ឥណ្ឌូណេស៊ី សម្រេចវិនិយោគជិត $៣ពាន់លានទៀត ដើម្បីបញ្ចប់ដំណាក់កាលទី២ នៃការអភិវឌ្ឍន៍រាជធានីថ្មីរបស់ខ្លួន!

រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៤៨,៨ពាន់ពាន់លាន IDR (ប្រហែល ២,៩៩ពាន់លានដុល្លារអាមរិក) ដើម្បីបន្តការអភិវឌ្ឍន៍រាជធានីថ្មី (IKN) របស់ខ្លួនក្នុងដំណាក់កាលទីពីរ ដែលមានរយៈពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ យោងតាម Vietnam Plus បានរាយការណ៍ពីព័ត៌មាននេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ក្នុងដំណាក់កាលដំបូង (ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) រដ្ឋាភិបាលឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់អស់ចំនួន ៨៩ពាន់ពាន់លាន IDR ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងថ្មីនេះ។

យោងតាមលោក Basuki Hadimuljono ប្រធានអាជ្ញាធរមូលធន Nusantara (OIKN) មូលនិធិសម្រាប់ដំណាក់កាលទីពីរនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងសាងសង់សំខាន់ៗ រួមមានកន្លែងរក្សាទុកនូវប្រព័ន្ធអេកូឡូស៊ី ការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ។

លោក Basuki ក៏បានសង្កត់ធ្ងន់ទៀតថា ៤៨,៨ ពាន់ពាន់លានIDR នេះ នឹងត្រូវ បែងចែកជាចាំបាច់សម្រាប់ដំណាក់កាលទីពីរ ដើម្បីបញ្ចប់ការសាងសង់អគារនីតិប្បញ្ញត្តិ តុលាការ និងកន្លែងភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។

ថវិកានេះក៏នឹងត្រូវគ្របដណ្តប់លើការចំណាយមួយចំនួនទៀតដូចជា ការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនានាក្នុងដំណាក់កាលប្រតិបត្តិការផងដែរ។

លើសពីនេះទៀត អាជ្ញាធររាជធានី Nusantara ក៏កំពុងជំរុញការអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន (PPP) ដែលមានតម្លៃ ៦៩,៩៣ពាន់ពាន់លាន IDR ដោយរួមបញ្ចូលទាំងការសាងសង់គម្រោងផ្លូវថ្មីចំនួន៦ទៀត ជាពិសេសផ្លូវរូងក្រោមដីពហុបំណង ដែលមានប្រវែង ១៣៨,៦គីឡូម៉ែត្រ មានទីតាំងនៅចំកណ្ដាលនៃតំបន់រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងគម្រោងវិនិយោគមួយចំនួនទៀត។

លោក Basuki ក៏​បាន​ប្រាប់ទៀតថា លោក​កំពុង​សិក្សា​គម្រោង​សាងសង់​អគារ​អាផាតមិន​ចំនួន ៩៧អគារ និង​ផ្ទះ​ល្វែង​ចំនួន ១២៩បន្ថែម​ទៀត។ លើសពីនេះ កម្មវិធី PPP នឹងគ្របដណ្តប់លើគម្រោងអភិវឌ្ឍន៍សណ្ឋាគារ លំនៅដ្ឋាន ការលក់រាយ និងការិយាល័យដែលមានតម្លៃសរុប ៦,៤៩ពាន់ពាន់លានIDR ។ សំណើ​សំខាន់ៗ​ទាំងនេះ​នឹង​ត្រូវដាក់​ជូន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​អនុម័ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]