សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]
បច្ចុប្បន្ន ទំនប់ដូនទ្រី នៅបាត់ដំបង សង់បាន៩៧%, គ្រោងបញ្ចប់ក្នុងខែតុលា ២០២៥
គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបាន៩៧% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាការងារសំខាន់ៗរបស់គម្រោង៖ ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវការរយៈពេល ៩០ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ […]
គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]
ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច […]
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ការសាងសង់ស្ពាន់ខ្ពស់ជាងគេនៅកម្ពុជា
បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១០ កំពុងសម្រុកអ៊ុតកៅស៊ូលើស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយរដ្ឋាភិបាលទើបបិទបញ្ចប់ការបើកឱ្យពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងជាស្ពានមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាល់កាលដ៏មមាញឹក ដោយក្រុមហ៊ុនសាងសង់កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖ ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ បើតាមផែនការរដ្ឋនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ (អានបន្ថែម និងបន្ថែម) - Video Advertisement -
រដ្ឋប្រកាសពីផែនការសង់ផ្លូវជាតិលេខ៦០b (កំពង់ធំ-ក្រចេះ) ដើម្បីពង្រឹងការតភ្ជាប់រវាងខេត្ត
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយក្នុងការសាងសង់ផ្លូវជាតិលេខ ៦០b ដែលនឹងតភ្ជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវផ្លូវជាតិលេខ៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តក្រចេះ កំពង់ធំ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាក់ថា៖ «ផ្លូវនេះនឹងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង ដោយមិនចាំបាច់ត្រូវទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»។ សម្តេចក៏បានលើកឡើងពីការបញ្ចប់គម្រោងសាងសង់ស្ពានព្រែកប្រសព្វនៅក្នុងឆ្នាំ២០២៦ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងសាងសង់ផ្លូវ៦០b នេះផងដែរ។ ការអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នៅតាមដងផ្លូវនេះ។ “អ្នកដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹងក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរបស់យើង” សម្តេចបន្ថែម។ យ៉ាងណាមិញ ទាំងអស់នេះជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវជាតិ ផ្លូវខេត្ត និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគោលនយោបាយដែលកំពុងបន្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។ - Video Advertisement -