសាងសង់​លើ​គម្រោង​នេះ ដើម្បី​បង្កើត​ជា​ទិន្នន័យ​រួម និង​គំរូ​បរិស្ថាន ហើយ​ជាមួយ​ដំណើរការ BIM ធ្វើ​ការទំនាក់ទំនង​ព័ត៌មាន​គម្រោង​ជា​មួយ​ភាគី​ពាក់ព័ន្ធ​។ កិច្ចការ​នេះ​ធ្វើ​ឲ្យ​សមាជិក​ក្រុម​អាច​ចូល​ទៅ​កាន់​គំរូ និង​ទិន្នន័យ​មិន​ថា​គេ​ស្ថិតនៅ​ទីតាំង​ណា​នោះទេ ហើយ​មាន​សុវត្ថិភាព​ផ្នែក​ចំណេះដឹង​ដោយ​ដឹង​ថា​ពួកគេ​មាន​នូវ​ព័ត៌មាន​ថ្មី​បំផុត​។ ដោយ​ប្រើប្រាស់ AECOsim Building Designer និង​ផលិតផល Navigator របស់ Bentley ក្រុម​ការងារ​នេះ​អាច​ទាញយក​ទិន្នន័យ​ដែល​បាន​រក្សាទុក​នៅក្នុង Project Wise ហើយ​អនុវត្ត​ការ​រក​មើល​នូវ​ការប៉ះទង្គិច​ដោយ​ស្វ័យប្រវត្តិ ការដោះស្រាយ និង​ការសម្របសម្រួល​ការ​រ​ច​នា​។ វិធីសាស្ត្រ BIM របស់ CCC បាន​នាំមក​នូវ​ផលចំណេញ​ពី​ការវិនិយោគ (ROI) ដ៏​អស្ចារ្យ ឧទាហរណ៍ ការរកឃើញ​នូវ​ការប៉ះទង្គិច​ដោយ​ស្វ័យប្រវត្តិ​បាន​កាត់បន្ថយ​នូវ​ការចំណាយ និង​ពេលវេលា​ជាច្រើន ហើយ​ជួយ​ឱ្យ​ក្រុមហ៊ុន​សន្សំ​បាន ៥ លាន​ដុល្លារ និង ៩០០​ម៉ោង ដោយ​គ្រាន់តែ​លុបបំបាត់​នូវ​ការប៉ះទង្គិច​គ្នា​ដ៏​ធំ​មួយ​លើ​គម្រោង។​

BIM ក៏​ត្រូវ​បាន​យកទៅអនុវត្ត​ក្នុង​ការពង្រីក​ស្ថានីយ​ចេញដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។ តើ​ប្រព័ន្ធ​នេះ​ជួយ​ដល់​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​យ៉ាងដូចម្តេច​ដែរ?

អាកាសយានដ្ឋាន គឺជា​គម្រោង​ដែល​មាន​ភាពស្មុគស្មាញ ដោយសារតែ​មាន​គោលការណ៍​ប្រតិបត្តិ​ការងារ​ផ្សេង​គ្នា​ត្រូវបាន​រួម​បញ្ចូល​នៅក្នុង​គម្រោង​។ វា​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​អាច​មាន​ប្រព័ន្ធ​ខុសគ្នា​ពី ៤០ រហូតដល់​ទៅ ៥០ នៅក្នុង​អាកាសយានដ្ឋាន​មួយ បើ​ធៀប​ទៅ​នឹង​គម្រោង​ពាណិជ្ជកម្ម​ដែល​មាន​ប្រព័ន្ធ​ខុស​គ្នា​ត្រឹមតែ ១០ ទៅ ១៥ ប៉ុណ្ណោះ​។ ដូចនេះ តួនាទី​របស់ BIM មាន​សារៈសំខាន់​ក្នុង​ការរួម​បញ្ចូល​នូវ​ការ​រចនា​នៃ​ប្រព័ន្ធ​ទាំង​នេះ ការរៀបចំ​ឯកសារ​ទ្រព្យ​សម្បត្តិ និង​ការសម្របសម្រួល ការសហកា​រណ៍​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ដែល​ទាក់ទង​ក្នុងការ​រចនា ការសាងសង់ និង​ការដាក់ចេញ​នូវ​ដំណើរការ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ។​

​អាកាសយានដ្ឋាន​ដែល​ត្រូវបាន​ចាត់ទុក​ជា​ច្រក​ផ្លូវ​ទៅ​កាន់​ប្រទេស​មួយ ត្រូវ​រួមបញ្ចូល​គ្នា​នូវ​ការ​រចនា​ប្រកបដោយ​សោភ័ណភាព មាន​ផា​សុកភាព និង​ការ​រចនា​លើ​ទីកន្លែង​ទំនេរ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូចគ្នា​នឹង​ស្ថានីយ​ចេញ​ដំណើរ​របស់​មធ្យាបាយ​ដទៃ​ទៀត​ដែរ ឧទាហរណ៍ ស្ថានីយ​រថភ្លើង ជាដើម អាកាសយានដ្ឋាន​ចាំបាច់​ត្រូវ​មើល​ថែទាំ​ជាប្រចាំ ដើម្បី​សម្រេចបាន​នូវ​ប្រសិទ្ធភាព​ការងារ​ជា​អតិបរមា មាន​ផា​សុកភាព និង​សន្តិសុខ​ដល់​អ្នកប្រើប្រាស់​អាកាសយានដ្ឋាន ហើយ​មាន​ការរំខាន​តិចតួច​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​។​

​វិធីសាស្ត្រ BIM ផ្តល់​នូវ​សមត្ថភាព​ក្នុងការ​រចនា ការមើលឃើញ និង​ការចម្លង​យក​នូវ​ស្ថាបត្យកម្ម វិស្វកម្ម និង​សមាសធាតុ​សាងសង់​នៃ​គម្រោង​មួយ​ដាក់​លើ​ប្រព័ន្ធ​ឌីជីថល​។ នៅក្នុង​ការធ្វើ​ដូច្នេះ វា​អាច​ផ្តល់​នូវ​ការយល់ដឹង​យ៉ាង​លម្អិត និង​សំខាន់​អំពី​ថា​តើ​គម្រោង​មួយ​អាច​ដំណើរការ​នៅ​ក្រោម​លក្ខខណ្ឌ​ច្រើន​ដោយ​របៀប​ណា ។ លទ្ធផល​នេះ​គឺ​ថា​ការ​រចនា​មួយ​អាច​ត្រូវ​បាន​ធ្វើឱ្យ​ប្រសើរ ខាង​ផ្នែក​តម្លៃ សុវត្ថិភាព ការដឹកជញ្ជូន ឬ​សោភ័ណភាព និង​អ្វី​ដែល​យើង​ហៅ​ថា \’Optioneering\’ នៅ Bentley​។​

​កម្មវិធី​នៃ​ដំណើរការ BIM នេះ​មិន​បញ្ឈប់​នៅ​ពេល​បញ្ចប់​គម្រោង​នោះ​ទេ​។ ព័ត៌មាន​ជាច្រើន​ដែល​មាន​តម្លៃ​សម្រាប់​ម្ចាស់​អចលនទ្រព្យ នៅក្នុង​អំឡុង​ពេល​ដំណាក់កាល​ដំណើរការ និង​ដំណាក់កាល​ថែទាំ ត្រូវបាន​បង្កើតឡើង​ក្នុង​ពេល​រចនា និង​ពេល​សាងសង់​។

នេះ​ជា​ការពិត​ដែល​ជា​ញឹកញាប់​ត្រូវបាន​គេ​បំភ្លេចចោល ឬ​មិន​អើពើ ដោយសារ​តែ​ភាព​មាន​កម្រិត​នៃ​បច្ចេកវិទ្យា ឬ​ដោយសារតែ​វា​ជា​រឿង​ធម្មតា​ទៅហើយ​។ តាមរយៈ​ច្ចេក​វិទ្យា​សាមញ្ញ​ដែល​ដំណោះស្រាយ ProjectWise និង AssetWise ត្រូវបាន​ផ្តល់ជូន Bentley ភ្ជាប់​ដំណាក់កាល​នៃ​វត្ត​ជីវិត​អចលនទ្រព្យ​ទាំងនេះ ឧទាហរណ៍​សមត្ថភាព​ភ្ជាប់​គំរូ​សាងសង់​ឌីជីថល​ជាមួយ និង​ប្រព័ន្ធ​គ្រប់គ្រង​អចលនទ្រព្យ ហើយ​អាច​ផ្តល់​នូវ​ការសម្រេច​ដែល​ល្អ​ប្រសើរ​ជាង​មុន​នៅក្នុង​ពេល​ដំណើរការ។

