ISI នាំចូលដែកស្តង់ដាឧស្សាហកម្មជប៉ុន ខណៈប្ដេជ្ញាបន្ដរួមអភិវឌ្ឍវិស័យសំណង់កម្ពុជា

ក្រុមហ៊ុន កែច្នៃ និងចែកចាយដែកឈានមុខគេនៅកម្ពុជា  អាយ អេស អាយ ស្ទៀល កាលពីថ្មីៗនេះ បាននាំចូលផលិតផលដែកសរសៃថ្មី​មួយប្រភេទ គឺដែក ISI (ISI DEBAR)  ដែលជាផលិតតាមស្តង់ដាឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ទិសដៅដើម្ប​ជួយពង្រឹងស្ដង់ដា និងគុណភាពវិស័យសំណង់នៅកម្ពុជា។

ដែកសរសៃ ISI (ISI DEBAR) នេះ ត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និងSD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល  ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយះពេល ២៥ឆ្នាំមកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្តង់ដាអន្តរជាតិក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន មានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានបន្ថែម ទំនាក់ទំនង ៖ តាមរយៈទូរសព្ទលេខ៖ ០២៣ ៨៨០ ០៩៨

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]