ជប៉ុនសន្យាជួយកម្ពុជាជិត ៨ពាន់លានយ៉េន ដើម្បីពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់កម្ចីចំនួន ៨ពាន់លានយ៉េន ស្មើនឹងជិត ៥០លានដុល្លារអាមេរិក ដើម្បីការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។ នេះបើតាមលទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

លោកជំទាវបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ លោកជំទាវ បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដោយភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្នាំសមុទ្រជប៉ុន ហើយភាគីជប៉ុនសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។

លោកជំទាវ ក៏បានសន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ព្រមទាំងបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ២,៧ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាសម្រេចបង្កើតស្ថានទូត និងអគ្គកុងស៊ុលនៅថៃ និងទីម័រ ដើម្បីលើក​កម្ពស់​វត្តមាន​ការទូត​របស់​ខ្លួន

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វត្តមាន​ការទូត​របស់​ខ្លួន កម្ពុជា​បាន​ប្រកាស​បង្កើត​ស្ថានទូត​នៅ​ទី​ម័​រ​ខាងកើត និង​ស្ថាន​អគ្គកុងស៊ុល​ប្រចាំ​ក្រុង​សុង​ក្លា ប្រទេស​ថៃ ។ សេចក្តីសម្រេចនេះត្រូវបានធ្វើជាផ្លូវការតាមរយៈ អនុក្រឹត្យ២៤០​ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ និងលេខ២៤១ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ស្ថានទូតថ្មីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងមានទីតាំងនៅទីក្រុងដេលី ដែលត្រូវបានគេរំពឹងថានឹងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការចូលរួមទ្វេភាគី។ ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសុងខ្លា មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសថៃ ដោយផ្តោតលើកិច្ចសហការក្នុងតំបន់ និងសេវាកុងស៊ុលសម្រាប់ប្រជាជនកម្ពុជា។ ក្រៅពីប្រទេសទាំងពីរខាងលើនេះ ថ្មីៗនេះ ​ប្រទេសកាណាដា ទើបបានបញ្ជាក់ពីផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនា​ក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសដើម្បីពង្រឹងនិងពង្រីកសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ (អានបន្ថែម) ដោយសារកម្ពុជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងនេះ ឆ្ពោះទៅរកការពង្រីកការទូតរបស់ខ្លួន វិធានការនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសជិតខាង និងដៃគូ ដែលជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងការបរទេសរបស់កម្ពុជា។ - Video Advertisement -

រដ្ឋ និងឯកជន សម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីអចលនទ្រព្យ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកឱ្យស្ទុះងើបមកវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបានឯកភាពគ្នាកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ចំពោះអត្រាការប្រាក់ ៨% នេះ នឹងត្រូវអនុវត្តសម្រាប់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញផ្ទះ ពិសេសបុរី។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំនៃក្រុមការងារសំណង់ និងអចលនវត្ថុ “ឌ” ក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងតំណាងមកពីធនាគារធំៗ រួមមានធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។ កិច្ចពិភាក្សានេះបានឈានដល់ការឯកភាពគ្នាលើគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យលំនៅដ្ឋាន […]

ខ្សែច្រវាក់ផ្គត់ផ្គង់នៃទីផ្សារសកលកំពុងផ្លាស់ប្តូរពីប្រទេសចិន តើកម្ពុជានឹងមានលទ្ធភាពក្នុងការចាប់ឱកាស១នេះដែរទេ?

ការធ្វើពិពិធកម្មយ៉ាងឆាប់រហ័សនៃផលិតកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងកំណត់ឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតំបន់នេះកំពុងលេចធ្លោជាអ្នកទទួលផលសំខាន់។ ក្រុមហ៊ុនចិនកំពុងអនុវត្តយុទ្ធសាស្រ្តចិនបូកមួយកាន់តែខ្លាំងឡើង ហើយតាមរយៈយុទ្ធសាស្ត្រនេះ មូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិនត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ យុទ្ធសាស្ត្រនេះ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងហូរចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានប្រែក្លាយតំបន់នេះទៅជាមហាអំណាចផលិតកម្មថ្មី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ Asiapropertyawards នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។ កម្លាំងនៅពីក្រោយការផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ខ្សែច្រវាក់ផលិតផលថ្មី យុទ្ធសាស្ត្រចិន+១ ទទួលបានសន្ទុះ៖ ក្រុមហ៊ុនចិន កំពុងពង្រីកទីតាំងផលិតទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មការប្រឈមហានិភ័យ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកឧស្សាហកម្មដែលកំពុងរីកចម្រើន រួមទាំងការផលិតឧបករណ៍កម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា វេជ្ជសាស្ត្រ វិទ្យាសាស្ត្រជីវិត យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោក Yin Hong ប្រធានផ្នែកភស្តុភារ និងឧស្សាហកម្មនៅ JLL China បាននិយាយថា “នៅអាស៊ីប៉ាស៊ីហ្វិក និន្នាការជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូនេះ បានបណ្តាលឱ្យមានយុទ្ធសាស្រ្តចិនបូក១ ដែលក្រុមហ៊ុនចិនបានបន្ថែមមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ»។ លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងយុទ្ធសាស្ត្រចិន+១ យុទ្ធសាស្ត្រ China+1 លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃពលកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ […]

កម្ពុជារំពឹងថា គម្រោងអភិវឌ្ឍដ៏ធំនៅព្រះសីហនុ នឹងអាចទាក់ទាញការវិនិយោគជាង $២០ពាន់លាន ក្នុងរយៈពេល១៥ឆ្នាំខាងមុខ

ក្នុងជំហានដ៏អង់អាចឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជាកំពុងកំណត់គោលដៅរបស់ខ្លួនលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពហុគោលបំណងខេត្តព្រះសីហនុ ដែលរំពឹងថានឹងទាក់ទាញការវិនិយោគជាង ២០ពាន់លានដុល្លារ ពីអ្នកវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចែករំលែករបស់ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ធ្នូ ២០២៤។ លោកបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកជាមធ្យមជាង ១ម៉ឺនដុល្លារ ក្នុងមនុស្សម្នាក់នៅរយៈពេល ១៥ឆ្នាំខាងមុខនេះ។ លោកបានពន្យល់ថា “គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់រដ្ឋាភិបាលនេះ នឹងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ាន”។ ចាប់តាំងពីការសម្រេចចិត្តក្នុងឆ្នាំ២០២១ ដើម្បីកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងកើនឡើងជាលំដាប់ ដើម្បីទាញយកសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតា និងការវិនិយោគយ៉ាងច្រើន រដ្ឋាភិបាលមានសុទិដ្ឋិនិយមអំពីអនាគតរបស់តំបន់នេះថាក្លាយជាមជ្ឈមណ្ឌលដ៏រីកចម្រើនសម្រាប់អាជីវកម្ម និងទេសចរណ៍។ (អានបន្ថែម និងបន្ថែម) ខណៈដែលការត្រៀមរៀបចំកំពុងដំណើរការ ខេត្តព្រះសីហនុបានត្រៀមខ្លួនក្លាយជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ - Video Advertisement -

គម្រោងស្ដារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចបាន ៣២%

គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤  គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចការងារសាងសង់បាន ៣២% ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងពេលចុះពិនិត្យការដ្ឋាន ឯកឧត្តមពេជ្រ វាសនា បានជំរុញឱ្យកុងស៊ុលតង់គម្រោង និងក្រុមហ៊ុនសាងសង់បង្កើនសកម្មភាពការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ដើម្បីសម្រេចលទ្ធផលការងារតាមផែនការដូចមានចែងនៅក្នុងកិច្ចសន្យាសាងសង់។ ជាមួយគ្នានេះដែរ ឯកឧត្តមបន្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងប្រជាកសិករនៅក្នុងតំបន់គម្រោង ដែលបានទទួលយក និងបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្តីពីការស្នើសុំផ្អាកការដាំដុះស្រូវប្រាំងនៅក្នុងតំបន់គម្រោងនៅក្នុងអំឡុងពេលនៃការជួសជុល និងការសាងសង់ឡើងវិញនៃគម្រោងនេះ។ គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ខណៈក្រោយការសាងសង់រួច ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងអាចផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាប្រមាណ ១៦.៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១.៥០០ហិកតា។ (អានបន្ថែម) គម្រោងនេះត្រូវបានកំណត់ដើម្បីពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់ជីវភាពរបស់កសិកររាប់មិនអស់នៅក្នុងតំបន់ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ - Video […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ (អានបន្ថែម) គួរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម) - […]