ជប៉ុននាំចេញបានជិត ៩ពាន់លានដុល្លារ កើន ៨,៣%, បើគិតជាបរិមាណមានការធ្លាក់ចុះ ៣,២%

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការនាំចេញគិតជាទឹកប្រាក់ (Export in Value Term) របស់ប្រទេសជប៉ុន បានកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នារហូតមកទល់ចុងខែមេសានេះ ដែលមានតម្លៃនាំចេញសរុបឈានដល់ចំនួន ៨,៩ ពាន់ពាន់លានយ៉េន (៥៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៨,៣% ខណៈការនាំចេញគិតជាបរិមាណទំនិញ(Export in Volume Term) មានការធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន នេះបើយោងតាម បច្ចុប្បន្នភាពដោយ NikkeiAsia កាលពីថ្ងៃទី ១១ ខែ០៥ ឆ្នាំ ២០២៤។

តាមន័យសេដ្ឋកិច្ច វិសមិតភាពរវាងការនាំចេញគិតជាតម្លៃលុយ និងការនាំចេញគិតជាបរិមាណទំនិញ​ នេះ បង្ហាញពីស្ថានភាពសេដ្ឋកិច្ចទាំងវិជ្ជមាននិងអវិជ្ជមាន។ ប្រសិនបើតម្លៃនាំចេញរបស់ជប៉ុនកើនឡើង ៨,៣% ប៉ុន្តែបរិមាណនាំចេញជាក់ស្តែង បានធ្លាក់ចុះ ដល់ទៅ ៣,២% នោះ វាមានន័យថា៖ ប្រាក់ចំណូលសរុបបានមកពីការនាំចេញបានកើនឡើង ៨,៣%។ នេះជាសញ្ញាវិជ្ជមានសម្រាប់ប្រាក់ចំណូលនាំចេញរបស់ជប៉ុន។

ប៉ុន្តែវាជាសញ្ញាអវិជ្ជមានសម្រាប់បណ្តាប្រទេសក្នុងតំបន់ យ៉ាងហោចណាស់គិតត្រឹមផលិតផលនាំចេញសំខាន់ៗពីជប៉ុន ពីព្រោះ ចំនួនពិតប្រាកដនៃទំនិញនាំចេញបានថយចុះ ៣,២% ។ នេះ​អាច​បណ្តាលមក​ពី​ការ​ធ្លាក់​ចុះ​ផលិតកម្ម ឬ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ទំនិញ​ជប៉ុន​នៅ​បរទេសរាប់ទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ ដែលបង្ហាញពីចរាចរផលិតផលក្នុងទីផ្សារថយចុះ ហើយធ្វើឱ្យផលិតផលនាំចេញដដែលពីប្រទេសជប៉ុនឡើងថ្លៃ។

មានហេតុផលមួយចំនួនដែលនាំឱ្យមានវិសមិតភាពនេះ កើតមានឡើង៖

ការកើនឡើងនៃតម្លៃនាំចេញ៖ ទោះបីជាទំនិញត្រូវបាននាំចេញតិចជាងមុនក៏ដោយ ក៏តម្លៃក្នុងមួយឯកតាអាចនឹងកើនឡើង ដែលនាំឱ្យតម្លៃរួមកាន់តែខ្ពស់។ នេះអាចបណ្តាលមកពីកត្តាដូចជាអតិផរណា ការកើនឡើងថ្លៃដើមផលិតកម្ម ឬការផ្លាស់ប្តូរឆ្ពោះទៅរកការនាំចេញទំនិញមានតម្លៃខ្ពស់ជាងមុន។

ការផ្លាស់ប្តូរសមាសភាពនាំចេញ៖ ប្រទេសជប៉ុន អាចនឹងប្តូរយុទ្ធសាស្ត្រថ្មី ពោលគឺផ្តោតលើការនាំចេញតិចនូវទំនិញដែលមានបរិមាណច្រើនតែថ្លៃទាប (high-volume, low-value goods) និងនាំចេញច្រើននូវទំនិញដែលមានបរិមាណតិចតែថ្លៃខ្ពស់ (low-volume, high-value goods)។ ឧទាហរណ៍ជាក់ស្តែង គឺការនាំចេញរថយន្តតិចជាងមុន និងបន្ទះឈីបកុំព្យូទ័រកាន់តែច្រើនជាងមុន។

ប្រភពដដែលបានឱ្យដឹងថា ភាគច្រើននៃកំណើននៃការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុននេះ គឺ​  នាំ​មុខ​ដោយ​ផលិតផលប្រភេទរថយន្ត និង​បន្ទះឈីប​សៀគ្វី។ ចំពោះការ​នាំ​ចេញ​រថយន្ត ​មានការកើន​ឡើង ១៧,៨% ចំណែកឯការនាំចេញផលិតផលបន្ទះឈីប ក៏បានកើនឡើងផងដែរ ដោយឧបករណ៍ផលិត semiconductor កើនឡើង ២៨,២% និងគ្រឿងបន្លាស់អេឡិចត្រូនិច រួមទាំង semiconductors កើនឡើង ២០,៤%។

ក្នុងចំណោមគោលដៅនាំចេញសំខាន់ៗរបស់ជប៉ុន ក្នុងនោះមានការ​នាំ​ចេញទៅកាន់​អាមេរិក​ បាន​កើន​ឡើងប្រមាណ ៨,៨% គិតជាទំហំទឹកប្រាក់ស្មើនឹងប្រមាណ ១,៨​ពាន់​ពាន់​លាន​យ៉េន ឬ ១៦ពាន់លានដុល្លារ។

ចំពោះការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន មានការ​កើន​ឡើងប្រមាណ ៩,៦% ​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ជាប់​គ្នា  ដែល​ភាគច្រើនគឺជាផលិតប្រភេទបន្ទះឈីប semiconductor ។ សម្រាប់ការ​នាំ​ចេញ​សរុបរបស់ជប៉ុន​ទៅកាន់បណ្តាប្រទេសនានក្នុង​អាស៊ី ​បាន​កើន​ឡើង ៩,៧% ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ EU បាន​ធ្លាក់​ចុះ ២%៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]