ក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចេកស្រស់បាន ២៦ម៉ឺនតោន, ខណៈចិនជាទីផ្សារធំបំផុតរបស់កម្ពុជា
ដើម្បីជំរុញដល់វិស័យកសិកម្មរបស់ខ្លួន កម្ពុជាបានបង្ហាញពីទិន្នន័យដែលមិនធ្លាប់មានពីមុន គឺការនាំចេញចេកអំបូងលឿងស្រស់ចំនួន ២៦ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ ហើយក្នុងនោះ ការនាំចេញចេញ ចេកទៅកាន់ទីផ្សារចិនមានរហូតដល់ ៩៥% ច្រើនជាងគេបំផុតធៀបនឹងការនាំចេញទៅប្រទេសផ្សេងៗ។ ការកើនឡើងនៃការនាំចេញចេកនេះបានបង្ហាញពីឥទ្ធិពលរបស់កម្ពុជាដែលកំពុងកើនឡើងក្នុងវិស័យកសិកម្មអន្តរជាតិ។ មកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដំណាំចេកអំបូងលឿងទំហំ ២១ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលមានទំហំ ១៥ពាន់ហិកតា។ ជាមធ្យមក្នុង១ហិកតា គេអាចប្រមូលផលបាន ២៥តោន។ ជាការកត់សម្គាល់ កម្ពុជាអាចប្រមូលផលចេកបាន ៤០ម៉ឺនតោន ពីចម្ការចេកចំនួន ២៤កន្លែង និងកន្លែងវេចខ្ចប់ចំនួន ៣៦កន្លែង ដែលត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ធ្វើការនាំចេញចេកស្រស់ទៅកាន់ប្រទេសចិន។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធខ្សែសង្វាក់ផ្គត់ផ្គង់ចេកស្រស់ របស់ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ៉ល, ឯកឧត្តម ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានកោតសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យដ៏សំខាន់មួយនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកសិកម្មរបស់កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ ២០២៤នេះដែរ ឃើញថា ការនាំចេញផលិតផលកសិកម្មមានចំនួន ១២លានតោន ទៅកាន់ប្រទេសចំនួន ៩៥ ស្មើនឹងប្រមាណ ៥,៣ពាន់លានដុល្លារ។ ក្នុងនោះដែរ […]
កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា និងតាជីគីស្ថាន បានសន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងការអប់រំ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមកនាពេលខាងមុខ ខណៈភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជុំវិញរឿងនេះ លោកប្រធានាធិបតីតាជីគីស្ថាន បានបង្ហាញនូវក្តីរីករាយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈលោកបានលើកឡើងថាសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ លោកក៏បានកត់សម្គាល់ថា កម្ពុជាក៏ជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ បន្ថែមពីនេះ […]
ត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩.៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤.២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១.២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ដោយឡែក ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមាន៖ផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល […]
អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា
អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។ គួររម្លឹកថា […]
កម្ពុជា-ជប៉ុន រួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប និងឆ្លាតវៃ
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ដែលសំដៅដល់ការធានានូវសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក HAGIWARA Hideki ប្រធានប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ ជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន MIDORI និងការពន្យល់លម្អិតបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព ការគ្រប់គ្រងតំបន់ព្រៃឈើ និងគម្រោងសក្ដានុពលផ្សេងៗទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។ នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពលើវិស័យកសិកម្មឆ្លាតវៃមិនត្រឹមតែបង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ឯកឧត្តមបានធានាថាកសិករនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនព្រោះពួកគេនឹងអាចរក្សាប្រតិបត្តិការរបស់ពួកគេបានយ៉ាងរលូនសូម្បីតែក្រោយការបញ្ចប់គម្រោងក៏ដោយ។ ពាក់នឹងវិស័យកសិកម្មនេះដែរ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា […]
ចិន និងអូស្រា្តលី បង្ហាញផែនការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យកសិកម្មនៅខេត្តកំពង់ធំ
ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់វិស័យកសិកម្ម អ្នកវិនិយោគចិន និងអូស្ត្រាលីគ្រោងនឹងពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា។ នេះបើតាមជំនួបដាច់ដោយឡែករវាង លោក នួន ផារ័ត្ន អភិបាល នៃគណៈខេត្តកំពង់ធំ ជាមួយភាគីក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ជាបឋម លោកអភិបាលខេត្ត បានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។ ក្នុងជំនួបនេះ លោក នួន ផារ័ត្ន បានបង្ហាញនូវសក្តានុពលក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី។ បន្ទាប់ពីជំនួបខាងលើនេះ លោកអភិបាលខេត្ត ក៏បានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី […]