រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%

គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារ កើន​ឡើងជាង ១៥ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។

នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពី​ប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។

យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។

ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រក​​ចំណូល​​បាន​ចំនួន​ជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​២០២៣។

ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណ​កុង​តឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតនៅខែសីហា មានចំនួន ៤៩គ្រឿង កើន ៣៦% ធៀបនឹងខែសីហាឆ្នាំមុនដូចគ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ខែនេះ កម្ពុជានាំចូលដែកសរុបជាង ៥០០លានដុល្លារ កើន៦៥ភាគរយ

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់វិស័យសំណង់ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាបានកើនឡើងដល់ជាង ៥០៥លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ។ តួលេខគួរឱ្យកត់សម្គាល់នេះ ត្រូវបានតំណាងឱ្យការកើនឡើង ៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែ ៣០៥លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)។ ក្នុងខែតុលាតែមួយបានកត់ត្រាថា ការនាំចូលដែក និងដែកដែលមានចំនួនសរុប ៥២,៥លានដុល្លារ ពោលគឺកើនឡើង ១០៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានចំនួននាំចូលត្រឹមតែ ២៥,៤លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២៣,៤ ពាន់លានដុល្លារ។ អ្នក​ជំនាញ​បានចាត់​ទុកថា ​ការ​កើន​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​វិស័យ​សំណង់​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ពី​បញ្ហា​ប្រឈម​នាៗ នាពេលកន្លងមក។ - Video Advertisement -

១០ខែ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤០ម៉ឺនTEUs កើនជិត ២០%

នៅក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញរបាយការណ៍ថាទទួលបានកុងតឺន័រជាង ៤០ម៉ឺន TEUs ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏សំខាន់នេះបានឆ្លុះបញ្ចាំងពីការពង្រីកជាបន្តបន្ទាប់របស់កំពង់ផែ និងការបង្កើនតួនាទីនៅក្នុងវិស័យភស្តុភាររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់កំពង់ផែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ខែតុលាតែមួយ កំពង់ផែស្វយ័តភ្នំពេញទទួលបាន ៣៥.២៦៤ TEUs ដែលមានការកើនឡើង ១៧,៧៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣។ តួលេខទាំងអស់នេះបង្ហាញឱ្យឃើញថា ដំណើរការដ៏រឹងមាំរបស់កំពង់ផែចំពេលមានការប្រកួតប្រជែងក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ បើនិយាយពីប្រាក់ចំណូលវិញ កំពង់ផែនេះរកបានជាង ២៧លានដុល្លារក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រភពចំណូលទាំនោះរួមមានជាង ២២លានដុល្លារពីប្រតិបត្តិការកំពង់ផែ ជាង ៣លានដុល្លារពីអាជ្ញាធរកំពង់ផែ និងប្រាក់ចំណូលបន្ថែមពីសេវាកម្មផ្សេងៗដែលផ្តល់ដោយកំពង់ផែ។(អានបន្ថែម) យ៉ាងណាក៏ដោយ កំពង់ផែស្វយ័តភ្នំពេញនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការតភ្ជាប់របស់កម្ពុជា ដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក្នុងតំបន់។ - Video Advertisement -

រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ

ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា​ ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]

ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]

Sailun Group របស់ចិនប្រកាសពីផែនការ ចង់ពង្រីកការវិនិយោគកែច្នៃកៅស៊ូនៅកម្ពុជាបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនផលិតសំបកកង់របស់ចិន Sailun Group បានប្រកាសពីផែនការដើម្បីបង្កើនការវិនិយោគរបស់ខ្លួនលើការកែច្នៃកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មនូវរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងខេត្តស្វាយរៀង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទីប្រាំបីនៅទីក្រុងគុនមីង ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះលោក Yuan បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនថា ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូទៅជាផលិតផលផ្សេងៗ ដូចជាសំបកកង់រថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផែនការពង្រីករបស់ក្រុមហ៊ុន Sailun ដោយបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ដំណើរការវិនិយោគ។ សម្តេចបានកត់សម្គាល់ពីសក្តានុពលរបស់គម្រោងក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជា និងលើកកម្ពស់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន។ គួររំលឹកថា កន្លង​មក​ក្រុមហ៊ុន Sailun Group បាន​វិនិយោគ​នៅ​កម្ពុជា​ដោយ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយក្រុមហ៊ុនក៏ទើបតែបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពត ក្នុងគោលបំណងធ្វើសមាហរណកម្មបន្ថែមទៀតនូវប្រតិបត្តិការរបស់ខ្លួនក្នុងក្របខ័ណ្ឌឧស្សាហកម្មកម្ពុជាផងដែរ។ (អានបន្ថែម និង បន្ថែម) ការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន Sailun ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើន […]

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]