អាយអឹមអែហ្វ៖ កំណើនផលិតផលក្នុងស្រុក (GDP)កម្ពុជានឹងធ្លាក់ចុះត្រឹមដក១,៥% ឆ្នាំ២០២០

កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា នឹងធ្លាក់ចុះដល់កម្រិត -១,៥% ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេស និងវិស័យឧស្សាហកម្មកាត់ដេរដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។

នេះបើយោងទៅតាមកិច្ចសម្ភាសន៍សារព័ត៌មានស្ដីអំពីរបាយការណ៍សង្ខេបរបស់នាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក ជាមួយលោក ឆាងយ៉ុង រី(Changyong Rhee) ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្ដរជាតិឬអាយអឹមអែហ្វ (IMF) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។

លោកមានប្រសាសន៍ថា៖ «ចំពោះកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ដែលសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍ នឹងត្រូវធា្លក់ចុះយ៉ាងគំហុកទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ។ ចំពោះប្រទេសកម្ពុជា ខ្ញុំបានលឺថាវិស័យទេសចរណ៍ធ្លាក់ចុះទៅដល់ ៦០% និងវិស័យឧស្សាហកម្មកាត់ដេរក៏មានការធា្លក់ចុះយ៉ាងគំហុកដែរ។»

លោកបានបន្តថា៖ «យើងបានគណនាឡើងវិញហើយសម្រេចទម្លាក់កំណើនផលិតផលក្នុងស្រុកសរុបមកដល់កម្រិត-១,៥%។ ការដាំក្បាលចុះដល់ទៅដក១,៥ភាគរយ ឃើញតួលេខនេះ អ្នកអាចនឹងលាន់មាត់ថា ចុម…!ក៏ប៉ុន្តែសូមរម្លឹកថានៅមុនពេលវិបត្តិមេរោគនេះកើតឡើង យើងបានរំពឹងថា អត្រាផលិតផលក្នុងស្រុកនៃប្រទេសនេះគឺ៧%។ ក៏ប៉ុន្តែ ផលិតផលក្នុងស្រុកដែលធ្លាក់ចុះជាក់ស្តែង គឺជាង ៨,៥ ភាគរយបើប្រៀបធៀបទៅនឹងការព្យាករមុនពេលមានវិបត្តិ។ ដូច្នេះសេដ្ឋកិច្ចក្នុងប្រទេសនេះនឹងជួបការលំបាកខ្លាំងណាស់។»

សូមរម្លឹកផងដែរថា មុនតួលេខចេញដោយអាយអឹមអែហ្វនេះបន្តិច ធនាគារពិភពលោក ក៏ធ្លាប់បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ២,៥% ដោយសារការរីករាលដាលនៃកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០ នេះផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសកម្របំផុត! ទិញភ្លាម ចូលរស់នៅបានភ្លាម  ត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះមិនបាច់ចាំយូរពីបុរី ប៉េង ហួត!​

ឱកាសដ៏ល្អមិនគួររំលងសម្រាប់លោកអ្នកដែលកំពុងស្វែងរកចង់ទិញគេហដ្ឋានរបស់បុរី ប៉េង ហួត ហើយចង់បានផ្ទះដែលរើចូលនៅបានលឿនមិនបាច់ចាំយូរនោះគឺត្រូវម៉ាច់តែម្តង។ នៅក្នុងខែនេះសម្រាប់គ្រប់ប្រភេទផ្ទះដែលសាងសង់រួចរាល់ លោកអ្នកអាចទិញភ្លាមចូលរស់នៅភ្លាមក្នុងរយៈពេលដ៏ខ្លីត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនបន្ថែមដ៏ពិសេសរួមមាន៖ ➤ បង់មុនត្រឹមតែ ៥%អាចរើវ៉ាលីចូលនៅក្នុងរយៈពេល ១សប្តាហ៍ ➤ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិម ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់ ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការ ➤ គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ គួររំលឹកផងដែរថា គម្រោងបុរី ប៉េង ហួតមានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង​ ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦A តែម្តង។ គ្រប់គម្រោងលំនៅឋានរបស់បុរី ប៉េង ហួតមាននូវជម្រើសលំនៅដ្ឋានយ៉ាងសម្បូរបែបសម្រាប់លោកអ្នករាប់ចាប់តាំងពីផ្ទះអាជីវកម្ម(ហ្សបហោស៍) ខុនដូ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងអគារពាណិជ្ជកម្មផងដែរ។ […]

ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសង់បានជាង ៤៩%, ខណៈផ្លូវតភ្ជាប់សង់បានជាង៣៦%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ សម្រេចបាន ៤៩,១៨ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៣៦,២៤ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៩,១៨ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ៣៦,២៤ភាគរយ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងអស់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១.៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់។ (អានបន្ថែម) - Video Advertisement -

ជប៉ុននាំបច្ចេកទេសពិសេសរបស់ខ្លួន មកជួយជំរុញកសិកម្មស្រូវនៅខេត្តពោធិ៍សាត់

ជប៉ុន កំពុងអនុវត្តគម្រោងដោយនាំយកបច្ចេកវិទ្យាពិសេស ក្នុងការស្រោចស្រពដំណាំស្រូវ ដែលជាបច្ចេកទេសបង្កើនអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតានទៅបរិយាកាស។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការចៃកា (JICA) ប្រចាំកម្ពុជា​ ដែលបានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា តាមរយៈអង្គការចៃកា កម្ពុជា និងជប៉ុន បានចាប់ផ្តើមគម្រោងថ្មីស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមការងារ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ដោយមានគោលបំណង (ទី១) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង(ទី២) ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូលដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ បន្ថែមពីនេះ ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាដោយអនុវត្តបច្ចេកវិទ្យាខាងលើជាមួយកសិករ នៅតាមទីតាំងគំរូទាំងអស់ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ បើតាមអង្គការចៃកា បច្ចេកទេសដែលយកមកប្រើប្រាស់ក្នុងគម្រោងខាងលើនេះ ហៅថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក(Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។ - Video Advertisement -

រោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%​

គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បាន​ប្រមាណ ៨៥%​ ហើយគ្រោងនឹង​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគម​ឧកញ៉ា​កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា ​គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិចតា និងមានទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារ ដែលនេះជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន។ គួរបញ្ជាក់ថា ក្រោយបញ្ជប់ការសាងសង់ រោងចក្រមួយនេះអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។ អ្នកឧកញ៉ាបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយបើគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ និងឈានដល់ការចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ ក្នុងនោះមានរោងចក្រចំនួន៥ កំពុងដំណើរការ ដោយអាចផលិតស៊ីម៉ង់ត៍សរុបបានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥ ដែលកំពុង​ដំណើរកា​រនោះ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង […]

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែ​ត្រ​​ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០​២៤​។ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា​ ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០​ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ […]

ឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!

ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា​ បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ “អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។” ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា […]