អ្នកវិនិយោគិន មិនគួររំលងនិន្នាការវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិកទេ

អត្ថបទផ្សព្វផ្សាយ៖ យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។

ជាការពិត តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានកើនឡើងជាលំដាប់ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ ពោលគឺមានកំណើនជាង ៣០០% ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។

លោក Mark Jorgensen នាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global មានប្រសាសន៍ថា៖ «ទីផ្សារលំនៅដ្ឋានសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានភាពនឹងនរមួយបំផុតនៅលើពិភពលោក។ ស្ថេរភាពរយៈពេលវែងនេះ ជាកត្តាទាក់ទាញវិនិយោគិនបរទេសជាច្រើន ហើយប៉ុន្មានឆ្នាំចុងក្រោយៗនេះ ឃើញថាក៏មានវិនិយោគិនជាច្រើនមកពីទ្វីបអាស៊ីផងដែរ»។

លោក បន្ថែមថា «ដូច្នេះ នេះគឺជាពេលវេលាដ៏ល្អ ក្នុងការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដោយសារតែតម្រូវការគឺកើនឡើងជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យតម្លៃកើនឡើងផងដែរ ជាពិសេសក្នុងរយៈពេលវែង»។

សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជាពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ​ធន់ និង មាន​សុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ ដែលមានអាទិភាពដល់ការគ្របដណ្តប់ នៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង​ សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ”។ ADB បញ្ជាក់ថា ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋាននៅប្រទេសកាណាដា បានបង្ហាញពីបំណងចង់ស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់ ដោយផ្តោតសំខាន់លើវិស័យសំខាន់ចំនួន៦។ ការបញ្ជាក់នេះ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រតិភូមកម្ពុជា ដឹកនាំដោយឯឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group ក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា កាលទី២៩ ខែតុលា ឆ្នាំ ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុនសម្ព័ន្ធ Lee Li Holdings Group បានបញ្ជាក់ថា ខ្លួនបាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដោយចង់ធ្វើការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជាចំនួន៦ ក្នុងនោះរួមមាន៖ ប្រេងនិងឧស្ម័ន, សេវាសុខាភិបាល, មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ, ឧស្សាហកម្មកែច្នៃម្ហូបអាហារ, វិស័យភស្តុភារកម្ម, និងវិស័យយានយន្ត៕ ទន្ទឹមនឹងនោះ ឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជានាពេលនេះ គឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រមាណជាង ១០ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង ៧,៦% បើធៀបនឹងឆ្នាំ២០២៥។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល បានឱ្យដឹងថា  រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០.៩១៣ពាន់លានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥% សម្រាប់ឆ្នាំ២០២៦។ ក្នុងនោះផលិតផលក្នុងស្រុកសរុប ត្រូវបានរំពឹងថានឹងអាចកើនដល់ ៣.០២០ដុល្លារក្នុងមួយនាក់ សម្រាប់ឆ្នាំ២០២៦ ធៀបនឹងប្រមាណ ២.៨៥៨ដុល្លារ ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានគំាទ្រក្នុងវិស័យ និងអនុវិស័យមួយចំនួនរួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ រីឯអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានរដ្ឋាភិបាលព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៨%។ នេះបើយោងតាមការបញ្ជាក់ពីរាជដ្ឋាភិបាល។ […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុនវិនិយោគរហូត ១,៣ពាន់លានដុល្លារ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគនេះរួចរាល់ហើយ។នេះបើយោងតាម “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៧នេះ មានទុនវិនិយោគសរុបប្រមាណ ១,៣ពាន់លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង។ ឯកឧត្តមថា គម្រោងទាំងនេះ គឺមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង (ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។ គម្រោងវិនិយោគទាំង៧ ខាងលើនេះដែរ គឺបានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងកែប។ គួររម្លឹកថា រយៈពេល៩ខែ […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្លារ សម្រាប់គាំទ្រវិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ០៣ឆ្នាំ ២០២៥-២០២៧។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំកម្ពុជា និងឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន តាងនាមឱ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យដឹកនាំរបស់រដ្ឋាភិបាលឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។ ជាមួយគ្នានេះ លោកស្រី Astrid Emilie Helle បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ លោកស្រីថា ប្រទេសន័រវេស្ស នឹងបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួន គឺគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ គួររម្លឹកថា ពាក់ព័ន្ធនឹងបញ្ហាមីននេះដែរ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨៤ដុល្លារ ្សម្រាប់អនុវត្តលើ​គម្រោ​ង​​ចំនួនពីរនៅខេត្តកំពង់ស្ពឺ និង​ស្វាយរៀង។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៃប្រទេសជប៉ុន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ គម្រោងទាំងពីរនេះ រួមមានគម្រោងទី១ អនុវត្ត​ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ នូវថវិកាចំនួន ១២៦.៧១០ដុល្លារ ​សម្រាប់​ការស្តារប្រព័ន្ធ​ធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ។ គម្រោងទី១ នឹងធ្វើការកែលម្អប្រព័ន្ធធារាសាស្ត្រសម្រាប់ធានាការ​ផ្គត់ផ្គង់ទឹក​សម្រាប់កសិកម្ម និងលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាជន​ជាង ៤.០០​០​នាក់ និង​បង្កើនប្រាក់ចំណូលរបស់កសិករ​ផងដែរ។ សម្រាប់គម្រោងទី២ វិញ នឹងត្រូវអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤០.​៦៧៤ដុល្លារ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពាន​ឈើ​ពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ ការ​ដឹក​ជញ្ជូន​កសិផល ហើយនឹងផ្ដល់ឱ្យប្រជាជនមូលដ្ឋាន​ប្រមាណ ៥.០០០នាក់ នូវផ្លូវធ្វើដំណើរប្រកប​ដោយ​សុវត្ថិភាពទៅកាន់​សាលារៀន ផ្សារ និងមណ្ឌលសុខភាព​ដែលនៅជិតបំផុត។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាន និង​កំពុង​ផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាដើម្បី​ជួយ​​ដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបានអនុវត្តជាង ៧០០គម្រោង នៅទូទាំង​ប្រទេសកម្ពុជា។ - Video Advertisement -