ក្តារក្រាល INOVAR រឹងមាំ និងជាប់ពណ៌បានយូរ

ក្រុមហ៊ុន Inovar (Cambodia) Pte. Ltd បានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ ២០១៤ ក្នុងនាមជារោងចក្រលក់ចេញដោយផ្ទាល់នូវផលិតផលក្តារក្រាលគុណភាពខ្ពស់ ដែលផ្គត់ផ្គង់ និងធានា​នូវការផលិតដោយរោងចក្ររបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។ ក្តារក្រាល Inovar ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មក្តារកម្រាលនៅក្នុងតំបន់អាស៊ី ហើយកន្លែងផលិតរបស់វាគឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុប។ ចំណុច​ខ្លាំងរបស់ក្តារក្រាល Inovar គឺក្តារក្រាលនេះធ្វើពីឈើខ្លឹមតំបន់ត្រូពិក HDF (High Density Fibreboard) ដែលធន់នឹងទឹកល្អគ្មានគូប្រៀប។

សមិទ្ធិផលសំខាន់ៗរបស់ Inovar រួមមាន:

២០០៧-២០១៤ : ទទួលបានរង្វាន់ជាម៉ាកល្អបំផុតនៅក្នុងឧស្សាហកម្មក្តារកម្រាលសម្រាប់រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលប្រគល់ឲ្យដោយជ័យលាភីម៉ាកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Brand Laureate)។

២០០៩-២០១១ : វិញ្ញាបនប័ត្រឧស្សាហកម្មល្អបំផុត ផ្តល់ដោយក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម ប្រទេសម៉ាឡេស៊ី និង MATRADE

២០០៩-២០១៣ : ជាប់លេខ ១ នៅក្នុងប្រទេសជប៉ុនសម្រាប់ម៉ាកក្តារកម្រាល (តាមរយៈទីផ្សារភាគហ៊ុន) រយៈពេល ៥ ឆ្នាំជាប់គ្នា តាមលទ្ធផលស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវ Yano របស់ជប៉ុន។

ឆ្នាំ ២០១០ : ទទួលបានពានរង្វាន់ផលិតឆ្នើមដោយវិទ្យាស្ថានរចនាលំអផ្ទៃខាងក្នុង ប្រទេសម៉ាឡេស៊ី ឆ្នាំ

២០១១ : 1ទទួលបានលេខ ១ ម៉ាកក្តារកម្រាលក្នុងប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ ឆ្នាំ

២០១៣ : ទទួលបានរង្វាន់ Singapore BEI Asia ឆ្នាំ

២០១៤ : ទទួលពានរង្វាន់សហគ្រាសធុនតូច និងមធ្យមឆ្នើមក្នុងការច្នៃប្រឌិតបង្កើតថ្មី ប្រគល់ដោយ Star Outstanding Business ឆ្នាំ ២០១៥ : ទទួលពានរង្វាន់បច្ចេកវិទ្យាច្នៃប្រឌិតបង្កើតថ្មីម៉ាឡេស៊ី ប្រគល់ដោយ Frost & Sullivan

Inovar មិនគ្រាន់តែមានកំណត់ត្រាល្អក្នុងការផ្គត់ផ្គង់នូវក្តារក្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ផ្តល់ជូននូវការរចនាដែលស៊ីគ្នានឹងប្រភេទក្តារក្រាលផ្សេងៗ (ឧទាហរណ៍ ៖ ក្រណាត់ និងទម្រង់ផ្សេងៗ) និងផ្តល់ជូនផងដែរសេវាកម្មដំឡើង និងការផ្គត់ផ្គង់គម្រោងធំៗ។

វាដើរតួនាទីជាមជ្ឈមណ្ឌល​មួយដែលផ្តល់ជូនគ្រប់យ៉ាងនូវដំណោះស្រាយពាក់ព័ន្ធនឹងតម្រូវការកម្រាលរបស់អតិថិជន។ ក្តារក្រាល Inovar ត្រូវបានដំឡើងដោយប្រើប្រព័ន្ធលក្ខណៈបិតភ្ជាប់ពីលើ និងមិនត្រូវការកាវបិទនោះទេ ដែលនេះធ្វើឲ្យវាងាយស្រួលក្នុងការដំឡើង និងមានភាពងាយស្រួលក្នុងការយកចេញផងដែរ។ អតិថិនជននឹងមានជម្រើសម៉ូដជាង ៦០ ដើម្បីជ្រើសរើស ហើយកម្រាល​នេះ​អាច​ធ្វើការ​ផ្លាស់ប្តូរ​ទៅតាមនិន្នាការម៉ូដ ដោយមិនចំណាយច្រើន និងរំខានដល់បរិវេណពាណិជ្ជកម្ម និងលំនៅដ្ឋានរបស់អតិថិជន។

ក្រៅពីក្តារ​ក្រាល Inovar បានបន្ថែមនូវសម្ភារពីរទៀតសម្រាប់កិច្ចការពាក់ព័ន្ធនឹងកម្រាល ទៅក្នុងប្រភេទផលិតផលរបស់ខ្លួនជាច្រើននោះគឺ ក្តារប្លាស្ទិកដែលមានភាពធន់មិនទ្រុឌ (Imprezz) និងមានលក្ខណៈចាក់ស្រេះជាប់គ្នា និងផលិតផលមួយទៀតគឺ បន្ទះក្រាលធ្វើពីឈើ (Inovar Deck shield) ។

ជាមួយនឹងប្រព័ន្ធសូរក្រិករបស់ Imprezz វាធ្វើឲ្យមានភាពងាយស្រួលក្នុងការដំឡើងដោយមិនចាំបាច់ប្រើធាតុស្អិតនោះទេ។ Imprezz មិនជ្រាបទឹក 100% និងមានអត្រាបំភាយជាតិ formaldehyde ទាបនៃ E0 ដែលនេះធ្វើឲ្យ Imprezz ផ្ដល់នូវគុណភាពខ្យល់ល្អនៅខាងក្នុងផ្ទះ ឬអាគារ។

បន្ទះក្តារក្រាលធ្វើពីឈើ Inovar Deckshield វិញ មានផ្សំនូវកម្លាំងរឹងមាំនៃ Polyethylene និងសាច់ឈើ ព្រមជាមួយនិងស្រោមការពារខាងក្រៅដែលស្រោបឈើស្នូលខាងក្នុងទាំងបួនជ្រុង ធ្វើឲ្យបន្ទះក្តារនេះមិនជ្រាបទឹក ការពារបានពីស្នាមគូសឆូត ស្នាមប្រឡាក់ និងការហើរពណ៌។

បច្ចេកវិទ្យាដែលមានប្រកាសនីយបត្រតក្កកម្មនេះ ក៏អាចធ្វើឲ្យមានការបន្ថែមឆ្នូតពណ៌ និងរូបរាងស្នាមសសៃសាច់ឈើធម្មជាតិ ដែលធ្វើឲ្យមើលទៅដូចជាឈើពិតជាក់ស្តែង។ បន្ទះក្តារនេះមិនបែក ឬប្រេះ ដែលធ្វើឲ្យមានសុវត្ថិភាពក្នុងការដើរលើវា សូម្បីតែនៅពេលអ្នកដើរដោយជើងទទេរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ពីការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ  ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ​$៧ពាន់​លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងថា ឆ្នាំ២០២៥នេះ ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង $៧,៣២០ពាន់លាន បើធៀបនឹងឆ្នាំ២០២៤ ​កើន​ឡើង ៦៨,៨៩% ។ គិតពីចាប់ផ្ដើមអនុវត្ត ក្រសួងបានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១.៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឱ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ឱ្យស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ សូមជម្រាប់ដែរថា របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា […]

ឥណ្ឌូណេស៊ីស្នើចិនជួយបង្កើនសមត្ថភាព AI ក្នុងវិស័យសំខាន់ៗរបស់ខ្លួន

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ឥណ្ឌូនេស៊ីបានអញ្ជើញប្រទេសចិនជាផ្លូវការឱ្យជួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI និងបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល ជាពិសេសក្នុងវិស័យសំខាន់ៗដូចជានេសាទ និងកសិកម្ម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ របស់លោកជំទាវ Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។ លោកជំទាវ បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនផលិតភាពនៅក្នុងឧស្សាហកម្មទាំងនេះ។ លោកជំទាវ បានកត់សម្គាល់ថា “អាទិភាពចម្បងរបស់យើងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI គឺផ្តោតសំខាន់ក្នុងវិស័យជលផល និងកសិកម្ម។ យើងសង្ឃឹមថាប្រទេសចិននឹងអាចផ្តល់ជំនួយមួយនេះដល់យើងបាន” ។ ក្រោមជំនួបជាមួយ លោក Wang Lutong Hafid ឯកអគ្គរដ្ឋទូតចិន លោកជំទាវ Meutya Hafid បានកត់សម្គាល់ថា ឥណ្ឌូនេស៊ីពិតជាយកចិត្តទុកដាក់ខ្លាំងក្នុងការពង្រីកកម្មវិធី AI របស់ខ្លួន ដោយបានគូសបញ្ជាក់ពីការអនុវត្តប្រកបដោយជោគជ័យនៅក្នុងគម្រោងកសិកម្មផ្សេងៗនៅទូទាំងប្រទេសនាពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នឹងមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពឧបករណ៍ដែលដំណើរការដោយ AI ដែលវាអាចបង្កើនទិន្នផលជាតិយ៉ាងច្រើនសម្រាប់ប្រទេសឥណ្ដូនេស៊ី។ លោកជំទាវ ក៏បានបង្ហាញពីផែនការពង្រឹងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឌីជីថលរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិន ដោយស្នើឱ្យមានការស្វែងយល់បន្ថែមពីភាពជាដៃគូនៅកម្រិតសាកលវិទ្យាល័យ ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចិន លោក Hafid […]

មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]

រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។ ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។ ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់ ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ […]

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

អាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើ​កទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់​ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។ គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដែលកំពុងអនុវត្តនៅ​​លើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័នទំហំ ១៥,២០ម៉ែត្រ គុណនិង​១៥,២០ម៉ែត្រ។ លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងនេះ បានឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។ លោក ជា សារិទ្ធ បានបន្ថែមថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ ជាអ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង […]