កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥
ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។ ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖ ១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។ ៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក […]
កម្ពុជាជំរុញការអភិវឌ្ឍទីក្រុងបៃតង តាមរយៈគំនិតផ្តួចផ្តើមអគារកាបូនទាប
ក្រសួងរៀបចំដែនដី និងអង្គការ GGGI ពង្រឹងភាពជាដៃគូ ដើម្បីបញ្ជ្រាបស្ថាបត្យកម្មប្រកបដោយចីរភាព និងការអនុវត្តដែលធន់នឹងអាកាសធាតុ ទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ កម្ពុជាកំពុងបង្កើនល្បឿននៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ខណៈដែលមន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិបានជួបជុំគ្នា ដើម្បីជំរុញយុទ្ធសាស្ត្រអគារកាបូនទាបរបស់ព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) សម្រាប់គម្រោងអគារកាបូនទាបកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំគម្រោងសំខាន់ៗ ក្រុមការងារអនុវត្ត និងសមាជិកគណៈកម្មាធិការតម្រង់ទិស ដែលសុទ្ធសឹងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការរីកលូតលាស់នៃទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលដៅចម្បងមួយនៃកិច្ចពិភាក្សានេះ គឺការបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រជាមួយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញបច្ចេកទេស និងជំរុញគោលដៅបរិស្ថានរបស់គម្រោង។ អ្នកចូលរួមបានជជែកពិភាក្សាយ៉ាងលម្អិតអំពីការអនុវត្តជាក់ស្តែងនូវស្តង់ដារអគារកាបូនទាប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជាតិចំពោះកំណើនបៃតង និងការគ្រប់គ្រងលំហទីក្រុងប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំនោះ គម្រោងបានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមានការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍វាយតម្លៃការបំភាយឧស្ម័នក្នុងអគារ (BEAT) និងវេទិកា ASEAN BUILT ដែលជាប្រព័ន្ធឌីជីថលសម្រាប់ជួយដល់វិនិយោគិនក្នុងការកំណត់អត្តសញ្ញាណគម្រោងអគារកាបូនទាបដែលមានសក្តានុពល។ ឯកឧត្តមបណ្ឌិត រស់ សាលីន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចប្រជុំលើកដំបូងមក គម្រោងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចដ៏រឹងមាំ កិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន និងវឌ្ឍនភាពនៃគ្រោងការណ៍វិញ្ញាបនប័ត្រអគារបៃតងថ្នាក់ជាតិ។ ចំពោះទិសដៅការងារឆ្នាំ២០២៦ […]
រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាកាត់បន្ថយប្រើថាមពលក្នុងអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០
ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីថាមពលឆ្លាតវៃ(PowerWise) ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម បានថ្លែងថា កម្មវិធីនេះ ជាការផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅដ៏មានមហិច្ឆតាក្នុងឆ្នាំ២០៥០របស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ដែលជាការរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ»។ កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣០ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។ - Video Advertisement […]
Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025
Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្រ្តគិតឆ្ពោះទៅមុខក្នុងគោលដៅកាត់បន្ថយកាបូន ធនធានទឹក និងថាមពលប្រកបដោយនិរន្តរភាព នៅ EXTON រដ្ឋភេសីលវេញៀល — ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2025 — ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក បានទទួ ជ័យលាភីជាអ្នកឈ្នះពានរង្វាន់ Environment Analyst’s 2025 Sustainability ដែលប្រារព្ធឡើងកាលពីដើមខែមិថុនានេះ ក្នុងទីក្រុង Chicago។ ក្រុមហ៊ុន Bentley ទទួលបានកិត្តិយសលំដាប់កំពូលនៅក្នុងប្រភេទពានរង្វាន់ចំនួនពីរ និងទីបីជាពានរង្វាន់កិត្តិយស ក្នុងបទបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបន្តជំរុញនវានុវត្តន៍ និងវឌ្ឍនភាពប្រកបដោយលក្ខណៈសម្បត្តិឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធសកល៖ ជាអ្នកឈ្នះ ពានរង្វាន់នវានុវត្តឌីជីថល ៖ ការវិភាគកាបូនរបស់ Bentley នៅក្នុងបទពិសោធន៍ iTwin ត្រូវបានទទួលស្គាល់ពីសមត្ថភាពដែលអនុញ្ញាតឱ្យវិស្វករហេដ្ឋារចនាសម្ព័ន្ធទាញយកទិន្នន័យដោយងាយស្រួល និងសាមញ្ញ ព្រមទាំងរបាយការណ៍វិភាគកាបូនគ្រប់ជ្រុងជ្រោយ និងការកំណត់បរិមាណកាបូនដែលបានបញ្ចូល និងស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរ ដែលអាចសន្សំពេលវេលា និងកាត់បន្ថយហានិភ័យលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ជាអ្នកឈ្នះគម្រោងធនធានទឹកប្រចាំឆ្នាំ ៖ Bentley និង SABESP […]
អគាររដ្ឋសភាថ្មីតម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់វៀតណាម បើកការដ្ឋានសាងសង់ហើយ
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ ពិធីបើកការដ្ឋានសាងសង់នេះធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ និងមានចំណតរថយន្តក្រោមដី ២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។ បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងភាគីវៀតណាម និងកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែទើបបើកការដ្ឋានជាផ្លូវការនៅឆ្នាំនេះ។ (អានបន្ថែម) - Video Advertisement -


English


