កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូលបាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤
នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិតក្នុងខេត្តចំនួន ១១។ ក្នុងចំណោមនោះ ខេត្តក្រចេះនាំមុខគេ ដែលមានរោងចក្រកែច្នៃថ្មអាចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី អនុប្រធានសមាគម៍ថ្មអារ បានឱ្យដឹងថា ស្រុកចំនួនពីរស្ថិតក្នុងខេត្តក្រចេះមានសក្តានុពលលើធនធានរ៉ែថ្មអារសម្រាប់កែច្នៃនោះគឺស្រុកសំបូរ និងស្រុកស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជាចំណូលមិនមែនសារពើពន្ធបានប្រមាណ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]
ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម
នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យនេះ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]
ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បីក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតនៅអាស៊ាន
កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]
ក្រសួងសេដកិច្ចកម្ពុជាព្យាករថា៖ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ៦.៣%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់ ៦.៣ភាគរយ ក្នុងឆ្នាំ២០២៥ គាំទ្រដោយកំណើនខ្ពស់នៃការនាំចេញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលកសិកម្ម និងកំណើនវិស័យសេវាកម្ម។ ក្រសួងបានចេញផ្សាយរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥។ “យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦.៣ភាគរយ”។ របាយការណ៍បន្ថែមថា វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថានឹងមានកំណើន ៨,៦ភាគរយ កំណើនវិស័យសេវាកម្ម ៥,៦ភាគរយ និងកំណើនវិស័យកសិកម្ម ១,១ភាគរយ។ តាមរយៈកំណើននេះ នឹងធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ២៩២៤ដុល្លារអាមេរិក។ ចំណែកឯ អាត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤០៦៩រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និងអាត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥ភាគរយ ក្នុងឆ្នាំ២០២៥។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ […]
ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%
ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ […]
សេដ្ឋកិច្ចចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យនិងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន
ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]