ជប៉ុនផ្តល់មូលនិធិដល់ការពង្រីកកំពង់ផែ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីជាមួយរដ្ឋាភិបាលកម្ពុជាកាលពីខែសីហា ដើម្បីពង្រីកកំពង់ផែខេត្តព្រះសីហនុ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងតូក្យូនេះ នឹងផ្តល់ប្រាក់កម្ចីចំនួន 216 ២១៦ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទ្វេដងរបស់កំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជា។ ការកែលម្អកំពង់ផែមានរួមបញ្ចូលនូវការសាងសង់ចំណតកុងតឺន័រថ្មី ការជួសជុលផ្លូវចូល ការបូមខ្សាច់ ឧបករណ៍យកទំនិញចេញពីនាវា និងសេវាពិគ្រោះយោបល់។

ប្រាក់កម្ចីនេះមានរយៈពេល 40 ៤០ឆ្នាំ និងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 0.01០,០១% ហើយ JICA ជឿជាក់ថា ក្រុងព្រះសីហនុនឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទំនិញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដោយសារតែទីតាំងយុទ្ធសាស្រ្តរបស់ខ្លួន ដែលស្ថិតនៅលើផ្លូវអន្តរជាតិភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ (ប្រទេសវៀតណាម) ទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) និងទីក្រុងបាងកក (ប្រទេសថៃ) ។

JICA បានទិញភាគហ៊ុនចំនួន 13.5១៣,៥ ភាគរយ នៅក្នុងអាជ្ញាធរកំពង់ផែក្រុងព្រះសីហនុនៅឆ្នាំ 2017 ២០១៧ នៅពេលដែលកំពង់ផែនេះបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video Advertisement -

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

រដ្ឋសម្រេចផ្តល់ដីជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង, ខណៈ១គ្រួសារបាន ៣ហិកតា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រេចនឹងផ្តល់ដីជូនពលរដ្ឋក្រីក្រ ១០០០គ្រួសារនៅតំបន់អូរសែវ ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារនឹងទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះមានដីបម្រុងទុកជិត ១០.០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បន្ទា​ប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិ​ក​ម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក  សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ […]

គម្រោងសង់ស្ពានអាកាសភ្លោះ”សម្តេចមហាបវរធិបតី” សម្រេចបាន ៤៥%ហើយ

ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” តាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ៤៥%ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពី​​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២៤ ក្នុង​គោល​ជួយសម្រួលដល់​លំហូរ​ចរាចរណ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ វឌ្ឍនភាពការងារនេះត្រូវបានបញ្ជាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ ក្រសួងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥៕ គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) […]

វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស

ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ” វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក  ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ […]

ជប៉ុនជួយកម្ពុជាជិត $២០ម៉ឺន សង់អគារសិក្សានៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩២,៥០៩ដុល្លារអាម៉េរិក ដើម្បីជួយសាងសង់អគារសិក្សានៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងគម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គម្រោងទី១ ត្រូវសាងសង់អគារសិក្សា ១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារិម បង្គន់អនាម័យ ១ខ្នង ៦បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តមបន្តថា សម្រាប់គម្រោងទី២ អគារសិក្សា ១ខ្នង ៤បន្ទប់ បំពាក់ដោយគ្រឿងសង្ហារិម បង្គន់អនាម័យ ១ខ្នង ៤បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន ដែលមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត […]