ប្រព័ន្ធរំដោះទឹកស្ដង់ដាជប៉ុនក្នុងខណ្ឌដូនពេញ នឹងដាក់ដំណើរការ នៅថ្ងៃសុក្រនេះ

ប្រព័ន្ធរំដោះទឹក ដែលសាងសង់ក្រោមជំនួយរបស់ប្រទេសជប៉ុន ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងនឹងដាក់ដំណើរការនៅថ្ងៃសុក្រសប្តាហ៍នេះហើយ។ ក្រោយដាក់ដំណើរការ គម្រោងប្រព័ន្ធនេះនឹងអាចបញ្ឈប់ការលិចលង់ក្នុងតំបន់ខណ្ឌដូនពេញ និងតំបន់ជុំវិញបានមួយកម្រិតធំ។

មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការសាងសង់ប្រព័ន្ធរំដោះទឹកនេះ សម្រេចការបាន ៩៨% ដោយការដាក់លូមេ និងលូប្រអប់ខ្នាតធំអង្កត់ផ្ចិតប្រវែង ១.៥-២.៣ម៉ែត្រ ក៏រួចរាល់ស្ទើរទាំងស្រុកហើយដែរ។ (អានបន្ថែម)

គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥,០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី ។

គម្រោងនេះ នឹងអាចបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។

សូមជម្រាបថា ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់នេះ បានចាប់ផ្តើមកាលពីដើមខែមីនា ឆ្នាំ២០១៩។ គម្រោងនេះស្ថិតក្នុងចំណោមគម្រោងការពារទឹកជំនន់ចំនួន៦ ដែលមានទឹកប្រាក់សរុប៣៦លានដុល្លារ ក្រោមជំនួយហិរញ្ញប្បទាន់របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]

ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post  នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ​តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ […]

ផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោង​ស្តារ​និងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ​មាន​ប្រវែង​ជាង ៩៥គីឡូម៉ែត្រ ​ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងមកពីសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) និងទីប្រឹក្សាបច្ចេកទេស WACC ។ ការត្រួតពិនិត្យនេះ បានគូសបញ្ជាក់ពីកិច្ចសហការប្រកបដោយជោគជ័យរវាងដៃគូក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ។ លើសពីនេះ ឧបករណ៍សុវត្ថិភាពចរាចរណ៍សំខាន់ៗ ដូចជាផ្លាកសញ្ញាផ្លូវ និងដ្យាក្រាមត្រូវបានដំឡើង ដោយធានាថាផ្លូវត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពទាំងអស់ មុនពេលប្រគល់-ទទួលជាបណ្តោះអាសន្ន។ ផ្លូវជាតិលេខ៤១នេះ មិនមែនគ្រាន់តែជាការបង្ហាញស្នាដៃរបស់វិស្វកម្មប៉ុណ្ណោះទេ វាតំណាងឱ្យការតភ្ជាប់ជាយុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងកាត់តំបន់កាន់តែងាយស្រួលថែមទៀតផង។ គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ […]

រដ្ឋប្រកាស៖ ដំណើរការបោះបង្គោលព្រំដី (កំណាត់ទី១) តាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ សម្រេចបាន ១០០%

ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ​​ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) សម្រេចបាន ១០០% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទីលម្អិត តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោជាមួយចំនួនបង្គោលព្រំដីដែលបានបោះសរុបចំនួន ១៤២ ចំណុច នៃតម្រាយផ្លូវទឹកកំណាត់ទី១។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជាផ្លូវការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ (អានបន្ថែម) បើតាមការសិក្សាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ធំៗ ០៨ចំណុចដល់កម្ពុជា រួមមាន៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១.០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង […]

រដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១  នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥

គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន(OCIC) គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ(ដំណាក់កាលទី២-ជាន់ទី១) នេះ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ គួររំលឹកថា ស្ពានអាកាសមរតកតេជោ (ដំណាក់កាលទី១-ជាន់ទី២) ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (អានបន្ថែម) គម្រោងសាងសង់ស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ […]

រយៈពេល១ឆ្នាំ ២០២៤នេះ រដ្ឋាភិបាលកម្ពុជាស្ថាបនាផ្លូវជនបទបានចំនួន ២៧១ខ្សែ

គិតត្រឹមរយៈពេល១ឆ្នាំ ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចសមិទ្ធផលនៃការស្ថាបនាលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានចំនួន ២៧១ខ្សែ ក្នុងនោះ ការសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់បានចំនួន ៩៤០,៧១ គីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០.២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦.៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១.៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១.៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០.០២៩គីឡូម៉ែត្រ។ ដោយឡែក សម្រាប់តែក្នុងឆ្នាំ២០២៤នេះ ឯកឧត្តមថា ការស្ថាបនាលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១ គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលបេតុង […]