JLL៖ ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីនឹងមានសន្ទុះខ្លាំងឆ្នាំ ២០២២

ការវិនិយោគអចលនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកនឹងបន្តងើបឡើងវិញក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២  និងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២៣  ខណៈក្នុងអំឡុងពេល២ ឆ្នាំនេះ អ្នកវិនិយោគគ្រោងនឹងចាក់ដើមទុនជាច្រើនក្នុងវិស័យនេះ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីវិបត្តិកូវីដមក។

បើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន JLL’s Hotels & Hospitality Group ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅជុំវិញពិភពលោកនឹងកើន ៨០% ក្នុងឆ្នាំ ២០២២។

របាយការណ៍ដដែលបានបន្ថែមថា ២០% នៃអ្នកវិនិយោគថាពួកគេនឹងដាក់ទុនពី ៥០០ លានដុល្លារ ទៅ ១ ពាន់លានដុល្លារអាមេរិក ទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២១  ឬកើន ១៦% បើធៀបនឹងឆ្នាំ ២០២០។

ក្នុងរយៈពេល៦ ខែ ខាងមុខនេះ  វិនិយោគិន ៥៧% ឆ្លើយថា គ្រោងនឹងវិនិយោគក្នុងប្រភេទអចលនទ្រព្យបែបសណ្ឋាគារសេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយ ខណៈ៨២% នៃអ្នកវិនិយោគឆ្លើយថា ពួកគេកំពុងផ្តោតលើឱកាសថ្មីៗក្រៅពីសណ្ឋាគារបែបធម្មតាៗ។

ដោយឡែក វិនិយោគិន ៣៤%ទៀត ថាពួកគាត់ចាប់អារម្មណ៍លើសណ្ឋាគារដែលមានភាពច្នៃប្រឌិត។

ទីក្រុងឡុងដ៍ តូក្យូ និងបូស្តុន គឺជាទីផ្សារកំពូលទាំង ៣ សម្រាប់ការវិនិយោគសណ្ឋាគារ របាយការណ៍បានបន្ដ។

 

- Video Advertisement -