ក្រុមហ៊ុន Hong Leong បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា
ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជានាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុននេះ បានមកជួបពិភាក្សាអំពីគម្រោងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។ បំណងនេះ បានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុន បានឱ្យដឹងថា ដោយមានការជឿជាក់លើរដ្ឋាភិបាលកម្ពុជា កន្លងមកក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅពេលនេះ លោកថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ក៏មានបំណងចង់បង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha […]
ក្នុងឆ្នាំ២០២៤ កម្ពុជានាំយានយន្តចេញបានជាង $១.១ពាន់លាន
ក្នុងឆ្នាំ២០២៤ វិស័យយានយន្តនៅកម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៧៤៦លានដុល្លារ និងមានការនាំចេញបានរហូតដល់ប្រមាណ ១.១៤០លានដុល្លារ។ នេះបើតាមកិច្ចប្រជុំលើកទី២ គណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ បើតាមរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើនេះ បានបង្ហាញបន្ថែមថា ទំហំទឹកប្រាក់នាំចេញខាងលើនេះ គឺលើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គណៈកម្មាធិការប្រតិបត្តិ និងភាគីពាក់ព័ន្ធ កំពុងប្រឹងប្រែងប្រែក្លាយកម្ពុជាទៅជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ។ ឯកឧត្តម បានបន្តថា ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ។ ជាចុងក្រោយ ឯកឧត្តម ស៊ុន ចាន់ថុល […]
រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ
ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា […]


English

