កម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ

នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍  Leica Scan​St​a​ti​o​n ​P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះ​បណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។

នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។

ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ  ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។

គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រា​​ប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សន:កិច្ចសិក្សារយៈពេលខ្លី​​នៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិ​ក​ភណ្ឌ​វប្បធម៌ជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូល​​បាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ បានឱ្យដឹងថា ស្រុក​ចំនួន​ពីរស្ថិត​ក្នុង​ខេត្ត​ក្រចេះ​​មាន​សក្តានុព​ល​លើធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​នោះគឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជា​ចំណូល​មិនមែនសារពើពន្ធបាន​​ប្រមាណ​ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម

នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យ​នេះ បានគូសបញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]