អាមេរិក​បង្ហាញបច្ចេកវិទ្យាថ្មីបម្លែងពីរូប JPEG ទៅជាគំរូប្លង់សំណង់បែប 3D  បែបរស់រវើក

ក្រុមហ៊ុនយក្សរបស់អាមេរិក The Khronos Group ថ្មីៗបានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងការបម្លែងពីរូបថត JPEG ធម្មតាៗឱ្យទៅគំរូប្លង់បែប 3D តាមរយៈការបញ្ចេញនូវតិចនិច KHR_gaussian_splatting ដែលជាផ្នែកបន្ថែមថ្មីមួយនៃប្រព័ន្ធ “Gaussian splatting” នៅក្នុង អេកូឡូស៊ី glTF 2.0។

បណ្តុំរូបផ្គំ Gaussian splat 3D នៃរោងចក្រចម្រាញ់គីមីដែលបង្កប់ជាមួយ Cesium World Terrain ក្នុង CesiumJS។ រូបថតចេញពីទិន្នន័យ Bentley Systems។

បច្ចេកវិទ្យានេះមានគោលបំណងប្រែក្លាយបច្ចេកទេសថតរូបភាព 3D ដ៏ទំនើបនេះ ឱ្យក្លាយទៅជាឧបករណ៍ដែលគ្រប់គ្នា ពិសេសសម្រាប់វិស្វករ អ្នកអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុននានានៅជុំវិញពិភពលោកអាចប្រើបានតាមរយៈ Open Standard។

ជាទូទៅម៉ូដែល 3D បែបធម្មតាគឺការយកគំនូសគ្រោងមកបម្លែងជា 3D  ប៉ុន្តែបច្ចេកវិទ្យា Gaussian splatting គឺប្រើប្រាស់ “ចំណុចល្អិតៗដែលមិនច្បាស់” (fuzzy blobs) រាប់លានចំណុចដើម្បីតំណាងឱ្យរូបភាពជាក់ស្តែង។

លំនាំ​ Gaussian 3D នៃ​ស្ថានីយ​រង​ថាមពល​ដែល​បាន​បង្កប់​ជាមួយ​នឹង​ Google Photorealistic 3D Tiles ក្នុង CesiumJS។ ទិន្នន័យ​ពី Bentley Systems។

រាល់ចំណុច (splat) នីមួយៗផ្ទុកនូវទិន្នន័យអំពីពណ៌ កម្រិតថ្លា និងទិសដៅ ដែលជួយឱ្យគេថតយកព័ត៌មានលម្អិតដ៏ស្មុគស្មាញដែលក្រាហ្វិកបែបធម្មតាមិនអាចចាប់យកបាន។ ឧទាហណ៍ដូចជា ខ្សែភ្លើងតូចៗ ផ្ទៃកញ្ចក់ចាំងផ្លាត និងរន្ទាការដ្ឋានសំណង់ដ៏ស្មុគស្មាញជាដើម។

កាលពីមុន បច្ចេកវិទ្យា Gaussian splatting មានភាពរាយប៉ាយដោយសារទម្រង់ឯកសារកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននីមួយៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាប់គាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់តែមួយ (vendor lock-in)។

ដោយឡែក តាមរយៈការបញ្ចូលទិន្នន័យទាំងនេះទៅក្នុង glTF ដែលជាបទដ្ឋានបើកទូលាយ ឬ Open Standard គាំទ្រដោយសមាជិកដូចជា Apple, Google និង Nvidia បច្ចេកវិទ្យានេះអាចត្រូវបានចែករំលែកឆ្លងកាត់កម្មវិធី និងឧបករណ៍ផ្សេងៗគ្នាដោយរលូន។

លោក Renaud Keriven ដែលជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា gaussian splat និងការងាររបស់គាត់នៅជុំវិញទីក្រុងប៉ារីស។

ជាមួយនឹងបទដ្ឋានបើកទូលាយនេះ អ្នកប្រើប្រាស់អាចបង្កើតទិន្នន័យដោយប្រើដំណោះស្រាយមួយ ហើយយកទៅប្រើប្រាស់ជាមួយដំណោះស្រាយផ្សេងទៀតបានដោយងាយស្រួល ដែលជារឿងល្អសម្រាប់អ្នកប្រើប្រាស់ដែលប្រើកម្មវិធីច្រើនដើម្បីគ្រប់គ្រងសំណង់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មដូចជា Bentley Systems និង Cesium បានប្រើប្រាស់បច្ចេកវិទ្យានេះរួចជាស្រេចហើយ ដើម្បីជួយវិស្វករក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ។

តាមរយៈការបន្ថែមវិមាត្រនៃពេលវេលា (time dimension) ទៅក្នុងរូបភាព 3D ទាំងនេះ ក្រុមហ៊ុននានាអាចតាមដានវឌ្ឍនភាពសំណង់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងរយៈពេលរាប់ទសវត្សរ៍ ដោយផ្លាស់ប្តូរពីការថតរូបភាពឌីជីថលធម្មតា ទៅជាការត្រួតពិនិត្យបែបរស់រវើក (dynamic)។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95

ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។ ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។ ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។ ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរការដោយជោគជ័យនូវ វេទិកាទិន្នន័យទីក្រុង Manarah (MUDP) ដែលជាគំនិតផ្តួចផ្តើម “ឌីជីថលភ្លោះ” (Digital Twin) ដ៏ទំនើបបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការគ្រប់គ្រងកំណើននៃពង្រីកទីក្រុងយ៉ាងរហ័ស និងការអភិរក្សបេតិកភណ្ឌអ៊ីស្លាមបុរាណ។ តាមរយៈការប្រើប្រាស់កញ្ចប់កម្មវិធីឯកទេសរបស់ Bentley Systems អាជ្ញាធរ MDA បានរៀបចំផែនទីលំហទីក្រុងទំហំ ៥៥ គីឡូម៉ែត្រការ៉េ និងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃទីក្រុងនេះ បានយ៉ាងមានប្រសិទ្ធភាព។ ការធ្វើទំនើបកម្មទីក្រុង បានជួបប្រទះនូវឧបសគ្គផ្នែកដឹកជញ្ជូន និងបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។ ការស្ទង់មតិបែប ឬចុះទៅពិនិត្យការដ្ឋានបែបធម្មតា គឺយឺតយ៉ាវខ្លាំង និងមិនអាចឆ្លើយតបនឹងគោលដៅក្នុងការទទួលស្វាគមន៍អ្នកធ្វើធម្មយាត្រាចំនួន ៣០ លាននាក់ក្នុងមួយឆ្នាំនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ MDA បានបញ្ចូលឧបករណ៍គំរូជាក់ស្តែង (Reality Modeling) និងឧបករណ៍ភូមិសាស្ត្ររបស់ Bentley ទៅក្នុងលំហូរការងាររបស់ពួកគេ៖ ការប្រមូលទិន្នន័យរហ័ស (Rapid Data Capture)៖ ដោយប្រើប្រាស់ iTwin Capture ក្រុមការងារបានរៀបចំផែនទីលើផ្ទៃដី ៦.៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បានសម្រេចចេញនូវសមិទ្ធផលជាច្រើនទាក់ទងនឹងការជំរុញភាពច្នៃប្រឌិតនៃបច្ចេកវិទ្យានានាក្នុងវិស័យសំណង់ ពិសេសទាក់ទងនឹងការធ្វើឱ្យកម្មវិធីឌីជីថលនានាងាយស្រួលប្រើជាងមុន ខណៈកាន់តែមានប្រសិទ្ធភាព និងការអប់រំវិស្វករជំនាន់ក្រោយឱ្យយល់ដឹងពីការអនុវត្តការងារជាក់ស្ដែង។ បច្ចេកវិទ្យាថ្មីៗ ដែលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំនេះ​រួមមាន ការបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) ទៅជាមួយនឹងទិន្នន័យភូមិសាស្ត្រ 3D (3D Geospatial) ដើម្បីឱ្យអ្នកប្រើប្រាស់អាចមើលប្លង់គម្រោងដូចពិតបាននៅលើទីតាំងជាក់ស្ដែងបែបរស់រវើក។ លើសពីនេះ​ក៏បានមានប្រើប្រាស់ AI ដើម្បីធ្វើជាជំនួយការវិភាគទិន្នន័យ និងការប្រើប្រាស់ Cloud ដើម្បីឱ្យការគ្រប់យ៉ាងពីគ្រប់ផ្នែកពាក់ព័ន្ធធ្វើទៅដោយរលូន។ Bentley ក៏បានរៀបចំកិច្ចប្រជុំធំៗសំខាន់ចំនួនបី ដែលបានជំរុញឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន មានដូចជា។ កម្មវិធី Cesium Developer Conference នៅទីក្រុង Philadelphia។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកជំនាញមកពី NASA, Google និង NVIDIA ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាភូមិសាស្ត្រ 3D ចាប់ពីការរៀបចំផែនការទីក្រុង រហូតដល់ការរុករកទីអវកាសដ៏ជ្រៅ។ ក្នុងខែធ្នូ ក្រុមហ៊ុន Bentley បានរៀបចំកិច្ចប្រជុំកំពូលបច្ចេកវិទ្យា (Tech Summit) ដ៏ធំបំផុតមិនធ្លាប់មាននៅទីក្រុង Berlin។ អ្នកជំនាញជាង ៥០០ […]

Bentley បង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យា Geospatial ដោយបង្កើតដំណើរកម្សាន្តនិម្មិត

ក្រុមហ៊ុន Bentley Systems ​បង្ហាញ​​ពីសក្ដានុពលនៃបច្ចេកវិទ្យា​ភូមិសាស្ដ្រលំហ ឬ 3D Geospatial របស់ខ្លួន តាមរយៈការបង្កើតកម្មវិធីដំណើរកម្សាន្តបែបនិម្មិតមួយនៅទីក្រុង​ប៊ែរឡាំង ដែលអនុញ្ញាតិឱ្យអ្នកចូលប្រើប្រាស់កម្មវិធីនៅជុំវិញពិភពលោកអាចមានអារម្មណ៍ថាតាមទៅធ្វើដំណើរ​កម្សាន្តទីក្រុងប៊ែរឡាំងពិតៗដូច្នោះដែរ។ កម្មវិធីដំណើរកម្សាន្តបែបនិម្មិតនេះធ្វើឡើងដើម្បីអបអរព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល Bentley Tech Summit 2025 ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រដ្ឋធានី​អាល្លឺម៉ង់​ពី​ថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែ​ធ្នូ នេះ។ ដោយប្រើទិន្ន័យភូមិសាស្រ្តបែប 3D ក្រុមហ៊ុន Bentley Systems អាចបង្កើតរូបភាពបែបរស់រវើកនៃតំបន់ទេសចរណ៍នានា ដោយអ្នកទស្សនាអាចទទួលបានបានដូចទៅលេងទីតាំងជាក់ស្ដែងដូច្នោះដែរ។ ដំណើរ​កម្សាន្តនេះរួមមានទីតាំង​សំខាន់ៗ​ដ៏​ល្បី​របស់​ទីក្រុង​ប៊ែរឡាំងជាច្រើន ពិសេសតំបន់ដែលមានគម្រោងហេដ្ឋារចនាសម័ព្ធលេចធ្លោ។ ទីតាំង​សំខាន់​ៗនៃ​ដំណើរ​កម្សាន្ត​នេះ មានដូចជា ​ Siemensstadt Square,  Brandenburg Gate, ប៉ម TV Tower នៃ​សម័យ​អាល្លឺម៉ង់​ខាង​កើត, Potsdamer Platz ដែល​ត្រូវ​បាន​កែច្នៃ​ឡើងវិញ, និង Hauptbahnhof (ស្ថានីយ៍​កណ្តាល​ប៊ែរឡាំង) ដែល​មាន​ដំបូល​កញ្ចក់ជាដើម។ លើសពីនេះ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Bentley បាន​គូសបញ្ជាក់​ពីឥទ្ធិពលនៃបច្ចេកវិទ្យាទីក្រុងភ្លោះ​ឌីជីថល ដែលកំពុងជួយរដ្ឋបាលទីក្រុងជាច្រើននៅលើពិភពលោក រៀប​ប្រព័ន្ធ​គ្រប់គ្រងទីក្រុង […]

ស្វែងយល់ពីវិធីសាស្ដ្រគ្រប់គ្រងកំពង់ផែបែបគំរូភ្លោះ 3D ដោយប្រើកម្មវិធី CesiumJS

ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលនៅប្រទេសអង់គ្លេស ថ្មីៗនេះ បានបង្ហើបពីវិធីសាស្ដ្រដែលខ្លួនបានប្រើដើម្បីគ្រប់គ្រងកំពង់ផែខ្នាតយក្សមួយ បានដោយមានប្រសិទ្ធភាព តាមរយៈការច្របាច់បញ្ចូលគ្នានៃទិន្នន័យភូមិសាស្ដ្រលំហំ 3D Geospatial និងគំរូភ្លោះ Digital Twin។ ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលបានសហការជាមួយក្រុមហ៊ុន Mott MacDonald ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដូចពិតនៅលើប្រព័ន្ធកុំព្យូ័រដែលហៅថា «គំរូភ្លោះឌីជីថល» ដើម្បីគ្រប់គ្រងគម្រោងនេះ។ ដំបូងក្រុមហ៊ុនប្រើ CesiumJS ដើម្បីទាញយកទិន្នន័យភូមិសាស្ដ្រ 3D។ បន្ទាប់មក ប្លង់គំរូភ្លោះឌីជីថល ត្រូវបានដាក់បញ្ចូល ដើម្បីបង្កើតជាគំរូប្លង់ដែលរស់រវើកដូចពិតមួយនៅលើប្រព័ន្ធកុំព្យូទ័រ។ បើនិយាយឱ្យងាយយល់ ការមានគំរូភ្លោះឌីជីថល គឺដូចជាយើងចុះទៅមើលទីតាំង ឬការដ្ឋានផ្ទាល់ពិតៗដូច្នោះដែរ គ្រប់ការងារដែលកើតឡើងនៅទីតាំងគម្រោងជាក់ស្ដែង នឹងត្រូវបង្ហាញនៅលើប្រព័ន្ធកុំព្យូរទ័រ ហើយការងារដែលត្រូវបានដាក់បញ្ជានៅលើប្រព័ន្ធកុំព្យូរទ័រ នឹងត្រូវបង្ហាញ ហើយអនុវត្តជាក់ស្ដែងដោយក្រុមការងារនៅទីតាំងគម្រោងផ្ទាល់។ លើសពីនេះ អ្វីដែលសំខាន់នោះគឺគំរូភ្លោះឌីជីថលគឺអាចរាយការណ៍ពីបញ្ហា និងកំហូចនានា ដោយមិនចាំបាច់ប្រើមនុស្សដើម្បីចុះទៅពិនិត្យនោះទេ។ ប្រព័ន្ធធ្វើដូច្នេះបាន ការប្រើបច្ចេកវិទ្យា​ចាប់សញ្ញាពីចម្ងាយ (remote sensing) និងការមើលឃើញ 3D (3D visualization) កម្រិតខ្ពស់ អាចសមត្ថភាពពិនិត្យមើលទីតាំងទាំងទឹក និងក្រោមទឹកជាង ៣០០ កន្លែង។ ការប្រើឧបករណ៍ចាប់សញ្ញាពីចម្ងាយដ៏ទំនើបជាច្រើន រួមមាន យានជំនិះអាកាសគ្មានមនុស្សបើក (UAVs) យានជំនិះលើផ្ទៃទឹកគ្មានមនុស្សបើក […]

បច្ចេកវិទ្យា 3D Geospatial  អាចជាគន្លឺះនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

ការចុះទៅពិនិត្យទីតាំងការដ្ឋានជាក់ស្ដែង ឬការសង្កេតមើលស្ថានភាពអាកាសធាតុ ឬទឹកជំនន់ ឬភ្លើងចេះព្រៃ ពិសេសនៅតំបន់ដាច់ស្រយាល គឺការងារដែលពិបាក និងចំណាយច្រើន។ ចុះប្រសិនបើយើងអាចមើលវាបានដោយគ្រាន់តែចុចប៉ូតុងមួយនៅលើកុំព្យូទ័រវិញ។ បច្ចេកវិទ្យា 3D Geospatial របស់ក្រុមហ៊ុន Bentley គឺដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ។ ថ្មីៗនេះ បច្ចេកវិទ្យា 3D Geospatial បានក្លាយជាកម្មវិធីដែលពេញនិយម និងមានប្រយោជន៍បំផុតក្នុងវិស័យសំណង់។ នៅពេលប្រើរួមជាមួយកម្មវិធីផ្សេងទៀតរបស់ វាអនុញ្ញាតិឱ្យអ្នកមើលឃើញគម្រោងដែលអ្នកចង់សង់នៅទីតាំងជាក់ស្ដែងបែប 3D ដូចពិត ដែលជួយឱ្យអ្នកដឹងថាគម្រោងនឹងទៅជាយ៉ាងណាមុននឹងសង់ពិតៗ។ លើសពីនេះ បច្ចេកវិទ្យា 3D Geospatial ក៏អាចប្រើក្នុងបរិបទផ្សេងផងដែរ ដូចជាការទៅមើលទីតាំងនានាដែលនៅឆ្ងាយ បានយ៉ាងរស់រវើកដូចពិត។ ឧទាហរណ៍ដូចជា ការធ្វើឱ្យទីក្រុងបេឡេម (Belém) នៃប្រទេសប្រស៊ីល ក្លាយទៅជាមានជីវិតរស់រវើកតាមរយៈដំណើរកម្សាន្តអន្តរកម្ម 3D។ ដំណើរកម្សាន្តអន្តរកម្ម 3D នេះត្រូវបានបង្កើតឡើងដោយ Bentley ខណៈដែលទីក្រុងនេះធ្វើ ផ្ទះសម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ឆ្នាំ 2025។ ដំណើរកម្សាន្តអន្តរកម្ម 3D នេះផ្តល់នូវការស្វែងយល់ស៊ីជម្រៅអំពីរបៀបដែលទីក្រុងបេឡេម បង្កើតតុល្យភាពរវាងការសម្របខ្លួនទៅនឹងអាកាសធាតុ បេតិកភណ្ឌវប្បធម៌ និងកំណើនសេដ្ឋកិច្ចនៅមាត់ទន្លេអាម៉ាហ្សូន។ កិច្ចប្រជុុំប្រព្រឹត្តទៅថ្ងៃទី 10 […]