ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ
គណៈប្រតិភូចិននៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ ៤០លានតោន។ (អានបន្ថែម) ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។ […]
៤ខែប៉ុណ្ណោះ កម្ពុជារកចំណូលបានជាង $២៣លាន ពីការលក់សំបុត្រទេសចរណ៍
ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៣.១៥៤.៥៣២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៧៤.៨១០នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៨.៨១០ដុល្លារ កើន ១១,៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ៩៤៥.៧២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) នៅពេលដែលឧស្សាហកម្មទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលបង្ហាញពីប្រវត្តិសាស្រ្តតែមួយគត់ និងទេសភាពដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញទេសចរណ៍ អនាគតមើលទៅភ្លឺស្វាងសម្រាប់ការផ្តល់ជូនវប្បធម៌ដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា។ - Video Advertisement -
ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន $៥,២ពាន់លាន ពីការនាំចេញផលិតផលកសិកម្មជិត ១២លានតោន
នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់វិស័យកសិកម្ម ក្រសួងបានបង្ហាញពីតួលេខគួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ ៤០លានតោន។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា កម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ ៤០លានតោន ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជាបាននាំចេញជិត ១២លានតោន ទៅកាន់ទិសដៅចំនួន ៩៥ប្រទេស គិតជាទឹកប្រាក់មានប្រមាណ ៥,២ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងជីកសិកម្មវិញ ឯកឧត្តមបន្ថែមថាក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចូលជីកសិកម្មចំនួន ៩៦ម៉ឺនតោន និងថ្នាំកសិកម្មជាង ៧ម៉ឺនតោន សម្រាប់ប្រជាកសិករ។ ជាមួយគ្នានេះដែរ នៅកម្ពុជាមាន ក្រុមហ៊ុន និងសិប្បកម្មចំនួន១៦ រួមទាំងក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា ផងដែរ ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់ចែកចាយជីកសិកម្មប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]
រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់ ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%
ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា បានបង្ហាញថា មុខទំនិញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]
ADB ព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអត្រា ៦,១ភាគរយ នៅឆ្នាំនេះ
ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលត្រូវបានជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ ធនាគារ ABD លើកឡើងថា៖ “សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១% នៅឆ្នាំ២០២៥ និង ៦,២ % នៅឆ្នាំ២០២៦” ។ ធនាគាររមួយនេះ បានសង្កត់ធ្ងន់ថា កំណើនសដ្ឋកិច្ចនេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ ។ របាយការណ៍ដដែល បានបន្ថែមថា វិស័យសំណង់ និងអចលនទ្រព្យ អាចនឹងងើបឡើងវិញជាបណ្តើរៗ ខណៈដែលវិស័យកសិកម្មគួរបន្តកំណើនខ្ពស់។ ទោះយ៉ាងណា ធនាគារ ADB បានទាញការព្រួយបារម្ភថា ទស្សនវិស័យវិជ្ជមាននៃកំណើនសេដកិច្ចរបស់កម្ពុជាអាចនឹងមានហានិភ័យធ្លាក់ចុះយ៉ាងធំដោយសារបញ្ហាសកលចម្បងៗមួយចំនួន។ បញ្ហាទាំងនេះរួមមានការនាំចេញចុះខ្សោយដោយសារពន្ធលើទំនិញកម្ពុជាចំពេលមានការកើនឡើងនៃរបាំងពាណិជ្ជកម្មសកល និងកំណើនយឺតនៃដៃគូពាណិជ្ជកម្មធំៗ ការកើនឡើងប្រាក់កម្ចីមិនដំណើរការដែលរំខានដល់កំណើនវិស័យហិរញ្ញវត្ថុ និងលក្ខខណ្ឌអាកាសធាតុខ្លាំង។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកសក្ដានុពលទាំងនេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងត្រូវរក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំខាងមុខ។ - Video Advertisement -