តើ​បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​គម្រោង​សាងសង់​ច្រើន​ទេ​ដែល​ប្រើប្រាស់ BIM? តើ​អ្វី​ដែល​លោក​ចង់​ឃើញ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​គម្រោង​សាងសង់​ក្នុងប្រទេស​កម្ពុជា​?

ប្រទេស​កម្ពុជា​ជា​ប្រទេស​សេដ្ឋកិច្ច​ថ្មី និង​កំពុង​រីកចម្រើន ជាមួយ​នឹង​តម្រូវការ​យ៉ាង​ច្រើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដែល​នេះ​ផ្ដល់​នូវ​ឱកាស​ដើម្បី​ពង្រីក​បច្ចេកវិទ្យា​ថ្មី និង​ដំណើរការ BIM ដែល​អាច​ជួយ​រចនា និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ប្រសិទ្ធិភាព​។​ ​វិធីសាស្ត្រ BIM មិនមែន​ជា​គំនិត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ។ វា​ត្រូវ​បាន​គេ​កំណត់​ភាគច្រើន​ថា ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ការផ្គត់ផ្គង់​ទឹក ការគ្រប់គ្រង​ទឹក​សំណល់ និង​ឧបករណ៍ប្រើប្រាស់​ដូចជា​គម្រោង​អគ្គិសនី និង​ទូរគមនាគមន៍ ដែល​ផ្តល់​មូលនិធិ និង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា BIM និង​ការ​រីកសាយ​នៃ​ដំណើរការ និង​បទដ្ឋាន​ឥឡូវនេះ បានធ្វើឱ្យ BIM កាន់តែ​មាន​តម្លៃ​សមរម្យ និង​អាច​ប្រើប្រាស់​បាន​ដោយ​គម្រោង​តូចៗ​។ ជាមួយនឹង​ការ​ចូល​ខ្លួន​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​កម្រិត​ខ្ពស់​បន្ថែមទៀត ដូចជា​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី BIM មាន​ឥទ្ធិពល​ទៅលើ​គម្រោង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នា​ពេលអនាគត​ដ៏​ខ្លី យើង​គិតថា ដំណើរការ BIM នឹង​ក្លាយជា​បទដ្ឋាន​សម្រាប់​គម្រោង​ទាំង​អស់ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រះវិហារ​កាតូលិក​តម្លៃ ៣​លាន​ដុល្លារ កំពុង​ងើប​ឡើង​ចេញពី​គំនរបែកបាក់​នៃ​របប​ខ្មែរ​ក្រហម

