ក្រុមហ៊ុន Archetype Cambodia ទទួលបានវិញ្ញាបនបត្រអគារបៃតង LEED Gold ដើម្បីឆ្ពោះទៅរកការសាងសង់អគារប្រកបដោយនិរន្តរភាព
ក្រុមហ៊ុន Archetype Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មឈានមុខគេ បានទទួលវិញ្ញាបនបត្រ ក្រោមប្រព័ន្ធវាយតម្លៃអគារបៃតង LEED v4.1 សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ។ ការទទួលវិញ្ញាបនបត្រនេះបានសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងបរិស្ថាន ប្រសិទ្ធភាពនៃធនធាន និង និរន្តរភាពដែលឈានមុខគេក្នុងដំណើរនៃឧស្សាហកម្មសំណង់បៃតងនៅកម្ពុជា។ ក្រុមហ៊ុន Archetype Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ គឺជាក្រុមហ៊ុននាំមុខគេទៅលើ ការប្រឹក្សាយោបល់ផ្នែកសំណង់ ដោយផ្តល់នូវការរចនាប្រកបដោយនិរន្តរភាពដែលបំពេញតាមស្តង់ដារអន្តរជាតិ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិក្នុងស្រុក។ ជាមួយនឹងក្រុមបុគ្គលិកជាង ៨០នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបញ្ចប់គម្រោងដោយជោគជ័យរួមមានឧស្សាហកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាង ១៤០ ដោយទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ការច្នៃប្រឌិត និងរួមចំណែកដល់ការអភិវឌ្ឍន៍នៅទូទាំងប្រទេស។ ក្នុងពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Archetype Cambodia បានទទួលពានរង្វាន់ LEED Green Building Certification ដ៏មានកិត្យានុភាព ដោយសម្រេចបានកម្រិតGOLD ក្រោមប្រព័ន្ធ v4.1សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ ជាមួយនឹងលទ្ធផលទទួល ៧២ពិន្ទុ ។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន Archetype […]
គម្រោងស្តារពង្រីកផ្លូវជាតិលេខ៤ សម្រេចបានជិត ៥៥%ហើយ
គិតត្រឹមដំណាច់ខែមិថុនា ២០២៤នេះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤។ លើសពីនេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក៏បានរៀបរាប់លម្អិតអំពីគម្រោងនេះថា៖ ១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។ ២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។ ៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ […]
គិតមកទល់ពេលនេះ បារាំងមានទុនវិនិយោគនៅកម្ពុជាប្រមាណ $៦០០លាន ក្នុងវិស័យធំៗ៣
បច្ចុប្បន្ន ការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជាមានទំហំវិនិយោគសរុប ប្រមាណ៥៦០លានអឺរូ (សមមូលនឹង ៦០០លានដុល្លារ) ក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។ តួលេខនេះ ត្រូវបានស្ថានទូតបង្ហាញឡើងនៅពេលដែលស្ថានទូតបារាំងប្រកាសពីការរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ នៅនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១០ ខែកក្កដាខាងមុខ។ ស្ថាតទូតលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជាមានជាង ៤០០ក្រុមហ៊ុន បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានដ៏រឹងមាំរបស់បារំាងនៅកម្ពុជា។ ស្ថាតទូតបារាំងលើកឡើងថា៖ “តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។ វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ នឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។ - Video Advertisement -
គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ
ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ ឯកឧត្តមអភិបាល បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។ គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ មានផ្ទៃដីទំហំសរុប ៨.១៥ហិកតា ដែលក្នុងនោះទីលានសម្រាប់ទុកដាក់សំរាមមានទំហំត្រឹមតែ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន ៤អាង, ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ មានប្រវែង ២.២១៨ម៉ែត្រ, ផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១.២៤៤ម៉ែត្រ, និង ច្រកទ្វារចូល និងរបង មានប្រវែង ៣.០១០,២៦ម៉ែត្រ។ ជាងនេះទៅទៀត […]
ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]
បច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។ ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។ ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។ ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ […]