ជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ

ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា លោក Takahashi បានស្នើសុំសម្តេច ហ៊ុន សែន ឱ្យផ្តល់លទ្ធភាពលើការសិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។

ជុំវិញសំណើនេះ សម្តេច ហ៊ុន សែន បានគាំទ្រ ហើយក៏បានចាត់តាំងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឱ្យជួយសម្របសម្រួលឱ្យក្រុមការងារជាជប៉ុន ចូលមកសិក្សាលើរឿងនេះ។

លោក Takahashi Fumaiki បានបញ្ជាក់ថា ជាក់ស្ដែង ក្រុមការងាររបស់លោកបានសិក្សាលើគម្រោងនេះ ខ្លះៗទៅ ហើយ។

គួរបញ្ជាក់ថា កាលឆ្នាំ២០២០ និង២០២១ តំបន់ក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល រួមទាំងនៅតាមស្រុកនិងក្រុងមួយចំនួន នៃខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានរងគ្រោះយ៉ាងខ្លាំងពីទឹកជំនន់ស្ទឹងព្រែកត្នោតនេះ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]