ទិញមុនគេ ចំណេញច្រើនជាងគេ ក្នុងឱកាសបើកលក់សាកល្បងគម្រោងថ្មី របស់បុរី ប៉េង ហួត ចុងឆ្នាំនេះ
សូមទស្សនាជាវីដេអូនៅទីនេះ កាលពីដើមឆ្នាំនេះ បុរី ប៉េង ហួត បានបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ជិតអស់ទាំងស្រុងទៅហើយ។ ឥឡូវនេះ បុរី ប៉េង ហួត ក៏ត្រៀមបើកលក់ Pre-Sales អេកូ ប៉ូលី២ ជាមួយការផ្តល់ជូនឈុតធំមួយទំហឹងតែម្ដង ដើម្បីទុកជាកាដូចុងឆ្នាំសម្រាប់អ្នកដែលទិញមុនគេ គឺដឹងតែចំណេញច្រើនជាងគេ។ អ្វីដែលកាន់តែពិសេសក្នុងការបើកលក់ Pre-sales គម្រោងថ្មីនេះ គឺវត្តមានវីឡាម៉ូតថ្មីសន្លាងដែលជាម៉ូតកូនពៅប្រចាំឆ្នាំ២០២៤ ជាមួយនឹងការផ្ដល់ជូននូវផលចំណេញដ៏អស្ចារ្យ។ លើសពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត និងជាពិសេសអាចស្នើបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ ដើម្បីទទួលបាននូវការផ្ដល់ជូនដ៏ពិសេសនេះ សូមលោកអ្នកអញ្ចើញមកចូលរួមកម្មវិធី Pre-Sales ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងផ្ទះគំរូ វីឡា ឃ្វីន ម៉ូតថ្មី ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ! ការអញ្ចើញចូលរួមកម្មវិធីនេះលោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗ […]
ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ
ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ លោកស្រី បានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។ ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង […]
ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%
អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]
កម្ពុជាអនុវត្តវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តវិធានការបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីរកឃើញថា មានសកម្មភាពចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រដែលអង្គភាពណាមួយឈរជើងការពារ ប្រធានអង្គភាពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមគ្នានេះ ក្រសួងក៏ណែនាំឱ្យ ខេត្តទាំងនោះ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ដែរថា ការប្រកាសដាក់ចេញវិធានការខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បានសង្កេតឃើញ មានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។ ក្នុងនោះរួមមាន ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មគ្រឿងញៀនជាដើម។ នៅពេលដែលរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខព្រំដែន អាជ្ញាធរក៏ជំរុញឱ្យមានការសហការពីសហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជួយរក្សាបូរណភាពព្រំដែនកម្ពុជា។ - Video Advertisement -
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ
រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]
រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។ ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោងទាំងនេះត្រូវបានគេព្យាករថានឹងអាចបង្កើតការងារបានប្រមាណ ១៦.០០០កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច […]