ក្រុមហ៊ុន Integrated  ចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា

ក្រុមហ៊ុន Integrated Logistics Asia, KLN ដែលជាក្រុមហ៊ុនធំមួយរបស់ហុងកុង បានសម្លឹងមើលឃើញនូវឱកាស និងចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា ខណៈវិស័យនេះកំពុងរីកចម្រើន និងជាឱកាសវិនិយោគដ៏ធំនាពេលអនាគត។

នេះបើយោងតាមការលើកឡើងរបស់លោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងហុងកុង ប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងក្រុមហ៊ុន Samuel Lau បានលើកឡើងថា បំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាផ្លាស់ប្ដូយោបល់ជុំវិញបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។ លោកបន្តថា ក្រុមហ៊ុន បានមើលឃើញនូវឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា គឺកាន់តែធំជាងមុន ក្រោយការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ (អានបន្ថែម)

ជាការឆ្លើយតបង ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសសិក្សាលើការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីក ឬតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

គួរបញ្ជាក់ថា នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ គឺមានគម្រោងវិនិយោគមួយចំនួនក្នុងវិស័យភស្ដុភារកម្ម សរុបរហូត ១៧៤គម្រោង។ នេះបើតាមការបញ្ជាក់ពី CDC៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល់ការផ្តល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការជំរុញការវិនិយោគបៃតង និងស្ថិរភាពសេដ្ឋកិច្ចក្នុងបរិបទសកល។ នេះបើយោងតាមជំនួបពិភាក្សា វាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះបានពិភាក្សាការងារក្នុងគោលដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល។ ជាមួយគ្នានេះ លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ ១.មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex) ២. ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និង ៣. ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភាគរយ ខណៈដែលរដ្ឋាភិបាលកំពុងពន្លឿនចក្ខុវិស័យរបស់ខ្លួនសម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដំណើរការ​សាងសង់​ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៃ​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ​​​ សាងសង់សម្រេចបានជិត៦០ % នៃផែនការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនសាងសង់។ កិច្ចប្រជុំបានឱ្យដឹងថា រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបាន ៥៧,៤០% នៃផែនការគ្រោងទុក។ សូមរំឭកដែរថា គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) […]

កម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន ​បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ផែនការមេ សំដៅឈានទៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ឱ្យបានឆាប់រហ័ស។ នេះបើតាមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការកំពង់ផែក្រុងព្រះសីហនុ កាលទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងJICA ភាគីពាក់ព័ន្ធជាច្រើនទៀត។ នាឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ផែនការមេរបស់កំពង់ផែក្រុងព្រះសីហនុនេះ ក៏នឹងក្លាយជាគម្រោងមួយទៀតដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្រេចឯកភាពលើការងារសំខាន់ៗ ចំនួន៤ រួមមាន៖ ១. ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ២. ផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, ៣. ការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, ៤.និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់និងរៀបចំវគ្គបណ្តុះបណ្តាល។ […]

ឡាវបើកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន

កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកវិសាលភាពនៃការនាំចេញកសិផលទៅកាន់តំបន់អាស៊ីបូព៌ា តាមរយៈការបង្កើតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងសមភាគីឡាវ លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាអាចដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ដើម្បីឆ្ពោះទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន។ ច្រករបៀងភស្តុភារកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្ដល់នូវជម្រើសដឹកជញ្ជូនដែលចំណាយតិច និងមានល្បឿនលឿនសម្រាប់អ្នកនាំចេញ ដែលជាការគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងដ៏សំខាន់ក្នុងតំបន់។ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលកសិកម្មរវាងប្រទេសភូមិផងទាំងពីរ។ ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការនេះក៏មានចក្ខុវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យរ៉ែជីកសិកម្ម ការគ្រប់គ្រងព្រៃឈើ និងការផ្សារភ្ជាប់ទីផ្សារកសិកម្មឱ្យកាន់តែស៊ីជម្រៅ។ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងផ្លូវរថភ្លើងឡាវ-ចិន កសិផលកម្ពុជាដូចជា ចេក ស្វាយ និងមៀន នឹងអាចទៅដល់ដៃអ្នកប្រើប្រាស់នៅប្រទេសចិនដោយរក្សាបាននូវគុណភាពស្រស់ល្អ និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនបានយ៉ាងច្រើន។ ការពង្រីកទីផ្សារយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីកម្ពុជាសម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិដ៏អស្ចារ្យ។ យោងតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានរហូតដល់ ៦៥,២០ ពាន់លានដុល្លារ ដែលកើនឡើង […]

ជប៉ុនពន្លឿនការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ

ជំនួបរវាងក្រសួងសាធារណការ និងក្រុមជំនាញការជប៉ុន កំណត់សកម្មភាពអាទិភាពក្នុងការអភិវឌ្ឍច្រកទ្វារសមុទ្រឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មថ្នាក់តំបន់ កម្ពុជាបន្ថែមសន្ទុះក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមជំនាញការជប៉ុន ក្នុងគោលបំណងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏សំខាន់ក្នុងតំបន់។ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេសម្រាប់ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ។ ជំនួបនេះមានការចូលរួមពីក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន (OCDI) ដែលដឹកនាំដោយលោក Koichi Miyake។ គោលបំណងចម្បងនៃពិភាក្សានេះ គឺដើម្បីពិនិត្យ និងកែសម្រួលការងារអាទិភាព និងផែនការសកម្មភាពចាំបាច់ ក្នុងការប្រែក្លាយកំពង់ផែទឹកជ្រៅមួយនេះ ឱ្យទៅជាច្រកទ្វារតំបន់ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ តាមរយៈការបង្កើនសមត្ថភាពផែកុងតឺន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៥០០០TEUs។ ការអភិវឌ្ឍនេះស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពព័ស្តុភារកម្មជាតិ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិបន្ថែមទៀត។ ផែនការមេនេះផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមផ្នែកព័ស្តុភារកម្ម និងកំណត់ដំណោះស្រាយបច្ចេកទេស ក៏ដូចជារចនាសម្ព័ន្ធ ដើម្បីបង្កើនសមត្ថភាពលើកដាក់ និងស្តុកទំនិញឱ្យបានកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើដំណោះស្រាយបច្ចេកទេសសម្រាប់ការពង្រីកផ្ទៃដីកំពង់ផែ រួមមានការសាងសង់ចំណតផែកុងតឺន័រថ្មី និងការបង្កើតតំបន់ព័ស្តុភារកម្មឯកទេស ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនខ្នាតធំៗចូលចតបាន។ ក្រុមជំនាញការជប៉ុនបានចែករំលែកបទពិសោធន៍លើការបញ្ជូលប្រព័ន្ធគ្រប់គ្រងទំនើបៗ ដើម្បីធានាថាកំពង់ផែនេះដំណើរការទៅតាមស្ដង់ដារសុវត្ថិភាព និងប្រតិបត្តិការអន្តរជាតិ។ កិច្ចសហការនេះគឺជាចំណែកយ៉ាងសំខាន់នៃកញ្ចប់ថវិកាសហការបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជា និងអ្នកជំនាញជប៉ុន […]

ការបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ នឹងប្រែក្លាយកម្ពុជាជាក្បាលម៉ាស៊ីនថ្មីសម្រាប់ពាណិជ្ជកម្មក្នុងតំបន់

ក្រសួងសាធារណការ និង IFC ជំរុញផែនការមជ្ឈមណ្ឌលព័ស្តុភារកម្មតម្លៃ ២០០ លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែង ភ្នំពេញ៖ ផែនការយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏រឹងមាំក្នុងតំបន់ បានឈានដល់ដំណាក់កាលសំខាន់មួយទៀតហើយ។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដែលជាគម្រោងអាទិភាពក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនជាតិ និងសមាហរណកម្មកម្ពុជាទៅក្នុងទីផ្សារសកល។ កិច្ចពិភាក្សានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត “ផែនការមេសមិទ្ធិសម្រេចស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣”។ តាមរយៈកិច្ចសហការជាមួយ IFC ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក រដ្ឋាភិបាលកំពុងប្រើប្រាស់ជំនាញកម្រិតអន្តរជាតិដើម្បីរៀបចំរចនាសម្ព័ន្ធភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ក្នុងបំណងទាក់ទាញវិនិយោគិនលំដាប់ពិភពលោកឱ្យមកវិនិយោគលើគម្រោងនេះ។ មជ្ឈមណ្ឌលព័ស្តុភារកម្ម SHV-LC នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦០ ហិកតា ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្បែរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកទ្វារសមុទ្រដ៏សំខាន់តែមួយគត់របស់កម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមការងារ IFC បានបង្ហាញផែនការសកម្មភាពលម្អិតសម្រាប់ដំណាក់កាលបន្ទាប់ ដែលក្នុងនោះក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ មិនត្រឹមតែនាំមកនូវទុនវិនិយោគប្រមាណ ២០០ លានដុល្លារសម្រាប់ដំណាក់កាលដំបូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ទំនើបផងដែរ។ (អានបន្ថែម) មជ្ឈមណ្ឌលថ្មីនេះ […]