JICA ចាប់ផ្តើមអនុវត្តន៍វិធីសាស្ត្រធំៗ៣ ដើម្បីប្រែក្លាយក្រុងសៀមរាមជាក្រុងឆ្លាតវៃ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តគម្រោងការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ ដើម្បី​ដោះស្រាយបញ្ហាមួយចំនួននៅក្រុងសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូត​ដល់​ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំកិច្ចប្រជុំ​ ស្តីពីការពិនិត្យ​ និងផ្តល់យោបល់លើ​គម្រោងសាក​ល្បងនៃ​​គម្រោងទីក្រុងឆ្លាតវៃ​ ខេត្តសៀមរាប រសៀលថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២២​។

គម្រោងអនុវត្តរយៈពេល ៣ឆ្នាំនេះ មានគោលបំណង ៣សំខាន់ៗ៖

១-វិធីសាស្ត្រទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង

២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃ​វិធានការ​ដើម្បីដោះស្រាយបញ្ហាទីក្រុង

៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ

គួរបញ្ជាក់ថា ជាក់ស្ដែងផែនការទីក្រុងឆ្លាតវៃឆ្លាតសៀមរាប គឺកំពុងអនុវត្តដោយក្រុមការងារ JICA និង ក្រសួង​ដែនដី​ជប៉ុន ដែលនឹងធ្វើការលើគម្រោងផ្សេងគ្នា។

ទីភ្នាក់ងារ JICA នឹងអនវុត្ត ២គម្រោង រួមមានគម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) និងគម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។

ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ គម្រោង គឺ គម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]