ISI នាំចូលដែកស្តង់ដាឧស្សាហកម្មជប៉ុន ខណៈប្ដេជ្ញាបន្ដរួមអភិវឌ្ឍវិស័យសំណង់កម្ពុជា

ក្រុមហ៊ុន កែច្នៃ និងចែកចាយដែកឈានមុខគេនៅកម្ពុជា  អាយ អេស អាយ ស្ទៀល កាលពីថ្មីៗនេះ បាននាំចូលផលិតផលដែកសរសៃថ្មី​មួយប្រភេទ គឺដែក ISI (ISI DEBAR)  ដែលជាផលិតតាមស្តង់ដាឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ទិសដៅដើម្ប​ជួយពង្រឹងស្ដង់ដា និងគុណភាពវិស័យសំណង់នៅកម្ពុជា។

ដែកសរសៃ ISI (ISI DEBAR) នេះ ត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និងSD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល  ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយះពេល ២៥ឆ្នាំមកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្តង់ដាអន្តរជាតិក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន មានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានបន្ថែម ទំនាក់ទំនង ៖ តាមរយៈទូរសព្ទលេខ៖ ០២៣ ៨៨០ ០៩៨

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!

សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។   កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ​ * ​បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មី​ជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]

ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់! 

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ​ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ​ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video […]

ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង,​ Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]

GGear Group សហការនិង LG Electronics នាំបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផ្ទះឆ្លាតវៃនៅកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។​ ​​ បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ​ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុង​ត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App  ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា​ និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយ​ពេលវេលា និងថវិកា។ LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង […]

ទិញភ្លាម ចូលរស់នៅបានភ្លាម! មាននៅបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ៦A)

បុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ នៅលើផ្លូវជាតិលេខ ៦A មិនឆ្ងាយប៉ុន្មានពីស្ពានជ្រោយចង្វា ហើយមានផ្ទះ សាងសង់រួចរាល់ ១០០ភាគរយ ដែលអាចឱ្យលោកអ្នកចូលរស់បានត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោះ។ ផ្ទះដែលលោកអ្នកអាចចូលរស់នៅបានភ្លាមៗនោះគឺជាវីឡាភ្លោះ ទំនើបទាន់សម័យ និងជាផ្ទះដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត។​ វីឡាភ្លោះនេះមានម៉ូតស្រស់ស្អាតដែលយើងអាចមើលទៅហាក់ដូចជាវីឡាទោលមួយអញ្ចឹង ខាងក្រោមនេះជាព័ត៌មានអំពីវីឡាមួយនេះ៖ មានទំហំដី ៧,៥ម X ២២,៥ម ទំហំផ្ទះ ៦ម x ១២ម បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណចម្អិនអាហារ ១ បរិវេណទទួលទានអាហារ១ ចំណតរថយន្ត២។ ជាងនេះទៅទៀត គម្រោងនេះស្ថិតនៅទីប្រជុំជន ដែលមានសហគមន៍ដ៏សម្បូរបែបស្រាប់នៅទីនោះ ដូចជាសាលារៀនរដ្ឋ និងឯកជន មន្ទីរពេទ្យ ផ្សារ ក្លឹបហាត់ប្រាណ ហើយមានសួនច្បារដើរហាត់ប្រាណ និងកន្លែងក្មេងលេងក្នុងគម្រោងស្រាប់។ លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវជាតិលេខ […]

មូលហេតុធំៗ២ ដែលបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ មានភាពពិសេស និងលេចធ្លោជាងគេនៅក្នុងតំបន់

នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គាល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលកំពុងសំងំអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។ ផ្អែកលើសក្ដានុពលនៃតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេស មានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។ ជាក់ស្ដែងបើគេសម្លឹងមើលលើគម្រោងអភិវឌ្ឍន៍ជុំវិញគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន គឺសុទ្ធតែជាគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ពានអាកាសកម្ពស់២ជាន់ ស្ពានអាកាសភ្លោះទើបប្រកាសសាងសង់ឆ្ពោះទៅអាកាសយានដ្ឋានថ្មី និងស្ពានកំពុងសាងសង់ថ្មី ភ្ជាប់ទន្លេបាសាក់ទៅព្រែកប្រាជាដើម ដែលគម្រោងទាំងនេះនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍៦០ម៉ែត្រ កាន់តែមានភាពទាក់ទាញ និងទំនើបមួយកម្រិតទៀត។ បើនិយាយពីចំណុចពិសេស ដែលធ្វើឱ្យគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន កាន់តែឆក់យកបេះដូងអ្នកទិញផ្ទះ និងអ្នកវិនិយោគ គឺភាពពិសេសរបស់គម្រោងតាមរយៈកេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលតែងតែអភិវឌ្ឍន៍គម្រោងនីមួយៗ ដោយសម្រិតសម្រាំង ច្បាស់លាស់បំផុត។ ជាក់ស្ដែងដូចជាគម្រោងនេះជាដើម គឺប្លង់មេនៃគម្រោងមានផ្លូវចេញចូលច្រើន មានទំហំធំៗ មានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគ្រប់គ្រាន់។ […]