កម្ពុជាប្រកាសសង់កីឡដ្ឋានគោកធ្លក តម្លៃជាង ៤លានដុល្លារ នៅខេត្តកណ្ដាល
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ គឺកីឡដ្ឋានគោកធ្លក រួមជាមួយនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តកណ្តាល។ គម្រោងនេះមានតម្លៃប្រមាណ ៤.៤លានដុល្លារ ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហព័ន្ធក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់របស់ប្រទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ FFC បានបញ្ជាក់ថា គម្រោងសាងសង់នេះត្រូវបានអនុម័តក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នានៃមូលនិធិដែលនៅសល់ពីគម្រោង Goal Project, FIFA Forward 2.0 និងគំនិតផ្តួចផ្តើម FIFA Forward 3.0 ។ កីឡដ្ឋានគោកធ្លកនេះ មានទីតាំងនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ស្ថិតនៅលើដីកម្មសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២.០០០នាក់ ជាមួយនឹងដំណាក់កាលដំបូងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកគាំទ្រចំនួន ៤.២០០នាក់។ ពេលវេលាសម្រាប់ការសាងសង់ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត និងការអនុម័តចាំបាច់មួយចំនួន។ FFC មានគោលបំណងបើកសម្ពោធកីឡដ្ឋាន និងទីស្នាក់ការរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បាល់ទាត់កម្ពុជា។ គម្រោងនេះមិនត្រឹមតែមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់វត្តមានរបស់កម្ពុជានៅក្នុងសហគមន៍បាល់ទាត់ថែមទៀត។ - Video Advertisement -
ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប
ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។ ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។ លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើមការសាង់សង់ពីខែតុលា និងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយអាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។ លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដីទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីកីឡដ្ឋានបាល់ទាត់។ - Video Advertisement -
រដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។ សម្តេចបានបន្ថែមថា បើថ្ងៃក្រោយមានការរៀបចំការប្រកួតស៊ីហ្គេមទៀត កម្ពុជានឹងយកទីតាំងថ្មី ដើម្បីសាងសង់មួយទៀត។ គួរបញ្ជាក់ថា ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លង។ ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ (អានបន្ថែម) - Video Advertisement -
រដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។ ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ក្រៅពីនេះ អត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ ខណៈនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅរាជធានីភ្នំពេញ។ គួររម្លឹកដែរថា កម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២១-១១-២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម […]
ភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣
ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម) - Video Advertisement -
រដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។ ចំណែកតំបន់បួនផ្សេងទៀតគឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មីទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]