ព្រះវិហារកាតូលិក Notre Dame ថ្មីតម្លៃ ៣លានដុល្លារ លាយឡំជាមួយស្ថាបត្យកម្មប្រពៃណីខ្មែរ និងកាតូលិក កំពុងត្រូវបានសាងសង់ឡើងវិញនៅជាយក្រុងភាគខាងជើងនៃរាជធានីភ្នំពេញ ដែលជាគម្រោងសាងសង់ព្រះវិហារកាតូលិកដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហមបានបំផ្លាញជិតប្រាំទសវត្សរ៍មុន។ ព្រះវិហារកាតូលិកនេះ គ្រោងនឹងបញ្ចប់នៅខែកក្កដា និងសម្ពោធឲ្យប្រើប្រាស់ក្នុងខែវិច្ឆិកា ព្រះវិហារនេះ នឹងត្រូវបានសាងសង់នៅលើមូលដ្ឋានគ្រឹះនៃវិហារ St. Joseph’s បច្ចុប្បន្ន នឹងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថ្មីនៃជីវិតរបស់សាសនិកកាតូលិក នៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានរាយការណ៍ដោយ catholicvote.org នៅថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២៥។ ការសាងសង់នេះ ធ្វើឡើងនៅលើទីតាំងប្រវត្តិសាស្ត្រនៃសិក្ខាសាលាចាស់មួយក្នុងទីក្រុងភ្នំពេញ ជាកន្លែងដែលវិហារ St. Joseph’s បានបម្រើសហគមន៍កាតូលិកតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។ វិហារថ្មីនេះ បើទោះជាមានទំហំតូចជាងវិហារ Notre Dame ដើមដែលធ្លាប់ផ្ទុកមនុស្សបានដល់ទៅ ១ម៉ឺននាក់ក៏ដោយ នឹងមានកន្លែងអង្គុយចំនួន ៧០០ ជាមួយនឹងបន្ទះឈើប្រពៃណី។ គម្រោងនេះ ត្រូវបានផ្តល់មូលនិធិតាមរយៈសាមគ្គីភាពកាតូលិកឆ្លងព្រំដែន ទាញយកការបរិច្ចាគពីអ្នកស្មោះត្រង់ ក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម រួមជាមួយនឹងការគាំទ្រសំខាន់ៗពីសមាគម បេសកកម្មបរទេសប៉ារីស។ វិហារ Notre Dame ដើមដែលធ្លាប់ត្រូវបានសរសើរថាជាអគារដ៏ស្រស់ស្អាតបំផុតមួយនៅក្នុង […]

កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថលរបស់ប្រទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវផែនការបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល(Digital Professionals Association) ។ គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍន៍ជំនាញលើផ្នែកសំខាន់ៗចំនួនប្រាំបួនដែលចាំបាច់សម្រាប់អនាគតនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ សមាគមដែលគ្រោងនឹងបង្កើតនេះ នឹងត្រូវរៀបចំជា ៩សហគមន៍ ដោយមានឯកទេសជំនាញផ្សេងៗគ្នារួមមាន៖ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ដែលបច្ចុប្បន្ន វេទិកានេះបានទាក់ទាញសមាជិកដែលបានចុះឈ្មោះដោយជោគជ័យប្រមាណ ៥០០០ នាក់ […]

កម្ពុជា-ឥណ្ឌា រួមគ្នាបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

នៅក្នុងគំនិតផ្តួចផ្តើមកែលម្អ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងកិច្ចការបរទេសនៃប្រទេសឥណ្ឌា បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រដ៏ទំនើបមួយនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អនុស្សរណៈយោគយល់គ្នា(MoU)នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥។ ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រជាជាតិទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសនៅក្នុងសហគមន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា “គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការពង្រឹងតំបន់ជនបទ តាមរយៈការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យើងរំភើបក្នុងការស្វែងរកឱកាសបន្ថែមទៀតសម្រាប់ការសហការក្រោមក្របខ័ណ្ឌគម្រោងផលប៉ះពាល់រហ័ស។ រីឯលោក Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ក្មេងជំនាន់ក្រោយ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការបណ្តុះចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងការច្នៃប្រឌិត។ លោក​បាន​បន្ត​ថា​៖ «បណ្ណាល័យ​នេះ​នឹង​មិន​ត្រឹម​តែ​លើក​កម្ពស់​ចំណង់​ចំណូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជំរុញ​ចិត្ត​យុវជន​ឲ្យ​ចូល​រួម​ផ្ទាល់​ជាមួយ​គំនិត​វិទ្យាសាស្ត្រ​ផង​ដែរ»។ “នៅពេលដែលតម្រូវការសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅតែបន្តកើនឡើង បណ្ណាល័យនេះនឹងបម្រើជាធនធានដ៏សំខាន់ក្នុងការផ្សារភ្ជាប់គម្លាតចំណេះដឹងនៅក្នុងវិស័យសំខាន់ៗទាំងនេះ”។ គួរបញ្ជាក់ទៀត​ថា រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់ជំនួយឥតសំណង […]

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ ដែល​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្ត​ង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួ​ល​​អាកាស​ធាតុ។ គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧ ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧។ គួរបញ្ជាក់ថា តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២.០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​គម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស […]