ការស្វែងយល់ពីការវិនិយោគ ៖ ដំណើរការផ្តល់ជូនលិខិតអនុញ្ញាតសាងសង់

ការអនុញ្ញាតសាងសង់អគារ (“លិខិតអនុញ្ញាតសាងសង់”) ត្រូវបានគ្រប់គ្រងជាចម្បងដោយអនុក្រឹត្យលេខ ៨៦ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧។

នៅក្រោមអនុក្រឹត្យនេះ បុគ្គលទាំងអស់ អង្គភាពសាធារណៈ ឬឯកជន មានសិទ្ធិសាងសង់អគារនៅលើដីដែលជាកម្មសិទ្ធិរបស់ពួកគេ។ ការសាងសង់ទាំងអស់ (ការសាងសង់ថ្មី ការសាងសង់ឡើងវិញ ការកែលម្អខ្នាតធំ ការពង្រីក និងការបន្ថែមជាន់នៃអគារលើអគារដែលមានស្រាប់ នៅក្នុងទីក្រុង ឬទីប្រជុំជនខេត្ត ត្រូវមានលិខិតអនុញ្ញាតសាងសង់។ គម្រោងសាងសង់ដែលមិនទាមទារឲ្យមានលិខិតអនុញ្ញាតសាងសង់ គឺអគារលំនៅឋានតូចៗដែលមានទីតាំងនៅតំបន់ជនបទ ព្រមទាំងការថែទាំ និងការជួសជុល ដែលមិនមានការកែប្រែរចនាសម្ព័ន្ធ ឬ លក្ខណៈនៃអគារ។

រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត មានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់ទាំងអស់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ លិខិតអនុញ្ញាតសាងសង់មួយចំនួនស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល (គណៈកម្មាធិការជាតិរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ការសាងសង់ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិនេះ គឺអគារឧស្សាហកម្ម និងពាណិជ្ជកម្មដែលមានទំហំធំជាង ៣០០០ម៉ែត្រការ៉េ សណ្ឋាគារ ព្រលានយន្តហោះនិងកំពង់ផែ ស្ថានីយរថភ្លើង និងរថយន្ត អគារដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌជាតិ និងគម្រោងសាងសង់ធំៗផ្សេងទៀត។

គ្មានការចេញជូននូវលិខិតអនុញ្ញាតសាងសង់នោះទេ ប្រសិនបើមិនគោរពតាមប្លង់មេ ប្លង់ប្រើប្រាស់ដី ឬវិធាននៃការប្រើប្រាស់ដីទូទៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវដាក់ជូនទៅផ្នែកលិខិតអនុញ្ញាតសាងសង់នៅក្រោមការិយាល័យក្រុង ឬខេត្ត ដែលគម្រោងការសាងសង់នោះមានទីតាំងស្ថិតនៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវចុះហត្ថលេខាដោយម្ចាស់ដី និងអ្នករចនាគម្រោងដែលជាស្ថាបត្យករកម្ពុជាមានអាជ្ញាប័ណ្ណពីគណៈកម្មាធិការគ្រប់គ្រងស្ថាបត្យកររបស់ប្រទេស។

អំឡុងពេលសម្រាប់ការសម្រេចលើលិខិតអនុញ្ញាតសាងសង់ គឺមានរយៈពេលកំណត់ ៤៥ថ្ងៃនៃថ្ងៃធ្វើការ។ រយៈពេលនេះត្រូវរាប់ពីថ្ងៃដែលឯកសារតម្រូវទាំងអស់សម្រាប់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវបានផ្តល់ជូន។ អ្នកដាក់ពាក្យស្នើសុំនឹងត្រូវបានជូនដំណឹងពីការសម្រេចនេះ ថាតើវាទទួលបានការយល់ព្រម ឬបដិសេធដោយផ្អែកលើព័ត៌មាននៅក្នុងពាក្យស្នើសុំ។ ប្រសិនបើមានការកែប្រែដែលតម្រូវដោយអាជ្ញាធរ រយៈពេល ៤៥ថ្ងៃថ្មីនឹងត្រូវបានរាប់ពីថ្ងៃដែលពាក្យស្នើសុំដែលបានកែសម្រួលឡើងវិញត្រូវបានដាក់ចូលមក។ ការបដិសេធផ្តល់ជូនលិខិតអនុញ្ញាតសាងសង់ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំ។ ប្រសិនបើយល់ព្រម លិខិតអនុញ្ញាតសាងសង់ត្រូវបញ្ជូនទៅអ្នកស្នើសុំដោយអាជ្ញាធរដែលផ្តល់ការអនុញ្ញាតនោះ។

© Sciaroni & Associates 2017

អំពីអ្នកនិពន្ធ:
សិរីរ័ត្នគិរី សហការីនៅការិយាល័យ Sciaroni & Associates ។ សិរីរ័ត្នមានសញ្ញាបត្រអនុបណ្ឌិតច្បាប់ (LL.M.) នៅក្នុងច្បាប់អាស៊ី, ពាណិជ្ជកម្មសកល និងការអភិវឌ្ឍន៍អន្តរជាតិប្រកបដោយនិរន្តរភាព ពីសាកលវិទ្យាល័យវ៉ាស៊ីនតោនផ្នែកច្បាប់ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មុនចូលនៅក្នុង Sciaroni & Associates សិរីរ័ត្នជាសហការីនៅក្នុងអង្គភាពច្បាប់ជាច្រើនក្នុងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដូចជា សាលាក្តីខ្មែរក្រហម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងជាក្រុមកម្ពុជាដំបូងគេដែលបានចូលរួមក្នុងអាជ្ញាកណ្តាលពាណិជ្ជកម្មអន្តរជាតិ Willem C. Vis Moot នៅប្រទេសអូទ្រីស ការប្រឹក្សាយោបល់និងសេវាកម្មបង្អែកនៅអាស៊ី និងជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅក្នុងទីក្រុង Seattle។ បច្ចុប្បន្នគាត់ជាបេក្ខជនសម្រាប់គណៈមេធាវីនៅរដ្ឋញូវយ៉ក។ គាត់និយាយភាសាអង់គ្លេស ភាសាចិនកុកងឺ ភាសាខ្មែរ និងភាសាថៃខ្លះៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems ចាប់ដៃគូជាមួយ Google តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធតាមរយៈកម្មវិធីវិភាគទ្រព្យសកម្ម

Bentley នឹងប្រើប្រាស់កម្រិតរូបភាពគុណភាពខ្ពស់របស់ Google បញ្ចូលជាមួយ AI ដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការវាយតម្លៃការខូចខាត  ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី Bentley Systems របស់អាមេរិកបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google កាលពីថ្ងៃទី 9 មេសា 2025 នៅ Las Vegas ក្នុងការប្រើប្រាស់រូបភាពដែលមានការយល់ដឹង ឬរូបភាពដែលមានព័ត៌មានពេញលេញចេញពីកម្មវិធី Google Maps Platform ដើម្បីស្វែងរក និងវិភាគស្ថានភាពបណ្តាញផ្លូវថ្នល់បានយ៉ាងឆាប់រហ័ស។ ការចាប់ដៃគូនេះ បានប្រកាសក្នុងព្រឹត្តិការណ៍ Google Cloud Next 2025 អំពីសមត្ថភាពថ្មីរបស់ Bentley លើកម្មវិធី Blyncsy ដែលប្រើប្រាស់ AI ដើម្បីវិភាគរូបភាពចេញពីប្រភពដ៏សម្បូរបែបសម្រាប់គោលដៅជាក់លាក់ក្នុងការវិភាគ និងត្រួតពិនិត្យបណ្តាញផ្លូវថ្នល់សាធារណៈជាស្វ័យប្រវត្តិ និងជួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការកែលម្អថែទាំផ្លូវ និងជួយដល់វិធានសុវត្ថិភាព ឬតម្រូវការពេលជួបគ្រោះមហន្តរាយធម្មជាតិ។ ក្រុមហ៊ុន Bentley និង Google បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែតុលា ឆ្នាំ 2024 ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រជាមួយគុណភាពរូបភាពកម្រិតខ្ពស់របស់ Google ទៅក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដើម្បីកែលម្អអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា […]

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]

នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិកតា ដល់ក្រុមហ៊ុនឯកជនដែលចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង ដោយសង្កត់ធ្ងន់ថា «អនាគតខេត្តស្ទឹងត្រែង នឹងក្លាយទៅជាខេត្តកសិ-ឧស្សាហកម្ម!»។ ការកែសម្រួលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធំៗជាច្រើនរបស់រដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគឦសាន។ ដើម្បីជំរុញការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅខេត្តភាគឦសាន រដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសឱ្យអនុវត្តកម្មវិធីវិនិយោគពិសេស, បើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧០c, ប្រកាសពីការស្ថាបនាផ្លូវជាតិ៦០c និងជំរុញដំណើរការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីបង្កើនការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេស និងតំបន់។ ដោយសារខេត្តស្ទឹងត្រែងដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់កសិឧស្សាហកម្ម គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងទាក់ទាញរលកនៃការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ អាជីវកម្មក្នុងស្រុក និងសហគមន៍សង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍន៍ទាំងនេះនឹងនាំទៅរកអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពជាងមុន។ - Video Advertisement -

សុវត្ថិភាពទំនប់ទប់ទល់និងរញ្ជួយដី

ដោយអ្នកជំនាញ Bentley ការរញ្ជួយដីអាចបណ្តាលឱ្យទំនប់ធំៗប្រេះ ឬខូចខាត ឬក៏ធ្វើឱ្យផ្នែកណាមួយបំបែកចេញពីគ្នា។ ការខូចខាតទាំងនេះ​អាច​បណ្តាល​ឱ្យលេចធ្លាយ និងធ្វើឱ្យទំនប់មិនអាចគ្រប់គ្រងទឹកបាន ឬបង្កើតជាគ្រោះមហន្តរាយទឹកជំនន់។ វិធីសាស្រ្ត​​គណនា​ជា​លេខ​ដូច​ជា​ ការ​វិភាគ​សមាសធាតុ​​កំណត់ មានតួនាទីសំខាន់ក្នុងការវាយតម្លៃនៃការខូចខាតដែលអាចកើតមានចំពោះទំនប់។ ក្នុងអត្ថបទនេះ យើង​នឹង​បង្ហាញ​ពីរ​បៀប​ដែល​កម្មវិធី ADINA ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​ស្វីស​សម្រាប់​ការវិភាគដ៏ស្មុគស្មាញមួយនេះ។ ដំបូលខ្នងទំនប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿងបង្គុំដែកដែលលាតសន្ធឹងធំវែង ដូចបានបង្ហាញក្នុងរូបភាពទី1។ មាន​រាង​ជា​រង្វង់ដូចដូម ​បង្ហាញ​នៅ​ចំកណ្តាល​មាន​អង្កត់​ផ្ចិត 80 ម៉ែត្រ និងកម្ពស់ 16 ម៉ែត្រ។ គេអាចហៅថាជាដូមដែលមានរាងដូចជាធ្នូ ឬបន្ទាត់ប៉ារ៉ាបូ ត្រូវ​បាន​ពង្រឹងតាមធ្នេររបស់វាជាដែកផ្ទោង (trusses) ដែលផ្សារភ្ជាប់ទៅនឹងគ្រឿងបង្គុំជុំវិញ។ តំបន់​ដែល​មាន​រាង​ជា​រង្វង់​តូច​នៅលើគែមនៃដូម បង្ហាញពីចំណុចដែលត្រូវយកចិត្តទុកដាក់ រាល់​លទ្ធផល​តេស្ត​ត្រូវ​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួល​ស្គាល់ សូមមើលរូបភាពទី 2 និងទី 3 ។ ទំនប់វារីអគ្គិសនីដែលបានលើកយកមកបង្ហាញនេះ គឺជាទំនប់វារីអគ្គិសនីនៅ Gigerwald នៅ Canton នៃ St. Gallen ប្រទេសស្វីស សូម​មើល​រូបភាពទី1។ វាគឺជាទំនប់ដែលមានកម្ពស់ 147 ម៉ែត្រ មានជញ្ជាំងបញ្ឈរ (monoliths) ចំនួន 24 ប្លុក […]